Part 7
នៅក្នុងឡានជីនអង្គុយយ៉ាងស្ងៀមស្ងាត់ភ្នែកគិតតែមើលក្រចក់ដៃ ឯថេយ៉ុងនៅមើលគ្រប់កាយវិការបស់នាយតូច
<ឃ្លានទេ?>ថេយ៉ុង
<ហាស! តិចតួច>ជីន មើលនាយរួចឆ្លើយ ហើយក៏បែរមើលខាងក្រៅវិញ
<ឆេនបើកទៅហាងអាហារសិនចាំទៅវិញ>ថេយ៉ុង
<បាទ ចៅហ្វាយ>ឆេន
........
<ហេតុអីលោកមិនញុាំ!>ជីន ឃើញនាយមិនព្រមញុាំតែបែរជានៅមើលគេញុាំហើយញញឹមម្នាក់ឯងទៅវិញ
<អូនញុាំទៅបងចង់មើលអូនញុាំ>ថេយ៉ុង
<បើលោកមិនញុាំព្រមញុាំខ្ញុំក៏មិនញុាំដែរ>ជីន ដាក់ស្លាបព្រាចុះហើយឱបដៃមើលទៅនាយទាំងមុខស្មើរ
<តែបងមិនឃ្លានទេ ក្រែងអូនថាឃ្លានមែនទេចឹងឆាប់ញុាំទៅនឹងអាលបានទៅផ្ទះ>ថេយ៉ុង
<អត់ ! បើលោកមិនញុាំលោកប្រាកដជានៅមើលខ្ញុំញុាំចឹងខ្ញុំញុាំមិនចូលទេ>នាយស្រាប់តែផ្ទុះសំណើចនឹងសម្ដីព្រមទាំងទឹកមុខនាយតូច
<លោកសើចអីវាមិនកំប្លែងទេ >ជីន សម្លកនាយ
<បងញុាំក៏បាន>ថេយ៉ុង ព្រមចាញ់ដោយការព្រមញុាំបាយជាមួយនាយតូច។ ញុាំអីរួចថេយ៉ុងជូនគូដណ្ដឹងទៅផ្ទះ ពេលបាននៅជិតនៅក្បែរនាយតូចគេកាន់តែស្រលាញ់នាយតូចខ្លាំងហើយ អាចថារយៈពេលដែលនាយនៅបរទេសមិនអាចជួបឬនិយាយជាមួយគូដណ្ដឹង តែពេលនេះនាយបានមកវិញហើយ នាយនឹងមើលថែយកចិត្តដាក់ចំពោះគូដណ្ដឹងនាយឲល្អបំផុត
<ថ្ងៃស្អែកពេលចេញពីរៀនបងចង់នាំអូនទៅផ្ទះបងដើម្បីឲអ្នកម៉ាក់លោកប៉ា ព្រោះពួកគាត់ខានឃើញអូនយូហើយ >ថេយ៉ុង
<អរ ..!>មិនដឹងថាគួតបយ៉ាងមិចបានត្រឹមងក់ក្បាលតិចៗ។ឡានបរទៅមុខរហូតដល់ផ្ទះនាយតូចហើយ ឡានក៏ឈប់ ជីនយកកាតាបរៀបចុះ..
<ស្អែកបងនឹងមកទទួលអូន >ថេយ៉ុង ឆ្លៀតអង្អែលក្បាលនាយតូច
<បាទ >ជីន ចុះលើឡានមើលទៅឡាននាយហើយក៏ចូលក្នុងផ្ទះ
.........
<ពូជួយឈប់ឡានបន្តិចខ្ញុំចង់ចូលទៅទិញរបស់ត្រូវការបន្តិច>ជុងគុក ប្រាប់ឲតៃកុងឈប់ឡាន គេចូលទៅក្នុងម៉ាតទិញអ្វីដែលគេចង់ទិញ
<តើជីនចូលចិត្តផឹកវាអត់ណ៌!>គេកំពុងមើលទៅដកទឹកដោះគោចេកមិនដឹងថាមិត្តគេចូលចិត្តផឹកវាដូចគេឬអត់ទេ
<តែឃើញជីននីចូលចិត្តទិញ strawberry 🍓ណាស់ប្រហែលជាគេចូលចិត្តញយហើយ ចឹងខ្ញុំគួតែទិញវា ហិហិ..!>គេយកវាមួយប្រអប់នឹងទឹកដោះគោចេក2យួរ រួចទៅគិតលុយ
......