ភរិយា ceo part 8

14 4 0
                                    

Part 8

(ព្រឹក)

ជីនចុះពីមកខាងក្រោមឃើញថេយ៉ុងកំពុងចាំគេជាស្រេច មកលឿនមែន! ជីនចង់ញញឹមដែរតែនៅហាមចិត្តមិនឲរំភើបធ្វើដូចធម្មតានិងដើរមករកថេយ៉ុងទាំងធ្វើភ្នែកភ្លឹសៗមើលទៅនាយ ឯជីមីនចង់ប្លែកដែរពេលឃើញប្អូនលេងទឹកមុខចឹងវាប្លែក...!

<តោះ ! លោកពូអ្នកមីងជម្រាបលា>ថេយ៉ុង

<អាពៅអត់ញុាំបាយសិនទេ?>ជីមីន

<អត់ទេ ខ្លាចទៅសាលាយឺត ខ្ញុំអាចញុាំនៅសាលាបាន>ជីន

<តាមចិត្ត>ជីមីន

<តោះ ឆាប់ទៅ>ជីន ឱបដៃថេយ៉ុងដើរទៅរកឡាន

.....

<ខំរៀនឮទេ ពេលល្ងាចចាំបងមកយក>ថេយ៉ុង អង្អែលក្បាល

<បាទ តែឈប់ប៉ះក្បាលខ្ញុំទៅ ខ្ញុំមិនមែនឆ្កែទេ>ជីន សម្លកនាយ

<ហឹុសៗ...សក់ទន់ៗបានចូលចិត្តប៉ះ >ថេយ៉ុង

<បានហើយខ្ញុំចុះហើយ >ជីន ចុះពីឡានរត់ត្រុយចូលក្នុងសាលា

<នៅតែចរិតក្មេង ! ឆេនឯងទៅទិញអាហារពេលព្រឹកឲគេផង>ថេយ៉ុង

<បាទ ចៅហ្វាយ>ឆេន

ជីនដើរទៅថ្នាក់ទាំងញញឹម មកដល់ក្នុងថ្នាក់ភ្លាមឃើញជុងគុកកំពុងតែចាំគេ មកលឿនយ៉ាងណាក៏នៅតែក្រោយគុកគីរហូត

<ឯងមកលឿនជាងយើងរហូត>ជីន និយាយទៅកាន់គុកគី

<ហិហិ ..មិនដឹងដែរ>ជុងគុក វាជាទម្លាប់គេហើយ

<តែបងប្រុសឯងជាអ្នកជូនមកមែន?>ជុងគុក សួរព្រោះរាល់ដងឃើញជីមីនជាអ្នកជូនគេមកឬក៏មកទទួលទៅវិញ

<អត់ទេ អនាគតប្ដីជូនមក>ជីន បើកភ្នែកធំឮមិត្តនិយាយ

<មើលភ្នែកឯងចុះ បើកធំណាស់>ជីន

<អនាគតប្ដី..??>ជុងគុក

<ចាំខ្ញុំណែនាំឲឯងស្គាល់ >ជីន

<ហឹុម..!>ជុងគុក

ដល់ម៉ោងសម្រាកជីនបបួលជុងគុកទៅទិញរបស់ញុាំព្រោះគេមិនទាន់បានញុាំបាយព្រឹកទេ ។ ចេញក្រៅថ្នាក់ភ្លាមក៏ជួបនឹងឆេនដែលមានរបស់ក្នុងដៃវាគឺជាអាហារដែលថេយ៉ុងបានឲគេទិញយកឲ្យជីន ។ រាងតូចទទួលហើយក៏យកវាទៅញុាំជាមួយជុងគុក

ភរិយា CEO Where stories live. Discover now