ភាគទី4

13 3 0
                                    

             ភាគទី4:

  Skip

  ពេលល្ងាច

<គុកគី ខ្ញុំចង់បបួលឯងទៅលេងផ្ទះខ្ញុំម្ដង បានទេ? ណាគុកគី..>ជីន ជុងគុកមិនទាន់បានតបជីនក៏អូសដៃចូលឡានបាត់ ហើយក៏ឲតៃកុងបើកមកជិតឡានរបស់គុកគីរួចក៏និយាយជាមួយអ្នកបើកឡានរបស់គុកគី គាត់ក៏ព្រមឲពួកគេទៅ ហើយគាត់ក៏ទូរស័ព្ទទៅប៉ាម៉ាក់គុកគីថាគេទៅលេងផ្ទះមិត្ត។

<ខ្ញុំមកផ្ទះឯងម្ដងហើយ ខ្ញុំក៏ចង់ឲអ្នកម៉ាក់នឹងប៉ារបស់ខ្ញុំស្គាល់ឯងដែរ ហិហិ..>ជីន .ជុងគុកមើលទៅជីនទាំងញញឹមតាមនាយតូច គេពិតជាចូលចិត្តជីនមែនហើយ ទោះទើបស្គាល់2-3ថ្ងៃក៏ដោយក៏មានអារម្មណ៍សប្បាយចិត្តពេលបាននៅជាមួយនាយតូច។

<តែមុនទៅផ្ទះខ្ញុំនាំឯងទៅញុាំរបស់ឆ្ងាញ់នៅកន្លែងមួយសិន ចង់ទៅឬអត់?>ជីនសួរទៅគុកគី

<អឹម! ចង់>ជុងគុក

<ឯងដូចក្មេងចឹង >ជីនថាហើយក៏សើចលិបភ្នែក ជុងគុកក៏សើចតាម

ជីនប្រាប់ឲតៃកុងឲបើកទៅកន្លែងដែលគេប្រាប់ ព្រោះគេមិនទាន់ចង់ទៅផ្ទះទេ  ។ មកដល់ក៏កាន់ដៃជុងគុកចុះលើឡានរួចចូលទៅក្នុងហាង(🍰) ពួកគេញុាំរួច ជីនក៏នាំគេទៅញុាំរបស់នេះរបស់នោះ ដល់ម៉ោង5ទើបពួកគេឈប់ញុាំហើយត្រឡប់ទៅផ្ទះ(ផ្ទះជីន)

........

<ម៉ាក់..ខ្ញុំមកវិញហើយ>ជីន.ចូលមកក្នុងផ្ទះក៏ស្រែប្រាប់ទៅម៉ាក់គេ ទាំងដែលម៉ាក់គេនឹងប៉ាគេនៅអង្គុលើសាឡុងច្រងរៗ រួចទាញដៃជុងគុកទៅអង្គុយលើសាឡុង

<មកវិញហើយហេប្រុសពៅ!>លោកស្រីផាក

<បាទ ប៉ាម៉ាក់នេះគឺគុកគីមិត្តរបស់កូន គុកគីនេះប៉ាម៉ាក់របស់ខ្ញុំ>ជីនណែនាំងឲជុងគុកស្គាល់ប៉ាម៉ាក់គេ

<ជម្រាបសួរលោកពូអ្នកមីង>ជុងគុក

<បាទ ចា>

<ឈ្មោះអីគេ មិញមីងស្ដាប់កូនមីងនិយាយអត់ទាន់>លោកស្រីផាក មើលទៅជុងគុកនឹងសួរឈ្មោះរបស់គេ

<ជុងគុក >ជុងគុក

<ហៅគុកគីណាម៉ាក់>ជីនលូកមាត់

ភរិយា CEO Where stories live. Discover now