ភាគទី1 : មិនចេះខ្លាចនរណា !

6.7K 220 3
                                    

@ផ្តើមរឿង

      ដំណើរដើរចូលសាលារៀនដែលធំល្វឹងល្វើយយឺតៗ ជាមួយនិងទឹកមុខមិនចេះខ្លាចនរណា ដើរចូលមក ជះអំណាចតែម្តង ដល់អ្នកខ្លះមិនហ៊ានមើលមុខគេចំផង ។ បើមើលតាមការរៀបចំខ្លួនទៅគេក៏មិនមែនជាគ្រួសារអន់អីទេ ព្រោះសាលានេះសុទ្ធតែកូនអ្នកមានលំដាប់អីទើបអាចចូលបាន ហើយគេក៏ជាកូនម្ចាស់ក្រុមហ៊ុនថ្មីមួយរូបដែលរ កត្តានេះហើយទើបធ្វើអោយគេកាន់តែអឿជាងមុនទៀត ។

" នោះៗ ឯងគាត់ដើរមកហើយ ឃើញអត់ស្អាត ណាស់ " សំឡេងជ្រួលជ្រើមរបស់សិស្សាសាលាទាំងមូល ដែលកំពុងនាំគ្នាឈ្លក់វង្វេងនិងសម្រស់រាងតូចរបស់យើង ។

" មិនដឹងជាស្អីទេ....!! " រាងតូច និយាយទាំងធុញទ្រាន់ជាមួយនិងសិស្សសាលាទាំងនេះ មុននិងដកស្កគ្រាប់មួយដើម មកបៀមលេង រួចដើរទៅថ្នាក់បន្តដោយដំណើរដ៏សែន ជឿជាក់របស់គេ ។ ( គេប្រុសស្អាតធ្វើអីក៏សម )

+ ក្នុងថ្នាក់

ព្រូសសស ~~ សំឡេងបោះកាបូបរៀនទៅលើតុមួយទំហឹង របស់រាងតូចរបស់យើង មុននឹងចោលភ្នែកមើលទៅមិត្តភក្តិសម្អុយរបស់គេដែលគិតតែដេកៗមិនឈប់ នេះមករៀនឬមកដេកអោយប្រាកដនិង ?

" ស្អីៗៗ អាណាកើតស្អី " សំឡេងរបស់ ជីមីនដែលជាមិត្តភក្តិរបស់ថេយ៉ុងយើងនេះ ស្រែកឡើង ទាំងមមីមមើល នេះមនុស្សកំពុងតែដេកលក់ស្រួលផងមកសំឡេងខ្លាំងៗចឹងនរណាមិនផ្អើល ?

" គ្មានអាណាកើតស្អីទេ គិតតែខ្លួនឯងវិញទៅ គិតតែពីដេកៗ គ្មានគិតរៀនគិតស្អីទេ " ថេយ៉ុង ដើរចូលអង្គុយជាមួយ ឯមាត់ក៏ចេះតែរអ៊ូមិនឈប់ ធ្វើអោយជីមីនយើងនេះឮហើយ សែនជ្រេញនឹងសម្តីរបស់គេ។

" មិនដឹងអ្នកណាទេ ! ដែលមិនគិតរៀននោះ យើងដេកមែនតែយើងក៏រៀនដែលវើយ មិនដូចអ្នកខ្លះដើរតែវៃគ្នាឥតប្រយោជន៍ " ជីមីន ធ្វើពេបមាត់ពេបក.ដាក់វិញ ឆើស..!! កុំមកចង់ខ្លាំងនោះ ឥតប្រយោជន៍ដូចគ្នាសោះ មកធ្វើឯងនិយាយឯណា។

" មីកាតុញ ចង់ត្រូវមែនទេ ?? ចាំមើលយើងឈប់នាំឯងដើរលេងទៀត បើឯងនៅតែបន្តនិយាយរឿងនេះទៀត...!! " ថេយ៉ុង ខឹងមួយរំពេចពេលគេនិយាយចំចំណុចបែបនេះ សំខាន់រកវាយគេទៀត ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now