ភាគទី33 : សារភាព

1K 84 5
                                    

     ថេយ៉ុង អង្គុយលេងជាមួយស៊ូជុងមួយសន្ទុះ ជុងហ្គុក ក៏ទើបចេញពីធ្វើការល្មម សំខាន់ដើរចូលផ្ទះមុខក្រម៉ូវតែម្តង អោយតែឃើញមុខថេយ៉ុងកាលណា អារម្មណ៍ឆេះឆួលកាលពីព្រឹក ចូលមកក្នុងខ្លួនភ្លាមៗ

" មោះជុងទៅរៀបចំខ្លួនទៅ អាលមកញាំបាយល្ងាចជាមួយគ្នា " អ្នកស្រីចន ដែលកំពុងរៀបចំអាហារដាក់លើតុជាមួយអ្នកបម្រើ ។

" ខ្ញុំមិនឃ្លានទេម៉ាក់ ម៉ាក់និងប៉ាពិសារចុះ " ជុងហ្គុក ថាហើយក៏ឡើងទៅលើបាត់ តែមុននិងទៅឆ្លៀត សម្លក់ថេយ៉ុងបន្តិច ដែលធ្វើអោយថេយ៉ុងគេឆ្ងល់ដែល នេះខ្មោចខាងណាចូលទៀតហើយ មកសម្លក់សម្លឹងគេហ្នឹង ?

" អត់អីណាហី ? " ថេយ៉ុង និយាយម្នាក់ឯងតិចៗ ទាំងធ្វើមុខឆ្ងល់ៗ ថាហើយថាថ្ងៃនេះខ្មោចចូលទៀតហើយ ។

" ហុឹមម " អ្នកស្រីចន ដកដង្ហើមធំពេលឃើញកូនប្រុសគាត់ទៅជាបែបនេះ ធ្វើអោយថេយ៉ុងរហ័ស មើលមុខគាត់ភ្លាម ។

" ម៉ាក់អ៊ំកើតអីមែនទេ ? "

" អ៊ុំពិបាកចិត្តនិងជុងហ្គុកនិងណា មនុស្សគេនឹងរឹងណាស់ តែចង់ធ្វើគឺធ្វើហ្នឹងហើយ ទើបម៉ាក់ពិបាកចិត្តខ្លាច គេមានគ្រោះថ្នាក់ ហើយឥឡូវមកមុខក្រម៉ូវចឹងទៀត ស្រួលមិនស្រួលបោករបស់របបក្នុងបន្ទប់អស់ហើយដឹង " គាត់គិតថា ប្រហែលជាជុងហ្គុកមានរឿងនិងការងារហើយ បានជាបាយមិននឹកទឹកមិនស្រេកបែបនេះ តាមពិតទៅកូនគាត់មិនអាក្រក់អីទេ តែអារម្មណ៍គេល្អវាដូចដើមវិញហើយ ។

" មិនអីទេ ម៉ាក់អ៊ំ ចាំខ្ញុំទៅមើលគាត់អោយ "

" កុំទៅអី ប្រយ័ត្នមានរឿងដាក់ខ្លួន " គាត់ស្គាល់កូនគាត់ជាងនរណាទាំងអស់ តែធ្វើអីអោយគេមួម៉ៅហើយ ត្រៀមខ្លួនទៅ ។

" មិនអីទេម៉ាក់ " ថាហើយថេយ៉ុង ឡើងទៅលើ ដើរតម្រង់ទៅបន្ទប់ជុងហ្គុក ថ្ងៃនេះគេចិត្តសឿងខ្លាំងម្ល៉េះ ឡើងមកមើលគេដល់បន្ទប់បែបនេះ ។

តុ ~~ តុ ~~

" ចេញទៅ កុំមករំខាន ខ្ញុំមិនហូបបាយទេ " ស្មានតែអ្នកបម្រើដែលម៉ាក់គេអោយមកហៅនាយ ទើបនាយស្រែកពីក្នុងបន្ទប់ឡើង ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now