ភាគទី3 : ជ្រេញចរឹក !!

2.2K 133 2
                                    

+ ភូមិគ្រឹះចន

ងុឺត ~~ សំឡេងចាប់ហ្រ្វាំងឡានរបស់ជុងហ្គុក ដែលទើបមកដល់ពាក់កណ្ដាលអាធាត្រ អ្នកផ្ទះក៏បានដេកស្ងប់ស្ងាត់អស់ទៅហើយ ។ វាជារឿងធម្មតាទេដែលនាយមកផ្ទះយប់ជ្រៅនោះ ព្រោះនាយតែងតែរវល់ការងារណាស់ រកពេលសម្រាកសឹងនឹងមិនមានទៅហើយ ។

" មោះអ្នកប្រុស ចាំម៉ែដោះជួយ " ម៉ែដោះ នៅក្នុងផ្ទះនោះ គ្រាន់តែឃើញជុងហ្គុកដើរចូលមក គាត់ប្រញាប់ទៅយករបស់នៅដៃនាយមកកាន់អស់ ។

" នេះម៉ែដោះនៅមិនទាន់សម្រាកទៀតហេស៎ ? ខ្ញុំប្រាប់ប៉ុន្មានដងហើយថាមិនបាច់ខ្ញុំទេ ម៉ែដោះចាស់ហើយគួរតែសម្រាកអោយបានច្រើន ខ្ញុំអាចធ្វើពួកនេះដោយខ្លួនឯងបាន " ជុងហ្គុក និយាយដោយមិនពេញចិត្ត គេតែងតែប្រាប់កុំអោយគាត់ចាំផ្លូវ តែគាត់នៅតែចាំ នាយមិនចង់អោយគាត់មកលំបាកដោយសារគេម្នាក់ទៀតទេ រាល់ថ្ងៃនេះគាត់មើលស៊ូជុងហើយ មកមើលថែគេទៀតទាំងដែលគេ ជាមនុស្សធំហើយ ។

" ម៉ែដោះមិនងងុយនឹងណា ឯងកុំបារម្ភអី ម៉ែដោះមិនអីទេ ឯងប្រញាប់ទៅរៀបចំខ្លួនហើយសម្រាកទៅ ម៉ែដោះទៅសិនហើយ កូនឯងក៏ដេកលក់អស់ហើយដែរ " ម៉ែដោះ និយាយហើយក៏ឡើងទៅសម្រាកបាត់ ។

ក្រាក~~ សំឡេងបើកទ្វាថ្នមៗ របស់ជុងហ្គុកដែលដើរចូលមក មើលកូនដែលកំពុងដេកលក់ស្កប់ស្កល់នោះ ។

" សឺតតត សុបិន្តល្អណាកូន " នាយ អោនថើបស៊ូជុងមួយខ្សឺតដោយក្តីស្រលាញ់ មិនអាចកាត់ថ្លៃបាន។  ថើបហើយនាយក៏ដើរចេញទៅវិញដោយបិទទ្វាដោយថ្នមដៃបំផុត អាចថាវាជាទម្លាប់ទៅហើយដែលនាយមកបន្ទប់គេមុននិងទៅបន្ទប់ខ្លួនឯងបែបនេះ ។

+ បន្ទប់

" ចៅហ្វាយ នេះឯកសារដែលអោយខ្ញុំទៅរក ! " ហ្វាន់ ដែលជាជំនិតរបស់នាយ ក៏ហុចឯកសារដែលនាយអោយគេទៅរកកាលពីថ្ងៃមិញនេះ ។

" អុឹម !! ទុកនៅទីហ្នឹង ហើយឯងទៅសម្រាកចុះ " ហ្វាន់ អោនគោរពបន្តិចមុននិងដកខ្លួនចេញទៅបាត់ ទុកអោយជុងហ្គុក ឈរមើលឯកសារនៅលើតុនោះមួយសន្ទុះ ទើបយកកន្សែងដើរចូលបន្ទប់ទឹកបាត់ ។

_______

+ ភូមិគ្រឹះ គីម

" ឈប់សិន !! " សំឡេងដែលឮហើយ ធ្វើអោយថេយ៉ុងដឹងច្បាស់ថាជាសំឡេងនរណា គេឈប់ដំណើរបន្តិចមុននឹងងាកមករកប៉ារបស់គេដែលហៅគេ មិញនេះ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now