ភាគទី31 : អារម្មណ៍នៅសេសសល់

1.2K 73 2
                                    

" ថេយ៉ុង ថ្ងៃនេះទៅផ្សារទេ យើងមានអារម្មណ៍ថាចង់ដើរផ្សារម្តង ព្រោះខានដើរយូរហើយ " ជីមីន ចាប់ដៃថេយ៉ុងតិចៗ បែបអង្វរគេ អោយដើរបានទៅជាមួយគ្នា ។

" ហុឹមម ឯងនរកតែយើងសម្រាកមួយថ្ងៃមិនបានពិតមែន បបួលយើងដើរឥតឈប់សោះម៉ង "

" យី !! និយាយធ្វើដូចខ្លួនឯងនិងត្រឹមត្រូវណាស់ចឹង !! ទំនេរក៏បបួលដើរទៅ ព្រោះបើយើងមិនបបួលទេ ឯងសង្ខំនៅតែផ្ទះដូចក្រមុំព្រហ្មចារី ខុសពីកាលមុន ដែលឯងចូលចិត្តដើរលេងរហូត យ៉ាងមិចនៅជាមួយលោកចនយូរៗ កែប្រែទម្លាប់ចាស់ចោលអស់ហើយមែនទេ ? " មែនហើយ មានអារម្មណ៍ថាគេប្លែកមែនតាស៎ មួយជាមួយម៉ាក់អ៊ំគេមួយរយៈសោះ មានអារម្មណ៍បាត់បង់អារម្មណ៍ដើរហើរទៅណាអស់ ។

" ឯងយល់ពីយើងធ្វើអី បើយើងខ្លួនឯងមិនយល់ពីខ្លួនឯងផងហ្នឹង !! "

" ឥឡូវសម្រេចថា ទៅឬអត់ ? " និយាយច្រើនណាស់ បើឆ្លើយតែមួយម៉ាត់ចប់បាត់ហើយ ។

" ប្រាកដជាទៅហើយ យី ! ឯងនេះ " កាយវិការពួកគេ និយាយគ្នា តាមបែបមនុស្សស្និទ្ធគ្នា វាមានអោបមានវាយគ្នាចឹងឯង តែមនុស្សម្នាក់មើលមកពួកគេដោយក្រសែរភ្នែក មិនពេញចិត្ត តែក៏មិនអាចធ្វើអីបាន ក្រៅពី ក្តាប់ប៊ិចជាប់នៅដៃឡើងជាប់តែម្តង។

__________

" អាវ៎ ?? នេះអូនថេយ៍មែនទេ ហីយ៉ា សំណាងណាស់ ថ្ងៃនេះបានជួបសំណព្វបង " ដេហ្យុង ដើរមកពីណាមិនដឹងទេ ចេញមកបែបលេបខាយជាមួយថេយ៉ុង សំខាន់យកដៃច្បិចថ្ពាល់ថេយ៉ុងទៀត តែត្រូវគេក្រវាសចេញ ដោយទឹកមុខមិនពេញចិត្ត ។

" ន៎ែ.! កុំមកប៉ះយើង !! "

" ខានជួបគ្នាយូរ អូននៅតែឆ្នាស់ដូចដើម ហុឹស ចង់ដឹងណាស់ថា ឆ្នាស់ចឹង បានប៉ុន្មានទឹក ? "

" ហេុីយយ ដូចជាថ្លង់សត្វនៅម្តុំនេះណាស់ មានមាត់ចតែនិយាយ ឥតប្រយោជន៍ខាតតែទឹកមាត់ម៉ង ហុឹមម " ថេយ៉ុង ឈរអោបដៃ និយាយម្នាក់ឯង និងក្រវីក្បាលតិចៗ របៀបហួសចិត្ត ។

" ន៎ែ..!! ឯងចង់ថាអោយអ្នកណា ? " ដេហ្យុង ក្តៅស្លឹកត្រចៀកភ្លាមៗតែម្តង ពេលឮគេនិយាយដៀមដាមបែបនេះ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now