ភាគទី23 : មានរឿងនិយាយជាមួយ !!

1.2K 84 2
                                    

ស្ថានភាពពេលនេះគឺតានតឹងខ្លាំងមែនទែន ព្រោះថេយ៉ុងកំពុងចាប់ជំរិតជីមីនអំពីរឿងដែលកើតឡើងលើគេ ។ មិត្តគេមិនកំសត់ពេកទេហេស៎ ទើបតែបែកគ្នាជាមួយពូមិនទាន់ដឹងអីផង នរណាចាប់រំលោភអីទៀតហើយ ?

" ហុឹកក រឿងនេះយើងពិបាកនិយាយណាស់ ថេយ៍ យើង ពិបាកចិត្តពិតមែន អោយតែនឹកឃើញរឿងហ្នឹង យើងចេះតែអួលដើមក រហូត " អារម្មណ៍គេពេលនេះច្របូកច្របល់មិនដឹង ប្រាប់យ៉ាងមិច មាត់នេះវាហា និយាយស្តីមិនចេញ ។

" បាត់យំទៅណា យើងនៅក្បែរឯង ទោះបីជាជាឯងកើតអីក៏ដោយ ត្រូវចាំថាយើងនៅក្បែរឯងរហូត យើងមិនលែងដៃឯងចោលទេ ជឿយើងណា បាត់យំទៅ " ដោយគិតថាបើសួរវាអាចប៉ះទង្គិចផ្លូវចិត្តមិត្ត ទើបគេទាញជីមីនយកមកអោបជាប់ទ្រូង អង្អែលខ្នងគេតិចៗ គេគ្មានធ្វើអីបានក្រៅពីលោងលោមគេកុំអោយយំទេ មើលចុះស្នាមអីនៅលើក.គេនៅឡើងមិនទាន់រលុប ចឹងមានន័យថារឿង ទើបតែកើតឡើងថ្មីៗនេះដែលទេ ។

" ហុឹកក ហុឹកក " គេចង់យំអោយអស់ នរណាៗក៏គេមានតម្លៃរៀងៗខ្លួនដែរ ហើយនៅទីនេះមិនមាននរណាឃើញទេ ដោយសារគេមកកន្លែងរៀងស្ងាត់ មិនសូវមានមនុស្ស ។

" បាត់យំទៅណា ពេលឯងយំហើយឯងត្រូវប្រាកដចិត្តថា និងមិនយំទៀតទេ យើងដឹងថាឯងឈឺចិត្ត ប៉ុន្តែឯងសម្រួលអារម្មណ៍មួយៗ ហើយប្រាប់យើងមកថានរណាជាអ្នកចាប់ឯង ?? " ថេយ៉ុង អង្អែលខ្នង
ជីមីនដោយក្តីអាណិតជាពន់ពេក ហុឹមម ជីវិតអី មិចក៏ពិបាកយ៉ាងនេះ ?

" យ....យើងមិនដឹងថាគេជានរណាទេ ហុឹកក យប់មិញនេះយើងទៅក្លិបហើយផឹកស្រវឹង បន្ទាប់មកសន្លប់បាត់ យើងមិនចាំអីទេ តែយើងដឹងថាមានអ្នកជូនមកបន្ទប់ ពេលយើងដឹងខ្លួនឡើង ខ្លួនយើងមិនមានសម្លៀកបំពាក់ទេ ដូចគឺទើបតែគេចាប់ហើយ ហុឹកក " ឈឺចិត្តបំផុតនៅពេលចាប់អ្នកដែលប្រព្រឹត្តលើខ្លួនមិនបានចឹង មិនដឹងរកភស្តុតាងនិងមកពីណាទៀត ។

" កុំយំណា ចាំយើងជួយរកអោយឯង ណា បាត់យំទៅ មិត្តដ៏ល្អរបស់ខ្ញុំអើយ "

" មិចបាច់ទេ ចាត់ទុកថាយើងបរិច្ចាគអោយសត្វដែលវាអត់ឃ្លានចុះ យើងក៏មិនចង់ទៅពាក់ព័ន្ធជាមួយមនុស្សដែលគ្មានការទំនួលខុសត្រូវចឹងដែរ "

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now