ភាគទី26 : រាក់ទាក់មិត្តចាស់

1.1K 71 0
                                    

" អង្គុយនៅទីនេះ ហើយធ្វើការអោយហើយ ក្នុងយប់ហ្នឹង បើមិនហើយយើងមិនអោយឯងទៅណាទាំងអស់ សូម្បីតែដេកក៏មិនបានដែរ !! " ជុងហ្គុក ដែលយកលំហាត់ និងវិញ្ញាសា ជាច្រើនអោយថេយ៉ុង ធ្វើមួយយប់នេះអោយអស់ នៅគឺជាទោសរបស់នាយ ប្រើដោយធម៌ត្រជាក់បំផុត ។

" នេះ ដូចជាជ្រុលពេកហើយ លំហាត់ឡើងច្រើន លោកឯងគិតថាខ្ញុំនិងស្អី បានអោយធ្វើច្រើនម្ល៉េះ សូម្បីតែមនុស្សយន្តក៏វា ធ្វើមិនហើយដែរ ចុះទម្រាំតែមនុស្សទៀតនោះ លោកឯងមានចេតនាធ្វើបាបខ្ញុំច្បាស់ណាស់ " ថេយ៉ុង ឈរច្រត់ចង្កេះថាអោយនាយញ៉ែតៗ តាមអារម្មណ៍ខឹង យី !! មនុស្សស្អីចឹង មកមិញនេះថាមកលួង តែដល់ចឹងទៅអស់អារម្មណ៍លួងស្អីទៀតហើយ ។

" ធ្វើមិនធ្វើជារឿងរបស់ឯងទេ យើងមិនដឹងទេ សំខាន់ម៉ាក់ឯង និងមានអារម្មណ៍បែបណា នៅពេលដែលគាត់ដឹងថាកូនគាត់នៅជាមួយគេហើយ រឹងចចេសមិនកែរចរិតបែបនេះ ?? " ជុងហ្គុក អង្គុយក្រវីប៊ិច និយាយដោយទឹកមុខ ឌឺដង ក្នុងនាមជាអ្នកមានព្រៀបជាង ។

" លោកឯង ចាំមើលទៅ ហ្ហើយយ " ថេយ៉ុង ដាក់ខ្លួនអង្គុយក្បែរនាយ ទាំងអារម្មណ៍ គ្រឺតខ្នាញ់និងនាយជាខ្លាំងតែមិនអាចធ្វើអីបាន ។

" ល្មមៗបានហើយ ប្រយ័ត្នដាច់សរសៃឈាមស្លាប់ទៅ យើងមិនមានកូនសងម៉ាក់ឯងទេ " ដោយឃើញថា ថេយ៉ុង ខឹងនាយដល់ថ្នាក់យកប៊ិច មកចុចនិងតុ ខ្លាំងៗ តាមអារម្មណ៍ខឹងរបស់គេ ។

" កុំចេះ ! គិតតែរឿងការងារលោកឯងទៅ " ថេយ៉ុង ងាកទៅសន្លក់នាយ ភ្នែកប៉ុនពងមាន់ទៅហើយ ទុកអោយនាយអង្គុយញញឹមពេញចិត្តតែម្នាក់ឯង ទីបំផុតនាយ ធ្វើបាបគេបានសម្រេចហើយ ។

___________

" ឯងចង់ដើរលេងនៅឯណាទៀតទេ ? " យ៉ុនហាន សួរទៅជីមីនដែលកំពុងញាំអីតាមផ្លូវជាមួយគេ មួយរយៈនេះទំនាក់ទំនងរបស់ពួកគេ គឺស្នឹតស្នាលជាមួយគ្នាជាងមុនច្រើនណាស់ ដល់ថ្នាក់អ្នកខ្លះគិតថាពួកគេជាគូរស្នេហ៍ជាមួយគ្នាទៀតផង ។

" យើងថា វាយប់កាន់តែជ្រៅហើយ ណាមួយយើងដើរមួយថ្ងៃហើយ អស់កម្លាំង យើងត្រូវការសម្រាក " បន្ទាប់ពី ឈប់និយាយគ្នាជាមួយថេយ៉ុង ជីមីន ក៏មកតាមការណាត់របស់គេជាមួយនិងយ៉ុនហាន បែបនេះហើយទើបបានជាគេ អស់កម្លាំងបែបនេះ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now