ភាគទី38 : សងសឹកបណ្តើរៗ

880 58 1
                                    

+ ភូមិគ្រឹះគីម

ថ្ងៃនេះជាថ្ងៃអាទិត្យថេយ៉ុងបានសម្រាក ពីការរៀនសូត្រមកចូលចង្រ្កានបញ្ចេញស្នាដៃអោយអ្នកផ្ទះម្តង យូរៗមានពេលទំនេរម្តង ចេះតែធ្វើទៅ កុំអផយប៉ាម៉ាក់គេថាគេក្មេងឥតប្រយោជន៍ពេក។

" ម៉ែដោះ ជួយហាន់ស្លឹកខ្ទឹមអោយខ្ញុំបន្តិចមក បបរឆ្អិនហើយ " ថេយ៉ុង លើកឆ្នាំងចេញពីចង្រ្កាន ដែលកំពុងហុយផ្សែង សាយភាយពេញផ្ទះទាំងព្រឹកតែម្តង។

" ឈ្ងុយណាស់អ្នកប្រុស " ម៉ែដោះ និងអ្នកបម្រើផ្សេងៗទៀត និយាយសរសើរថេយ៉ុងមិនដាច់ពីមាត់ ធ្វើអោយសាមីខ្លួននេះឮហើយ អៀនមុខឡើងក្រហមអស់ហើយ ។

" ម៉ែដោះលើកចេញទៅក្រៅសិនទៅ ខ្ញុំទៅសម្អាតខ្លួនសិន " ថេយ៉ុង ថាហើយក៏ឡើងទៅលើបាត់ ទុកអោយម៉ែដោះជាអ្នកចាត់ចែងបន្ត ។

" ហុឹមមម ឈ្ងុយដល់ហើយថ្ងៃនេះ ម៉ែដោះធ្វើម្ហូបអីដែរ បានជាឈ្ងុយពេញផ្ទះ អោយខ្ញុំក្រោកមកមើលនោះ " អ្នកស្រីគីម ទើបចុះពីលើផ្ទះ ដោយរៀបចំខ្លួនស្អាតបាត ព្រោះគាត់ត្រូវទៅសហគមន៍ជួបគ្នារបស់គាត់ ។

" គឺ អ្នកប្រុស បានធ្វើបបរគ្រឿង សាច់មាន់ចា៎ !! "

" ហាស៎ អ្នកណា ថេយ៉ុងនិងហេស៎ ងើបមកធ្វើបបរនោះ !? " អ្នកស្រីគីម ឮហើយសឹងតែមិនជឿ ថាកូនប្រុសរបស់គាត់ ងើបពីព្រលឹមមកធ្វើបបរអោយគាត់ញាំ ។

" ចា៎ ពិតមែនហើយ "

" សឹងតែមិនជឿ ញាំកើតអត់ហ្នឹង ? " អ្នកស្រីគីម យកដៃរឹតទ្រូងតិចៗ មិនជឿ លើអ្វីដែលបានកើតឡើង កូនគាត់នេះ គ្មានចេះអីក្រៅពីដើរលេង ដាច់យប់ និងវាយគ្នានៅសាលាទេហើយ ងើបទៅរៀនដឹងតែម្តងផង តែថ្ងៃនេះបែរជាងើបមកធ្វើបបរអោយគាត់ ។

" កើតចា៎ ខ្ញុំបានភ្លក្សហើយអស់ហើយ រសជាតិអាចទទួលយកបាន " ម៉ែដោះ រៀងអស់សំណើចនិងអ្នកស្រីគីម ដែរ ព្រោះតែគាត់ បញ្ចេញកាយវិការមកគឺជាហួសចិត្តនិយាយលែងត្រូវនិងកូនប្រុសរបស់គាត់ ។

" សង្ឃឹមថាមិនអីទៅចុះ "

" មានរឿងអីមែនទេ អូនបានជាឡូឡាទាំងព្រឹកបែបនេះ " លោកគីម ដែលទើបចុះពីលើផ្ទះ ក៏សួរប្រពន្ធដែលឮមាត់ និយាយមិនឈប់ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now