ភាគទី2: ចុះបងប៉ូលីសមិនចាប់គេដាក់គុកទៅ?

3.3K 236 27
                                    

"អញ្ចឹងមានតែចូលដុបស្មៅនោះ..ប្រាវ!! ផាំង!

និយាយមិនទាន់បានថេហ្យុងតបផងជុងហ្គុកក៏បង្វែរចង្អូតចូលដុបស្មៅក្រាសមួយនៅចិញ្ចើមផ្លូវក្បែររោងចក្រចិញ្ចើមគោទឹកដោះដែលមានស្មៅស្ងួតកម្រាលជញ្ជាំងវិហាផ្ដុំនៅទីនេះ នាយជិះចូលប្រាវ! ធ្វើអោយ
ថេហ្យុងត្រូវផ្កាប់មុខនិងស្មៅឯនាយវិញក៏ចូលដុបស្មៅដូចគ្នាប៉ុន្តែម្នាក់មិនត្រូវរបួសអីខ្លាំងនោះទេ

"អួយ! ថេយ៍យ៉ាងមិចហើយ?.."នាយបារម្ភតែពីរាងតូចប៉ុណ្ណោះជុងហ្គុកក៏ស្ទុះក្រោកទៅមើលប្អូន

"អួយ..ហ្ហឹក!.."ថេហ្យុងក៏ក្រោកអង្គុយនិងសម្លក់មុខនាយទាំងសក់សុទ្ធតែកម្ទិចស្មៅស្ងួត

"មោះ! បងមើលបន្តិច..."ជុងហ្គុកក៏ទៅបោសស្មៅនៅនៅលើសក់រាងតូចឯថេហ្យុងបានត្រឹមតែសម្លក់មុខនាយឥតព្រិច

"មើស! កុំមកចេះ..អ្ហាយ!! គ្រឿង make upខ្ញុំខ្ទិចខ្ទីអស់រលីង"ដំបូងគ្រាន់តែខឹងធម្មតាប៉ុន្តែក្រោយពីឃើញម្សៅដ៍ថ្លៃនិងក្រេមដ៍ល្អរបស់ខ្លួនខ្ទិចគ្មានសល់ថេហ្យុងគឺកាន់តែខឹង

"ខ្ទិចអីនេះសល់ក្រេមមួយដើម..ហឹសៗ"ជុងហ្គុកទាញក្រេមមើលទាំងសើចមិនសមធ្វើអោយថេហ្យុងដកដង្ហើមញាប់ៗឮសម្លេងខ្លាក្រហឹមចេញមក

"ហេតុអីក៏បងបើកម៉ូតូចូលដុបនេះ?"ថេហ្យុងស្រែកមួយទំហឹងថ្នាក់ជុងហ្គុកឡើងញ័រដៃ

"គឺ..គឺ..ក៏បងមិនចេះឈប់ម៉ូតូទេ"ជុងហ្គុកញ័រមាត់មើលមុខថេហ្យុងភ្លឺសៗក៏ដឹងថានាយជាមនុស្សស្លូត
ថេហ្យុងស្រែកដាក់បែបនេះអ្នកណាមិនភ័យ

"ភ្លីភ្លើៗ..អោយក្រេមមក.."ថេហ្យុងបារម្ភតែពីក្រេមសណព្វចិត្តដែលសល់មួយដើមនោះទេ

"នេះ.អួយ...ក្រឹក!"ជុងហ្គុកក៏ក្រោកមកនឹងទាក់ដុបស្មៅធ្វើអោយបំពងក្រេមនោះបាក់ជាពីតែម្ដង

"ហ្អឹក...គីមជុងហ្គុក? ក្រេមសំណព្វចិត្តខ្ញុំ..!ចាំមើលខ្ញុំនិងហែកបងណា.."ថេហ្យុងលែងទប់កំហឹងទៀតហើយគេក៏ស្ទុះទៅទ្រោមពីលើជុងហ្គុកនិងយាដៃវាយនាយតែម្ដងដោយរាងក្រាសបានត្រឹមតែរង

"ដឹប! ផាច់!ឈប់ភ្លីភ្លើឬនៅហ្ហាស? ផាច់! បងកើតមិនគ្រប់ខែមែនទេទើបឡប់ៗបែបនេះ"ថេហ្យុងវាយឡើងញាប់ដៃសាប់យកៗទាំងមុខខឹងសម្លេងឡើងចាច!

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now