ភាគទី7 : ថេយ៍បងសុំទោស!

2.9K 221 20
                                    


ទោះបីជាជុងហ្គុកដេញយ៉ាងណាក៏ថេហ្យុងមិនចេញដែរថែមទាំងឡើងមកគេងនៅលើគ្រែជុងហ្គុកធ្វើព្រងើយដោយបែបនោះជុងហ្គុកក៏មិនហ៊ានដេញបន្តទៀតដែរ

"តើបងប្រាប់ខ្ញុំទេថាពូដាហុនជាអ្នកណា?"ថេហ្យុង

"គឺ...ក៏គាត់ជាពូបង"ជុងហ្គុក

"គាត់ស្លាប់ហើយមែនទេ?"ថេហ្យុង

"ត្រូវហើយ"ជុងហ្គុក

"បងចេះនិយាយតិចបែបនេះពីពេលណាខ្ញុំសួរបែបនេះព្រោះចង់អោយបងរៀបរាប់ដំណើររឿងនឹងហើយ"
ថេហ្យុង

"វាមិនសប្បាយស្ដាប់ដូចជារឿងនិទាននោះទេ"ជុងហ្គុកក៏អង្គុយនៅចុងគ្រែ

"មិនដឹងទេនិយាយមក"ថេហ្យុង

"ត្រូវហើយបងទៅផឹកទៅដោះគោសិន"ជុងហ្គុករកវិធីគេចពីការជំរឹតសួររបស់ថេហ្យុងនិងដើរទៅយកទឹកដោះនៅលើតុសាឡុងនោះយកមកផឹកធ្វើព្រងើយ

"លាក់សិនចុះចាំមើលទៅអ្វីដែលគីមថេហ្យុងចង់ដឹងគឺគង់តែដឹងទេ"ថេហ្យុងជីបអ៊ូចៗនិងទាញភួយមកខ្លុំគេងបែរចំហៀងរងចាំជុងហ្គុកមកគេងដែរតែយូហើយមិនឃើញនាយមកសោះ

"ថីបងនឹង?"ក្រោកមកក៏ឃើញថារាងក្រាសដាក់ខ្លួនគេងនៅលើសាឡុងថេហ្យុងក៏ស្រែក

"ថេយ៍មានការអី?"ជុងហ្គុកក្រោកមកមើលមុខរាងតូច

"ហេតុអីគេងត្រង់នោះគ្រែមានមិចក៏មិនមកគេង"ថេហ្យុង

"ថេយ៍គេងចុះបងគេងត្រង់នេះក៏បាន"ជុងហ្គុក

"មកគេងត្រង់នេះភ្លាម!បងមានសុជីវធម៍ទេខ្ញុំមកគេងកំដរបងតែបងបែរជាទៅគេងលើសាឡុង?"ថេហ្យុង

"ក៏..."ជុងហ្គុកក្រោកឈដើរមកទាំងដៃអោបខ្នើយធ្វើ
មុខភ្លឺសៗ

"បងមិនហ៊ានគេងក្បែរខ្ញុំឬបងមានគំនិតមិនល្អមកលើខ្ញុំមែនទេ?"រាងតូចសួរបញ្ឆេះនាយ

ព្រូស!!

"អត់ទេបងហ៊ានគេងតើ..ព្រោះបងមិនដែលមានគំនិតមិនល្អទៅលើថេយ៍ទេ តោះ! គេង"នាយភ័យណាស់ពេលថេហ្យុងមកចោតលើនាយបែបនេះបើម៉ាក់ប៉ាឮនោះយ៉ាប់មិនខានទេទើបខំប្រឹងបញ្ជាក់ថានាយពិតជាមិនបានគិតអ្វីលើសលួសទៅលើថេហ្យុង

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now