ជាច្រើនថ្ងៃកន្លងផុតទៅឈុនហ្គុំមិនរងចាំយូនាយក៏ប្រញាប់ចេញទៅប្រតិបត្តិការងាររបស់នាយឈុនហ្គុំធ្វើដល់ប៉ូលីសFBIរឿងឆ្លាតការគិតរហ័សទុកចិត្តលើនាយចុះ គ្រប់ពេលវេលាសុទ្ធតែមានន័យនឹងឱកាសទាំងអស់ ឈុនហ្គុំបានចូលមកក្នុងបណ្ណាល័យសាធារណ:ព្រោះនាយអាចស្មានដឹងថាហាលីសតែងតែនៅទីនេះ
"សួរស្ដីលោកឈុនហ្គុំ"ពេលនោះមាននារីម្នាក់ដើរមករកនាយទាំងញញឹម
"អូ..អ្នកនាងហាលីសជួបគ្នាម្ដងទៀតហើយ"ឈុនហ្គុំញញឹមរាយមន្តស្នេហ៍ដាក់នាង
"នេះលោកអញ្ជើញមកទីនេះដែរមែនទេ?"ហាលីស
"ពិតប្រាកដហើយ"ពួកគេបានជួបគ្នាច្រើនដងនឹងនិយាយគ្នាបែបជិតស្និតហាលីសនាងតែងតែព្យាយាមអោយភ្នែកអោយច្រមុះឈុនហ្គុំរហូតដោយនាយប៉ូលីសសង្ហារក៏យល់ស្របតាមនាងធ្វើអោយហាលីសគិតថាឈុនហ្គុំក៏ចាប់អារម្មណ៍នាងដែរ
"សុំអង្គុយដែរណា"ហាលីស
"បាទសម្រាប់មនុស្សស្អាតដូចអ្នកនាងខ្ញុំមិនអាចប្រកែកបានទេ"ឈុនហ្គុំ
"ហឹសៗ..លោកសម្ដីផ្អែមណាស់..គ្រឺង!! សូមលើកទូរស័ព្ទបន្តិចណា"ហាលីស
"បាទតាមសម្រួល"ឈុនហ្គុំងក់ក្បាលរួចក៏អោនមុខចុះអានសៀវភៅឯហាលីសនាង
និយាយទូរស័ព្ទឮៗ"ថាមិច? ឯងមិនអាចកំដរគ្នាបានទេមែនទេ?ប៉ុន្តែយើងចង់ទៅshoppingទិញខោអាវស្បែកជើងណា"ហាលីស
"អ្ហឹម..មិនអីទេ..យើងទៅតែម្នាក់ឯងក៏បាន"ហាលីសក៏ចុចបិទទូរស័ព្ទទាំងទឹកមុខសោកសៅ
"អ្នកនាងកើតអីមែនទេ?"ឈុនហ្គុំ
"គឺ..ខ្ញុំចង់ទៅshoppingតែមិត្តរបស់ខ្ញុំគេរវល់ហើយបែបនោះមានតែទៅម្នាក់ឯង"ហាលីស
"បើមិនរំខានទេខ្ញុំអាចជូនអ្នកនាងទៅបានតើ ខ្ញុំទំនេរថ្ងៃនេះ"ឈុនហ្គុំ
"ពិតមែនហ្ហេ? ល្អណាស់ហឹសៗ"ហាលីសសើចទាំងសប្បាយចិត្តនឹងធ្វើមុខគួរអោយស្រលាញ់ដាក់ឈុនហ្គុំពួកគេមើលខ្សែរភ្នែកគ្នាទៅវិញទៅមកដោយការពិបាកស្មានរាងខ្លួនមិនដឹងក្នុងចិត្តពួកគេម្នាក់ៗគិតអ្វីនោះទេ។
YOU ARE READING
ស្វាមីក្រៅបេះដូង(🙇)(Complete✅)
Fanfictionទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jugkook >Top Taehyung>Bottom