ភាគទី46: តើខ្ញុំគួរដោះលែងគេឬអត់

2.5K 198 33
                                    

នៅថ្ងៃថ្មីក៏ចូលមកដល់ទៀតហើយជុងហ្គុកនឹងថេហ្យុងហាកដូចជារៀងឃ្លាតគ្នាបន្តិចដែរព្រោះជុងហ្គុករវល់
ថេហ្យុងវិញគេថ្នមខ្លួនមិនហ៊ានដើរច្រើននិងធ្វើការច្រើនដូចមុនហើយក៏គ្មានកម្លាំងដើម្បីដើរចុះឡើងច្រើនដែរ ហើយមូលហេតុមូួយដែលពួកគេឃ្លាតគ្នានោះគឺ
ថេហ្យុងគឺអារម្មណ៍ប្រប្រួលម្ដងចង់នៅជិតជុងហ្គុកម្ដងគេធំក្លិនក្រពុលមុខមិនចង់នៅក្បែរ

"បងទៅធ្វើការហើយមែនទេជុង?"ថេហ្យុងសួរនាយទាំងញញឹមគេនៅឈខាងមុខទ្វា

"មែនហើយហេតុអីអូនមិនទៅ?"ជុងហ្គុក

"អូនមិនស្រួលខ្លួនទេ អូនចង់សម្រាក"ដឹងថាប្ដីកំពុងតែរវល់បើគេតាមនាយដូចមុនមុខជាត្រូវដើរទៅអង្គុយយូគ្រូពេទ្យបានហាមគេរួចហើយ

"មិនអីទេណាមួយរឿងក្ដីនេះគ្រោះថ្នាក់ណាស់បងក៏មិនចង់អោយអូនពាក់ព័ន្ធដែរ បងទៅហើយ"នាយបម្រុងទៅអោបរាងតូចដូចរាល់ដងមុនពេលទៅធ្វើការតែ
ថេហ្យុងក៏ថយចេញនិងជ្រួញចិញ្ចើម

"គឺ...អូនធំក្លិនមិនល្អទេជុងហ្គុក.."ថេហ្យុងពេបមាត់តិចៗ

"មិនអីទេ បងយល់"ជុងហ្គុកក៏ញញឹមដាក់រាងតូចតិចៗនិងដើរចេញទៅដោយរាងតូចនៅតាមមើល

"ហ្ហើយ...គាត់ប្រាកដជាអន់ចិត្តមិនខាន..ប៉ុន្តែមិនអីទេ ធ្វើអោយគាត់អន់ចិត្តបែបនេះហើយចាំSuprise ហិហិ..សល់តែ3ថ្ងៃទៀតទេទៅដើររកទិញកាដូអោយគាត់សិន"ថេហ្យុងក៏ដកដង្ហើមធំប៉ុន្តែគេក៏ញញឹមវិញនិងចាប់ផ្ដើមចេញទៅខាងក្រៅរកទិញអ្វីអោយនាយទុកជាកាដូរាងតូចតែងតែសង្ឃឹមថាថ្ងៃនោះជាថ្ងៃដែលគេឃើញមុខដ៍មានក្ដីសុខរបស់ជុងហ្គុកនាយជាច្បាស់ជាញញឹមឬក៏រំភើបដល់យំមែនហើយ..គេគួរតែបង្ហាញក្ដីស្រលាញ់ដ៍ធំទៅកាន់នាយ។

#Skip

"ធ្វើការងារនេះប្រយ័តន្នប្រយែងផងណាកូនមេខ្លោងក៏មិនទាន់ចាប់បាននេះប៉ាអាចស្មានដឹងថាត្រឹមជាកូនចៅដែលគេបញ្ជូនអោយមកជាប់ទោសបញ្ចប់ការសង្ស័យប៉ុណ្ណោះ"លោកគីមជាប្រធានក្រសួងយុត្តិធម៍គាត់បានដឹងរឿងនេះដែរថាបើចង់រកយុត្តិធម៍អោយអ្នកណាម្នាក់មេធាវីគឺអាចស្នើរសុំគីលោកបាន

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now