ភាគទី39: ជុងហ្គុកមីងនឹកឯងណាស់

2.9K 207 19
                                    

ដោយសារតែថេហ្យុងក្អួតពេកជីមីនក៏សម្រេចចិត្តcall ទៅប្រាប់ជុងហ្គុកតែម្ដងរាងតូចក្អួតចេះមកអស់អាហារនៅក្នុងពោះទាល់តែអោយផ្លែឈើរីដែលជីមីនគេទិញមកនោះញាុំទើបបានធូខ្លះ

"យើងគិតថាឯងអាលាក់សីុច្រមុះហើយ"ជីមីនអង្គុយមើលថេហ្យុងញាុំផ្លែឈើរីទាំងរកនឹកអាការ:របស់គេ

"អ្ហឹម..មិនអាចទេមកពីយើងនឹកប្ដីយើងពេកទេដឹង"
ថេហ្យុងល្ហិតល្ហៃនៅក្នុងខ្លួនតែក៏ខំប្រឹងញាុំដើម្បីអោយបានធូទ្រូងខ្លះ

"វាមិនដែលនឹកប្ដីពេកធំក្លិនhotpotក៏ក្អួត"ជីមីន

"យើងប្រាប់ហើយមិនជឿតែប្ដីយើងមកគឺឈប់ក្អួតហើយ.."ថេហ្យុង

"អញ្ចឹងហ្ហ?..អាJo កាលមុនឃើញមុខប្ដីជេ
ព្រឹកជេល្ងាចសោះតែឥឡូវធ្វើឯងបាត់មុខមិនបានក្អួត"រាងតូចមាត់បេះដូងកម្ពស់មិនសូវបាននេះតែងតែច្រណែនអូ..អត់ទេនិយាយអោយចំគឺជ្រេញអ្នកណាដែលមានស្នេហាផ្អែមល្ហែមតោងគ្នាស្អិត

"អួកៗ...អ្ហឹកខឹកៗ"ថេហ្យុងក៏ខ្ទបមាត់ចង់ក្អួតម្ដងទៀតតែពេលនោះសម្រឹបជើងបូករួមទាំងការបើកទ្វាខ្លាំងៗក៏បន្លើឡើង

"ថេយ៍? អូនកើតអី"គ្រាន់តែឮថាប្រពន្ធមិនស្រួលខ្លួនថ្នាក់ក្អួតនាយក៏ចោលការងារសិនហើយរត់មកមើល
ថេហ្យុងតែម្ដង

"អ្ហឹក..ជុង..ហ្ហឹក"ពេលឮសម្លេងដ៍ស្រទន់របស់នាយជាប្ដីហៅថេហ្យុងក៏ក្រោកទៅអោបចង្កេះនាយទាំងបិទភ្នែកព្រោះគេល្ហិតល្ហៃក្នុងខ្លួនណាស់

"កើតអីអូនមិនស្រួលខ្លួនមែនទេ?"រាងក្រាសយកដៃអង្អែលក្បាលថេហ្យុងស្រាលៗ

"ហ្ហឹម...អូនក្អួតរហូត"ថេហ្យុងអោបនាយមិនលែងទេក្លិនទឹកអប់ដ៍ក្រអូបរបស់នាយគឺគេចូលចិត្តខ្លាំងណាស់

"តោះ!..បងនាំទៅពេទ្យ"ជុងហ្គុក

"អត់ទេ អូនមិនចង់ទៅទេ"ថេហ្យុង

"បែបនោះទៅផ្ទះសម្រាកទៅណា..មើលចុះពាក់អាវស្ដើងយ៉ាងនេះ? ជិតដល់ថ្ងៃធ្លាក់ព្រិលហើយបើជំងឺរើឡើងគិតយ៉ាងមិច?"ជុងហ្គុក

"អូនមិនសូវរងាទេ"ថេហ្យុង

"មិនរងាក៏ត្រូវពាក់អាវអោយក្រាសដែរ មោះ!..ពាក់អាវបងហើយទៅផ្ទះសម្រាក"ជុងហ្គុកនាយពិតជាបារម្ភពីរាងតូចណាស់នាយបានដោះអាវខាងក្រៅរបស់នាយមកដណ្ដប់អោយថេហ្យុងនិងលើកបីគេតែម្ដង

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now