ភាគទី44: ឬអូនអត់មានប្ដីទេ?

2.8K 197 22
                                    

នៅក្នុងបន្ទប់ដ៍ធំទូលាយមួយនៅសណ្ធាគារដែលមានឈ្មោះLyY.Fដែលជាសណ្ឌាគារដ៍ប្រណិតនិងផាសុខភាពជាប់លំដាប់ផ្កាយ3នៅក្នុងទៅក្រុង
សេអូលនេះ នៅក្នុងបន្ទប់នោះកំពុងតែមានក្មេងប្រុសរូបរាងតូចច្រឡឹងគួរអោយស្រលាញ់ម្នាក់គេងលក់យ៉ាងស្កប់ស្កល់ដោយមានបុរសម្នាក់នោះនៅលើសាឡុងក្រេបស្រាអង្គុយគយគន់ពីសម្រស់របស់អ្នកដែលសន្លប់ស្ដូកស្ដឹងនោះ

"មុននឹងក្រោយគង់តែក្លាយជាកម្មសិទ្ធរបស់ឯងទេ"ចិត្តមួយរបស់នាយចង់តែងើបទៅកន្ទ្រប់លើរាងតូចនៅលើគ្រែតែចិត្តមួយក៏បានហាមនិងដាស់តឿនគ្រប់យ៉ាងត្រូវធ្វើតាមផែនការណ៍គេសិន

"ហ្ហឹម? ខ្ញុំនៅទីណា"ទីបំផុតក្មេងប្រុសនោះក៏ដឹងខ្លួនគេជាថេហ្យុងនឹងហើយរាងតូចក្រោកមកមីងមាំមិនយល់ថាគេកំពុងតែនៅទីណា

"អូនភ្ញាក់ហើយហ្ហេ?"

"យូហ្វីល?ហេតុអី?លោកជាអ្នកចាប់ខ្ញុំមកមែនទេ?"កុំគិតថាគេមិនដឹងខ្លួនដោយសោះព្រោះរាងតូចបានរើយ៉ាងខ្លាំងក្រោយមានអ្នកមកខ្ទប់មាត់ទម្រាំគេសន្លប់

"អ្នកណាចាប់អូនទៅតើថេយ៍ដឹងទេ?"យូហ្វីលញញឹមតិចៗ

"គឺលោកនឹងហើយក្រោកមកឃើញលោកនៅមកសួរទៀតថាអ្នកណា? តើមានបំណងអី"ថេហ្យុងក្រោកស្រែកញ៉ែតៗដាក់យូហ្វីល

"ហីយ៉ា..នេះចោតបងផ្ដេសផ្ដាសហើយនេះបងខំទៅជួយថេយ៍ណាធ្វើបុណ្យបានទោសហើយ"យូហ្វីល

"លោកនិយាយអី?"ថេហ្យុង

"ហៅលោកផងហ្ហេស?អូនមើលទៅស្រលាញ់មេធាវីនោះខ្លាំងណាស់តែថាគួរអោយស្ដាយវាជាមនុស្សមឺសៗគ្នានបានការ បើពូកែមិនមែនអោយគេមកចាប់អូនបានបែបនេះទេ"យូហ្វីល

"កុំមកថាអោយប្ដីរបស់ខ្ញុំនោះ លោកទៅវិញទេជាមនុស្សកំសាកចាប់ខ្ញុំមក"ថេហ្យុង

"ដំបូងថាជួយហើយដោះលែងវិញតែសម្ដីបែបនេះតើគួរតែដោះលែងដែរទេ?"យូហ្វីលក៏ដើរទៅកាន់តែជិតរាងតូចរហូតដល់ថេហ្យុងត្រូវថយក្រោយរហូតគ្រែ

"ជួយស្អី?"ថេហ្យុង

"មានមនុស្សនៅក្បែរខ្លួនគ្មានបំណងល្អទៅលើថេយ៍ទេប្រយ័តន្នខ្លួនផងណា..សំណាងលើកនេះបងទៅជួយទាន់នោះបើមានលើកក្រោយអាចនិងមិនសំណាងក៏ថាបាន"យូហ្វីល

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now