" កើតអីម៉េចក៏មុខស្លេកខ្លាំងម្ល៉េះសានសាន? នាងឈឺមែនទេ? " នាយកម្លោះពាក់មួកសុវត្ថិភាព ងាកទៅរកសានសានដែលជិះពីក្រោយ មានទឹកមុខស្លេកស្លាំងខុសធម្មតា។ ពួកគេត្រលប់មកវិញដោយមានសុវត្ថិភាពហើយ ជុងគុកជួយលើករាងតូចចុះពីលើម៉ូតូមកដោយដោះម៉ួកការពារឲ្យនាង គេលើកដៃស្ទាបថ្ងាស់ស្រីតូចថ្នមៗ ប៉ុន្តែកម្តៅមិនបានក្តៅដូចអ្នកឈឺឡើយ" ខ្ញុំមិនកើតអីទេ! " នាងវាសដៃគេចេញ និយាយទាំងសម្លេងញ័រតិចៗ ចង្វាក់បេះដូងក៏លោតញាប់ស្អេកខុសពីរាល់ដង ភ្នែកសម្លឹងមើលគេដោយការព្រួយបារម្ភ។
" ប្រាកដទេថាមិនកើតអី? "
" អុឹម..." នាងងក់ក្បាលញញឹមតិចៗ ក៏រហ័សដើរចូលផ្ទះយ៉ាងលឿន៕ ជុងគុក ដាក់មួកសុវត្ថិភាពលើម៉ូតូ ញាប់ជើងដើរទៅតាមនាងល្អិតពីក្រោយ ដែលដេវីន កំពុងដើរចូលមកពីទិសម្ខាងទៀត។
" ចៅហ្វាយ..."
" មានអីឬដេវីន? " សានសាន ឈប់ងក់ពេលឮសម្លេងកូនចៅជំនិតនាយកម្លោះ រហ័សបញ្ឈប់ដំណើរភ្លាមៗ។
" គឺមានសំបុត្រអញ្ជើញពីលោកគ្រីលានៀរ៍ ក្នុងពិធីជប់លៀងនៅលើកប៉ាល់..."
" ឯណា?" ជុងគុក កាន់សំបុត្រអញ្ជើញនៅនឹងដៃ បើកមើលដោយសានសានដើរតម្រង់ចូលមកយ៉ាងលឿនដូចហោះ។
" កុំទៅអីជុងគុក! "
" ហេតុអីសានសាន? "
" ទំនិញស្រាថ្មីជិតមកដល់ហើយ លោកគួរតែផ្តោតលើការងារ..."
" ប៉ុន្តែខ្ញុំទុកចិត្តនាង នាងអាចធ្វើបាន! "
" ជុង..."
" អឺណា៎! ថ្ងៃពិធីខ្ញុំនាំនាងទៅដែរ! "
" តែ..."
" នាងមិនស្រួលខ្លួនប្រញាប់ទៅសម្រាកទៅ ចាំខ្ញុំឲ្យរីតា យកអាហារឲ្យញាំ..." ជុងគុកនិយាយកាត់សម្តីស្រីតូច សានសាន ខាំមាត់ងក់ក្បាលយល់ព្រមទាងការពិតខួរក្បាលនាងកំពុងគិតពីផែនការថ្មីដែលអាចបញ្ចុះបញ្ចូលគេកុំឲ្យទៅបាន។
" ពេលយប់ចាំជួបគ្នា! "
" ចាស!! " ជុងគុក និយាយហើយក៏ដើរសម្តៅទៅរកឡានដែលដេវីន បើកទ្វាររង់ចជាស្រេច។ កង់ឡានបង្វិលចេញទៅកាសុីណូ ចូលតាមច្រកខាងក្រោយ កូនចៅរបស់នាយចេញមកទទួលយ៉ាងសន្ធឹកសន្ធាប់។
" ចៅហ្វាយ! "
" ចូលទៅ! " មុខនាយកម្លោះមាំមឺុងម៉ាត់ ដើរចូលក្នុងឃ្លាំងកុងតឺនឺមួយនៅក្បែរអគាររបស់ខ្លួន ដែលសម្រាប់ដាក់ទោសអ្នកក្បត់និងសត្រូវជាដើម។ ថ្ងៃនេះគេក៏ចាប់បានរនុកក្នុងម្នាក់ទៀតហើយ។
*ឆាច់!
ទឹកមួយកូនធុងជះលើរាងកាយបុរសឈុតខ្មៅដែលត្រូវដេវីនបញ្ជារកូនចៅឲ្យវាយដំច្រំធាក់រហូតបែកមុខមាត់នឹងឈាមហូររហាចស្ទើរស្លាប់ទៅហើយ។
" អ្ហឹក...ខឹខឹ.."
" អ្នកណាបញ្ចូនឯងមក? " ជុងគុក ទាត់មួយជើង សម្លឹងមុខបុរសនោះដែលមកដាក់ពាក្យធ្វើជាអ្នករត់តុក្នុងកាសុីណូ។
" គ្មានទេ..."
*ឆ្វាច់...!
ជុងគុក លើកកាំបិតតូចមួយមានប្រវែងគឺវែងមែនទែនខុសពីកាំបិតដទៃ ប្រវែងកាំបិតមួយម៉ែត្រត្រូវនាយកម្លោះដកពីស្រោមវាត់ឆូតលើទ្រូងបុរសម្នាក់នោះឲ្យហូរឈាម គេស្រែកយ៉ាងឈឺចាប់បំផុត។
" ហ្អាយ៎...."
" ឆ្លើយមកអ្នកណាបញ្ចូនឯងឲ្យតាមដានយើង? " ជុងគុក ច្របាច់មាត់បុរសនោះខ្លាំងៗដល់ថ្នាក់របួសនៅលើមាត់គេជ្រាបឈាមហូរតក់ៗ។
" មិនដឹងទេហ្អាយ៎..."
*ឆ្វាច់...!
" ចង់ងាប់មែនទេ? " ចុងកាំបិតសស្ងេចលើកចាក់ចង្ការ បុរសម្នាក់នោះញ័រមាត់ទទ្រើតពេលឃើញភាពកំណាចរបស់ជុងគុក គេបើកភ្នែកក្រឡេក្រឡាប់ ចាប់ផ្តើមភ័យបែកញើសហូរសស្រាក់។
*ឆ្វាច់...!
" ហ្អាយ៎...ខ្ញុំឆ្លើយហើយ..."
" ឆាប់និយាយមក! "
" គេបញ្ចូនខ្ញុំឲ្យតាមដានស្រីម្នាក់នោះ "
" អ្នកណា? " ជុងគុក ដកកាំបិតពីទ្រូងបុរសនោះមកទុកហើយសួរដោយការចង់ដឹងយ៉ាងខ្លាំង។ ខណៈនោះគេបាននឹកឃើញពេលនេះគេមានសានសានដែលនៅជាមួយដូច្នេះអ្នកដែលត្រូវតាមដានជាសានសាន?
" គេឲ្យលុយខ្ញុំ ហើយឲ្យតាមដានស្រីដែលនៅជាមួយលោក រួចប្រាប់ព័ត៌មានទៅគេ ខ្ញុំនិយាយអស់ហើយដោះលែងខ្ញុំទៅ..."
" ឯងនិយាយមកអ្នកណាជាអ្នកបញ្ចូនឯងមកទីនេះ? "
" ខ្ញុំមិនដឹងទេ គេទូរស័ព្ទមករកខ្ញុំថែមទាំងប្រើឧបករណ៍បន្លំសម្លេងទៀត..." ជុងគុក នៅស្ងៀមបន្តិចក៏ងាកទៅរកនាយជំនិតដាក់បញ្ជារភ្លាមៗ
" ដេវីន យកវាទៅឃុំទៅ...."
" បាទចៅហ្វាយ! " ដេវីន វ៉ៃបុរសនោះឲ្យសន្លប់ហើយយកគេទៅទុកក្នុងបន្ទប់ឃុំឃាំង រួចដើរចេញមករកជុងគុកវិញ។ នាយកម្លោះឈរចុចទូរស័ព្ទទៅរកស្រីតូចជាច្រើនសារ តែទាក់ទងនាងមិនបានសោះឡើយ។
" ពេលនេះសានសាននៅភូមិគ្រឹះយ៉ាងម៉េចហើយ? "
" គឺ...." នាយកម្លោះជាជំនិតចៅហ្វាយ និយាយដកឃ្លាវែងៗ ព្រោះគេមិនបានដឹងដូចគ្នា អំពីស្ថានការនៅភូមិគឺប៉ុន្តែអារម្មណ៍គេប្រាប់ថាមិនអីឡើយ។
YOU ARE READING
ល្បួងស្នេហ៍សាតាន រដូវកាលទី២ { Completed }
Romanceប្រមាញ់ស្នេហ៍សាតាន រដូវកាលទី១ ល្បួងស្នេហ៍សាតាន រដូវកាលទី២