បេះដូងលោតញាប់

185 6 0
                                    


// ព្រឹកបន្ទាប់ //

ខ្យល់បក់បោក នាំយកសម្លេងទឹករលកមកជាមួយ រាងស្តើងកំពុងតែគេងលក់ស្រួលត្រូវបានភ្ងាក់ឡើងដោយសម្លេងរំខាន។
  " អ្ហឹម...." ចិញ្ចើមតូចស្រួចកោង ជ្រួញចូលគ្នាស្របពេលត្របកភ្នែកស្តើងៗបើកយឺតៗ ដៃស្រឡូនលើកវាសលើផ្ទៃពូកពណ៍ស ចំណាំថាយប់មិញនាងមិនបានគេងតែម្នាក់ឯងទេ ហេតុអីក៏ព្រឹកឡើងមានតែនាង? តើគេទៅណា?

   សានសាន ស្ទុះងើបចូលបន្ទប់ទឹកលុបមុខមាត់ ងូតទឹកដោយមានខោអាវថ្មីត្រៀមឲ្យជាស្រេច។ នាង ដើរចុះមកជាន់ក្រោមក៏ឮសម្លេងទឹកពុះនិងក្លិនអាហារ។ ជើងសស្រឡូន ក្នុងខោជើងខ្លីនិងអាវយឺតធំពណ៌ស ដើរសម្តៅទៅផ្ទះបាយនៅជាន់ក្រោម ក៏ឃើញថានាយ ដែលនាងតាមរក ការពិតមកធ្វើអាហារនៅផ្ទះបាយសោះ។
  " ជុងគុក?? "
  " ក្រោកហើយឬ? ឃ្លានហើយនៅ? ខ្ញុំកំពុងធ្វើអាហារពេលព្រឹកឲ្យនាង..." នាយកម្លោះញញឹមស្រស់ដាក់ស្រីក្រមុំ សានសានដើរទៅរកគេ ឃើញថាគេកំពុងរំងាស់ស៊ុបមួយឆ្នាំងឯណោះ នាងតូចញញឹមបិទមាត់មិនជិតឡើយ ទើបស្រដីតិចៗ
   " នេះលោកចេះចម្អិនអាហារដែរឬ? "
   " ប្រាកដជាចេះហើយ! ចង់សាកធ្វើឬអត់?? "
  " អេជុង..." នាងខ្ចឹបមាត់ពេលរាងក្រាស់ទាញដៃស្រឡូនឲ្យចូលមកជិត រូចបង្វិលនាងឈរពីមុខជ្រុញនិងកាំបិត ស្របពេលនាយ ឈរពីក្រោយ ស៊កដៃក្រសោម្រាមដៃនាងថ្នមៗកាន់ដៃតូចស្រឡូន ឲ្យរៀនហាន់បន្លែ។
  " ស៊ុបមួយឆ្នាំងនេះខ្ញុំធ្វើដើម្បីនាង..."
" សង្ឈឹមថានាងចូលចិត្តហើយមិនបំភ្លេចវា..." គេនិយាយខ្សៀវៗរួចថើបកញ្ចឹងក សានសានជាច្រើនខ្សឺត ដោយការឈ្លក់វង្វេងជាមួយនាង។
   " ជុង..."
  " លោកកំពុងតែធ្វើឲ្យបេះដូងខ្ញុំលោតញាប់..." ថ្ពាល់នាងតូច រឹតតែក្រហមងាំងលើសដើម រសើបកញ្ចឹងកណាស់ គេចេះតែឈ្មុសឈ្មុលថើបនាងមិនឈប់។
  " ឃើញបែបនេះខ្ញុំកាន់តែសប្បាយចិត្តណាស់ដឹងទេ? ព្រោះបង្ហាញពីនាងថាកំពុងតែរំភើបជាមួយវា..." សានសាន ស្តាប់ហើយទប់ស្នាមញញឹមមិនជាប់ឡើយ បេះដូងលោតញ៉ាប់រន្ថើន ប្រញាប់រកលេសគេចេញពីគេ។
   " ខ្ញុំថាលោកធ្វើវិញទៅល្អជាង ចាំបង្រៀនខ្ញុំពេលក្រោយក៏បាន!! " នាងគេចចេញទាំងថ្ពាល់ស្រីក្រមុំក្រហមងាំង បេះដូងលោតដុកឌាក់ៗ នៅកៀកកើយជាមួយគេយូរៗមានអារម្មណ៍មិនប្រក្រតីនោះទេ ឬក៏ត្រូវរាងកាយគេស្រូបទាញយកទៅបាត់ហើយ?
  " មុខក្រហមបែបនេះ អៀនឬ? "
  " អឺគឺ....គឺ..."
  " មិនបានអៀនទេ! "
  " តែមុខក្រហមហើយ នៅប្រកែកទៀតហេស៎? "
" អាកាសធាតុក្តៅពេក ទើបខ្ញុំបែកញើសមុខក្រហមបែបនេះ! "
  " ខ្ញុំទៅលេងនៅខាងក្រៅវិញ..." សានសាន ដើរចេញមកខាងក្រៅទាំងទប់ស្នាមញញឹមមិនជាប់ឡើយ។ ដើរចេញមកខាងក្រៅ ឈរនៅមុខផ្ទះងាកទៅសមុទ្រមើលបន្តិច ងាកទៅស្តាំឯផ្លូវចូលឃើញបុរសស្លៀកឈុតខ្មៅពីរនាក់ជិះម៉ូតូឈប់ចតពីចម្ងាយ។ សានសាន បើកភ្នែកធំៗងាកមើលបុរសទាំងពីរ ឆ្លាស់គ្នានឹងជុងគុកនៅក្នុងផ្ទះ ស្រីតូចក៏រត់ចូលផ្ទះវឹង ទាញទ្វារបិទជិត រត់ទៅចាប់ដៃជុងគុកពីការធ្វើម្ហូប។
  " កើតអីសានសាន? "
  " ប្រញាប់ទៅវិញទៅ! ខ្ញុំចង់ទៅផ្ទះ..."
  " ប៉ុន្តែនាងមិនទាន់ញាំអីផង..."
  " ចាំទៅញាំនៅផ្ទះក៏បាន ពួកយើងទៅៗណា! " នាងអង្រួនដៃគេដោយការអង្វរក ជុងគុកងក់ក្បាលព្រតាមចិត្តនាង រួចបិទទ្វារផ្ទះជិះម៉ូតូត្រឡប់ទៅទីក្រុងរ៉ូមវិញ។ សានសាន ងាកក្រោយជារឿយៗ មិនឃើញបុរស២នាក់នោះតាមមកក៏ធូរចិត្តបន្តិច ប៉ុន្តែនាងទទួលបានអារម្មណ៍ថាមានថ្មបាក់សង្កត់លើនាងបន្ថែមទៀតហើយ។

ល្បួងស្នេហ៍សាតាន រដូវកាលទី២ { Completed } Where stories live. Discover now