ស្ថានភាពតានតឹង

114 2 0
                                    

អេតមីនមកហើយហិហិ
រឿង #ល្បួងស្នេហ៍សាតាន💘 #ភាគ៧០

// មន្ទីពេទ្យ //

   ជុងគុក រុញគ្រែរទះនាំរាងកាយប្រពន្ធទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ នាយរលីងរលោងភ័យព្រួយចំពោះស្រីតូចខ្លាំងណាស់ បើនាងកើតអីទៅគេនឹងឆ្កួតមិនខានទេ គេរស់មិនបានឡើយបើគ្មាននាង។
  " អូនឮបងហៅទេសានសាន? " ជុងគុក ប្រឹងហៅនាងរហូតតែគ្មានសម្លេងតបពីភរិយាឡើយ។ សានសានស្ថិតក្នុងសភាពធ្ងន់ធ្ងរ គ្រូពេទ្យពាក់ឧបករណ៍អុីសែនឪ្យនាងនិងបញ្ចូននាងចូលបន្ទប់ICU .
" កុំកើតអីឲ្យសោះណា៎សានសាន..." គេអង្គុយលើកៅអីបន់ស្រន់ទាំងញ័រដៃញ័រមាត់ ឈាមនាងប្រឡាក់ពេញអាវរបស់គេជោគតែម្តង។

*ផ្លាច់...!
  មកដល់ភ្លាមជីមីន លើកដៃទះកំភ្លៀងជុងគុកភ្លាម គេខឹងរហូតញ័រដៃទទ្រើក ពេលឃើញព័ត៌មានកាលពីព្រឹកក៏ស្រូតមកអ៊ីតាលី ប៉ុន្តែបានដំណឹងពីរីតាថាសានសានចូលមន្ទីរពេទ្យ ប្រាកដជាស្នារដៃប្តីគំរួកនេះមិនខាន។
  " បងបានហើយ..." សូមី ចាប់ដៃស្វាមីជាប់ឃាត់គេមិនឲ្យវ៉ៃជុងគុកទៀត នាយអង្គុយលើឥដ្ឋនៅស្ងៀមយំគគ្រួកព្រោះគ្មានពាក្យអ្វីនឹងនិយាយតបទៅបងប្អូនឡើយ។

   " ហេតុអីឯងធ្វើបាបប្អូនយើង?? " ជីមីន ដូចកំរោលចូលអ៊ីចឹងគេរករឿងជុងគុកម្តងហើយម្តងទៀត ប្រពន្ធឃាត់យ៉ាងណាក៏មិនស្តាប់ដែរ។
  " បងមីនបានហើយឈប់ទៅ ដុកទ័រហ៊ូស៊ុកចេញមកហើយ! " សូមីនិយាយ ធ្វើឲ្យប្រុសៗរត់សម្តៅទៅហ៊ូស៊ុក ដើម្បីសួរនាំពីអាការៈរបស់សានសាន។
  " នាងយ៉ាងម៉េចហើយ? "
  " ប្អូនខ្ញុំនាងមានសុវត្ថិភាពទេ? " ជុងគុកសួរមុន ជីមីនសួរបន្ត ហ៊ូស៊ុកដោះម៉ាសចេញហើយវាចា។
  " នាងផុតគ្រោះថ្នាក់ហើយ របួសមិនជ្រៅប៉ះពាល់ដល់សរសៃបំពង់កនោះទេ ប៉ុន្តែប្រយ័ត្នកុំឲ្យកើតឡើងម្តងទៀត! "
  " ចុះពេលណានាងដឹងខ្លួន? "
  " ប្រហែលមួយម៉ោងទៅពីរម៉ោងទៀត!! "
  " ឯងចេញទៅកុំមករវល់នឹងប្អូនស្រីយើងទៀត..." ជីមីន រុញជុងគុកឲ្យខ្ទាតទៅម្ខាងរួចកាន់រទះគ្រែសានសានរុញទៅបាត់។ សូមីរត់តាមស្វាមីតត្រុក នឹកអាណិតបងប្រុសដែរតែគ្មានភ័ស្តុតាងកាន់ជើងគេសោះ ទើបនៅស្ងាត់ចាំជួយសម្រួលស្ថានការវិញ។

ល្បួងស្នេហ៍សាតាន រដូវកាលទី២ { Completed } Where stories live. Discover now