#ភាគ៣១+៣២

256 7 0
                                    

កាដូថ្ងៃឆ្លងឆ្នាំសកលអេតមីនជូនពីរភាគណាហិហិ😘💜
រឿង #ល្បួងស្នេហ៍សាតាន 💘 #ភាគ៣១+៣២

   បទចម្រៀងញ៉ាក់ៗ បន្លឺស័ព្ទសំឡេងខ្ទរពេញក្លឹបកម្សាន្តមួយកន្លែង ដែលមានមនុស្សប្រុសស្រីជាច្រើនកំពុងតែរាំរែកសប្បាយរីករាយ ខ្លះក៏ផឹកស្រា ខ្លះក៏ជជែកគ្នា ដើម្បីរំសាយទុក្ខកង្វល់។ នៅកន្លែងខោនធឺ នាយកម្លោះអង្គុយលើសាឡុងតែម្នាក់ឯង ចាក់ស្រាវីស្គីចូលកែវលើកអកផឹកក្អឹកៗដោយទឹកមុខធុញថប់ គេគ្មានអារម្មណ៍ត្រេកត្រអាលជាមួយស្រីៗក្នុងក្លឹបដែលមករាំកៀកកើយយកចិត្តយកថ្លើមនោះទ្បើយ។
  " ហ្អេ៎...! ផឹកយកងាប់រស់ឬយ៉ាងម៉េច? " សម្លេងគ្រលបន្លឺពីបុរសសង្ហា រាងខ្ពស់ស្រឡះ ស្ថិតក្នុងឈុតពណ៍ស អាវដៃវែងពណ៍សនៅលើទ្រូងខាងឆ្វេងមានបិទឈ្មោះបញ្ជាក់ពី អត្តសញ្ញាណរបស់គេថែមទៀត។ កម្លោះសង្ហាររូបនេះដែលគ្រប់គ្នាស្គាល់ថាជាដុកទ័រហ៊ូសុក អាល់មេលនៀរ៍ ជាមិត្តសម្លាញ់របស់ជុងគុក តាំងពីសម័យរៀនមធ្យមម្ល៉េះ។
  " ឯងកើតស្អីមកផឹកដូចខ្មោចឃ្លានស្រាមកពីណា? " ហ៊ូសុកពោលសំណួរដោយដោះអាវឯកសណ្ឋានចេញ ហើយឆក់កែវស្រាពីជុងគុក ឈប់ឲ្យគេផឹកទៀត។
  " ហុឹម..." គេមិនតប បែរជាផ្អេកខ្នងពិតសាឡុង ដកដង្ហើមធំជំនួសពាក្យសម្តី ។
  " មុខហ្នឹងគ្មានរឿងអីក្រៅពីរឿងស្រីទេ! "  សម្លេងរបស់ជនទីបីបន្លឺឡើងជាមួយវត្តមានបរុសស្លៀកឈុតសូតពណ៍ខ្មៅក្រឹប ដោយពាក់មួកពណ៍ខ្មៅបិទបាំង អត្តសញ្ញាណរបស់ខ្លួន។ នាយទម្លាក់ខ្លួនអង្គុយក្បែរជុងគុក លូកដៃយកដបស្រាវីស្គីចាក់ចូលកែវលើកផឹកដាច់អស់មួយកែវភ្លាមៗ។
  " មករកអី? ក្រែងថានៅអេស្ប៉ាញមិនចឹង? " ហ៊ូស៊ុកចងចិញ្ចើមបែបមិនយល់ ពួកម៉ាកគេពីរនាក់នេះធ្វើអីចម្លែកៗរហូត។
  " មកលេងមិត្ត! "
  " ខ្មោចងាប់ហើយនៅងើបពីផ្នូរមកលេងមិត្តទៀត? ឯងនេះកតញ្ញូពិតមែន...ផូស! "
  " អ៊ូយ៎..." នាយកម្លោះដុកទ័រ ស្រែកថាចពេលត្រូវមហាមិត្តដាក់មួយដៃកណ្តាលក្បាលលាន់តែផូស។
  " អាចង្រៃ!! "
  " ការងារនៅមន្ទីរពេទ្យទំនេរណាស់ទៅឬទើបមានពេលមកផឹកដែរ? "
  " សួរអាគុកទៅ " ហ៊ូស៊ុក លើកចិញ្ចើមសម្លឹងទៅជុងគុក ដោយងាកមើលមុខ មិត្តមុខងាប់គ្មានជាតិជូវ រឹតតែដូចសាកសពព្រោះគេសស្លេកដូចត្រាំទឹកដោះគោអ៊ីចឹង។
  " តែថាឯងទៅអេស្ប៉ាញធ្វើអី? "
  " មានការសំខាន់..." នាយកម្លោះអាយុក្បាលលេខ៣ ញាក់ចិញ្ចើមដាក់ហ៊ូសុក ព្រមទាំងដោះមួកចេញ ហើយយើងក៏បានស្គាល់ថាគេជាអតីតអ្នកជំនួញវ័យក្មេងម្នាក់ជាប់ឈ្មោះជាសេដ្ឋីវ័យក្មេង ដែលបច្ចុប្បន្នជាម្ចាស់ធនាគារមួយកន្លែងក្នុងប្រទេសអ៊ីតាលី ហើយក៏មានសាខានៅប្រទេសអង់គ្លេស អេស្ប៉ាញនិងស្វីសផងដែរ គឺ យ៉ុនហ្គី អាល់បឺតហ្សង់ដ្រូ ។
  " វាយ៉ាងម៉េចឯងហ្អា៎? ហៅពួកយើងមកហើយក៏មិនគិតនិយាយស្អីមួយម៉ាត់ចឹង? "
  " វាធ្វើដូចពួកយើង ទំនេរណាស់ចឹង! "
  " ស្មុគ..." ជុងគុក តបមួយម៉ាត់ ធ្វើឲ្យពួកម៉ាកទាំងពីរមាស់ដៃជើងមែនទែន។

ល្បួងស្នេហ៍សាតាន រដូវកាលទី២ { Completed } Where stories live. Discover now