រឿង #ល្បួងស្នេហ៍សាតាន #ភាគ៨៧
គេអួលដើមក ញញឹមលាយទឹកភ្នែក យកបាតដៃដាក់លើថ្ងាស់នាងថ្នម ពេលវេលាលឿនណាស់ គេទើបបាននិយាយជាមួយនាងថ្ងៃមុនសោះព្រេចភ្នែកបន្តិច ២០ថ្ងៃបានកន្លងផុតទៅហើយ។
" អាប៉ា..."
" ហឺម...កូនហ្វា...."
" អាប៉ាងងុយមែនទេ? ប៉ាទៅគេងសិនទៅចាំហ្វាមើលម៉ាក់ក៏បាន...."
" មិនអីទេហ្វា ប៉ាចង់នៅមើលម៉ក់កូន..." ជុងគុក អង្គុយលើកៅអីតបសម្តីកូនស្រីដែលនៅលើភ្លៅ មុននេះគេងោកបន្តិចទើបនាងល្អិតនិយាយដេញឲ្យគេទៅគេង ប៉ុន្តែគេបិទភ្នែកមិនកើតទេ ពាក្យពេចន៍សម្តីគ្រប់ម៉ាត់របស់សានសាន លាន់រងំពេញត្រចៀករបស់គេ គេមិនបានគេង មិនបានសម្រាក រាល់ថ្ងៃនៅក្បែរនាងជាប់ ដោយការភ័យខ្លាច ខ្លាចបើគេបិទភ្នែកហើយបើកវិញមិនឃើញនាង ខ្លាចពិភពលោកដែលគ្មាននាង រឹតតែខ្លាចនាងទៅចោលគេ ទោះដឹងថ្ងៃស្អែកជាថ្ងៃអ្វីក៏ចិត្តរបស់គេកំសាក មិនក្លាហានទទួលយកការពិតថាគេជាអ្នករស់បន្តដោយគ្មានសានសាន។" ដៃម៉ាក់ត្រជាក់ណាស់ប៉ា...."
" ពាក់ស្រោមដៃឲ្យម៉ាក់ទៅប៉ា...." ជុងគុក ដាក់កូនស្រីលើកៅអី ដើរទៅយកស្រោមដៃស៊កពាក់ឲ្យនាងដោយនិយាយម្នាក់ឯងតិចៗ។
" ឆាប់ភ្ងាក់មកសាន អូនគេងយូរពេកហើយ..." គេនិយាយដោយភ័យព្រួយ ជុងវ៉ូន ក្រសោបម្រាមដៃម្តាយជាប់រួចហៅនាង។
" ម៉ាក់ៗ...."
" ហឺម... "
" ម៉ាក់ភ្ងាក់ហើយប៉ា... ម៉ាក់ ហ្វានឹកម៉ាក់ណាស់! " ជុងហ្វា និយាយទាំងអររំភើបពេលឃើញសានសានដឹងខ្លួនបែបនេះ។ ស្រីតូចស្គមស្គាំងញញឹមដាក់កូនៗដោយព្យាយាមនិយាយជាមួយពួកគេឲ្យយូរៗ។
" កូនមកយូរហើយមែនទេ? បានញាំអីរួចនៅ? តើម៉ាក់គេងយូរមែនទេ? "
" អត់ទេម៉ាក់ៗគេងអត់យូរផងហ្នឹង ហ្វាញាំបាយហើយៗ ប៉ាប៉ាបញ្ចុកហ្វានិងបងវ៉ូន កូននឹកម៉ាក់ចង់ឱបម៉ាក់ណាស់ ចង់គេងឪបម៉ាក់ដែរ..."
" វ៉ូនក៏ចង់គេងឱបម៉ាក់ដូចគ្នា! ម៉ាក់ឆាប់ជា ហើយឆាប់បានទៅផ្ទះយើងវិញណ៎ម៉ាក់! នៅពេទ្យធុំក្លិនអត់ក្រអូបដូចនៅផ្ទះយើងទេ កូនចង់ឲ្យម៉ាក់មានក្លិនក្រអូបៗឲ្យម៉ាក់បានស្រស់ស្រាយមានអារម្មណ៍ល្អ ហើយកូនយកផ្កាធូលីបឲ្យម៉ាក់ដែរ ម៉ាក់ចូលចិត្តអត់? "
" ម៉ាក់ចូលចិត្តណាស់! អរគុណហើយជុងវ៉ូន! ពួកកូនទៅរៀនយ៉ាងម៉េចដែរ? មានអីចង់និយាយប្រាប់ម៉ាក់ទេ? " នាងញញឹមរំភើបចិត្តជាមួយកូនៗរបស់នាង ជុងវ៉ូន និងហ្វាក៏ប្រញប់ខិតមកកៀកម្តាយហើយនិយាយរៀបរាប់រឿងល្អៗឲ្យម្តាយស្តាប់យ៉ាងជក់ចិត្ត រហូតដល់ពេលល្ងាច ទើបសូមីនាំក្មេងៗទៅផ្ទះវិញ។
YOU ARE READING
ល្បួងស្នេហ៍សាតាន រដូវកាលទី២ { Completed }
Romanceប្រមាញ់ស្នេហ៍សាតាន រដូវកាលទី១ ល្បួងស្នេហ៍សាតាន រដូវកាលទី២