៚នៅប៉ុស្តិ៍
នៅក្នុងបន្ទប់ទទេរស្អាតមួយដែលមានតែតុនឹងកៅអីពីរសម្រាប់អ្នកទោសនឹងអ្នកសួរចម្លើយប៉ុណ្ណោះដែលវាត្រូវបានដាក់រៀបចំនៅកណ្តាលបន្ទប់ ភ្លាមនោះដែរយើងឃើញថាមានប៉ូលីសម្នាក់បានដើរចូលមកអង្គុយទល់មុខបុរសម្នាក់ទៀតដែលមានខ្នោះជាប់នឹងដៃដោយនៅលើផ្ទៃមុខតែងតែមានស្នាមញញឹមជានិច្ច ហើយគេគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ
«ពេលនេះខ្ញ៉ំនឹងចាប់ផ្តើមសួរចម្លើយលោក សង្ឃឹមថាលោកនឹងព្រមសហការ»ប៉ូលីសម្នាក់នោះបានស្រដីឡើងហើយនាយគឺ ផាក វូឌីន ជាមិត្តជិតស្និតរបស់ថេយ៉ុង
«យ៉ាងហោចហេតុអីយើងមិននិយាយគ្នាអោយស្រួលជាងនេះបន្តិចទៅ?»នាយកម្លោះលើកកដៃដែលមានជាប់ខ្នោះឡើងទាំងស្នាមញញឹមរីកមិនងាយស្រពោន។ វូឌីនសម្លឹងមើលមុខអ្នកម្ខាងទៀតបន្តិចទើបព្រមទាញសោរមកចាក់ដោះខ្នោះចេញពីដៃរាងក្រាស់«បែបនេះបានមានចិត្តចង់និយាយបន្តិច»នាយកម្លោះដកហូតបារីមួយដើមដាក់ចូលមាត់មុននឹងទាញដែកកេះមកដុតរោយពីលើរួចលើកជើងទាំងគូទៅដាក់គងពីលើតុទល់មុខវូឌីនដែលកំពុងអង្គុយជ្រួញចិញ្ចើមជាមួួយទឹកមុខមិនពេញចិត្តនឹងអត្តចរឹកឈ្លើយរបស់នាយកម្លោះ ប៉ុន្តែមនុស្សដូចគេមិនចូលចិត្តសាំញ៉ាំច្រើនទេអ្វីដែលគេចង់បានគឺចម្លើយ។
«ខ្ញ៉ំបានលឺមកថាលោកដឹងពីក្រុមម៉ាហ្វៀOsiris មែនទេ?»វូឌីន
«ទេ...»មួយម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់ដ៏ក្រាស់ខ្មឹករបស់នាយកម្លោះជុងហ្គុកបណ្តាលអោយអ្នកម្ខាងទៀតលឺហើយជ្រួញចិញ្ចើមទាំងងើយឆ្ងល់ភ្លាម
«ប៉ុន្តែថេយ៉ុងបានប្រាប់ថាលោកដឹងអំពីពួកគេ?»ចម្លើយមួយនេះបានន័យថាមិច?ហេតុអីបានជាគេប្រកែកទាំងដែលមុននេះទើបតែប្រាប់រាងតូចសោះ
«នោះគ្រាន់តែជាពាក្យភូតកុហក»នាយញ៉ាក់ស្មាធ្វើរឹកពារហៃអើមិនខ្វល់ពីទឹកមុខខឹងសម្បាររបស់កម្លោះវូឌីនដែលបានស្តាប់លឺហើយក្តៅក្រហាយពេញទ្រូងឡើយ«បាំង!!កុហក?នេះលោកកំពុងលេងសើចជាមួយប៉ូលីសមែនទេ?»គេបានស្ទុះក្រោកឈរទះតុមួយទំហឹងព្រមទាំងបោះសម្តីគ្រោងគ្រាតឡើងមកផងដែរ
«......»នាយកម្លោះមិនស្រដីមានតែរំលេចស្នាមញញឹមលើផ្ទៃមុខឡើងមកប៉ុណ្ណោះហាក់បីដូចជាបង្កើចកំហឹងវូឌីនអោយខឹងលើសដើមចឹង។
«ហា!ឥឡូវនេះលោកចង់យ៉ាងមិច?»គេសង្កៀធ្មេញទប់កំហឹងតែក៏បានព្យាយាមសម្រួលអារម្មណ៍មុននឹងដាក់ខ្លួនអង្គុយចុះរួចចោទសំណួរទៅកាន់ជុងហ្គុកម្តងទៀតផងដែរនាំឲអោយអ្នកស្តាប់លឺហើយកាន់តែមានស្នាមញញឹមរីកស្គុះស្គាលើសដើម
YOU ARE READING
Who is he?
Actionជាប៉ូលីសស៉ើបអង្កេតម្នាក់ច្បាស់ណាស់ថាគេត្រូវគិតនឹងស្វែងរកពីភស្តុតាងដើម្បីចាប់ឧក្រិតជនហើយកាន់តែមានរឿងធំគឺសត្រូវរបស់គេជាពួកម៉ាហ្វៀOsirisដែលមានន័យថាជាព្រះនៃមរណៈ អ្នកណាក៏ដឹងថាក្រុមម៉ាហ្វៀមួយនេះគឺសាហាវប៉ុណ្ណាដែរ?ហើយបញ្ហានឹងចាប់ផ្តើមកើតឡើងជារឿយៗចំពោះគេហើយគ...