កម្លោះតូចខាំមាត់ក្នុងចិត្តសែនទ្រពេញដោយកំហឹងនាំអោយគេហ៊ានសម្រេចចិត្តដោយយកក្បាលរបស់ខ្លួនមកអុកក្បាលអ្នកម្ខាងទៀតជំនួសវិញប៉ុន្តែដូចដឹងចឹងថានាយពិតជារហ័សណាស់។ ឃើញថាដៃមានសេរីភាពថេយ៍ប្រញ៉ាប់ទាញដកកាំភ្លើងផ្ជង់ជុងហ្គុកយ៉ាងលឿន
បាំង!! មួយគ្រាប់ហោះវៀងមុខនាយកម្លោះដោយកម្លាំងអ្នកបាញ់សម្តៅមិនអោយខុសឬញញើតដៃឡើយស្នូរកាំភ្លើងបានអូសទាញអារម្មណ៍ប៉ូលីសដទៃទៀតរត់មកមើលរួមទាំងលោកមេបញ្ជាការផងដែរ
«មានរឿងអី?»គាត់បានឧទានឡើងតែក៏រៀងភាំងស្របពេលក្រលែកឃើញថេយ៍កំពុងកាន់កាំភ្លើងភ្ជុងរាងក្រាស់។ ថ្វីត្បិតមុខកាំភ្លើងនៅជិតនឹងគ្រាប់ភ្នែកប៉ុន្តែស្នាមញញឹមដ៏ល្អឯកមិនងាយនឹងរលុបឡើយនាយនៅតែបន្តឈរជ្រែកខោប៉ាវធ្វើរឹកពាហំហ៊ានដដែលបណ្តាលអោយអ្នកឈរកាន់កាំភ្លើងសង្កៀរធ្មេញសឹងតែបាក់អារម្មណ៍ពេលនេះឆេះឆួលដុតរោលពេញរាងកាយបញ្ឆេះអោយគេចង់លោតហក់ទៅដាល់មនុស្សឈ្លើយម្នាក់នោះ។«ថេយ៍បានហើយ»លោកមេបញ្ជាការបានដើរមកកាន់ដៃរាងតូចជាប់ក្នុងបំណងចង់ឃាត់គេ មិនដូច្នេះទេច្បាស់ជាមានរឿងមិនខានសម្លាប់ប្រុសម្នាក់នេះពិតជាខាតបង់ច្រើនណាស់ចឹងហើយបានជាគាត់ព្យាយាមរារាំងរាងតូចបែបនេះ។
«ខ្ញ៉ំមិនហ៊ានប្រាកដចិត្តទេប្រសិនជាគេម្នាក់នោះហ៊ានតែផ្តេសផ្តាស់ខ្ញ៉ំសម្លាប់គេចោលមិនស្តាយក្រោយឡើយ»កាយតូចបែរផ្ទៃមុខមកស្រដីជាមួយបុរសវ័យចំណាស់ដោយប្រាប់បញ្ជាក់ថាគេមិនហ៊ានធានាជីវិតប្រុសម្នាក់នោះឡើយ បើសិបមានរឿងកើតឡើងម្តងទៀតនោះគេច្បាស់ជាបាញ់បំបែកក្បាលនាយចោលមិនខាន។បន្ទាប់ពីស្រដីរួចគេក៏ទំលាក់កាំភ្លើងចុះហើយក៏អូសខ្លួនចាកចេញពីវង់មនុស្សជាច្រើនដែលព្យាយាមប្រជ្រៀតប្រជ្រែងអើតក្បាលមកមើលទាំងការចង់ដឹងជាខ្លាំង។
«ពួកឯងនៅទីនេះធ្វើស្អី ឆាប់បំបែកផ្លូវគ្នាធ្វើការភ្លាមទៅ»គាត់បានស្រែកដេញប៉ូលីសដទៃទៀតអោយងាកមកចាប់អារម្មណ៍ទៅធ្វើការរបស់ខ្លួនវិញមុននឹងគាត់ដើរសម្តៅមកជិតនាយកម្លោះដែលទាញបារីមកជក់ដូចរាល់ដង
YOU ARE READING
Who is he?
Acciónជាប៉ូលីសស៉ើបអង្កេតម្នាក់ច្បាស់ណាស់ថាគេត្រូវគិតនឹងស្វែងរកពីភស្តុតាងដើម្បីចាប់ឧក្រិតជនហើយកាន់តែមានរឿងធំគឺសត្រូវរបស់គេជាពួកម៉ាហ្វៀOsirisដែលមានន័យថាជាព្រះនៃមរណៈ អ្នកណាក៏ដឹងថាក្រុមម៉ាហ្វៀមួយនេះគឺសាហាវប៉ុណ្ណាដែរ?ហើយបញ្ហានឹងចាប់ផ្តើមកើតឡើងជារឿយៗចំពោះគេហើយគ...