ភាគ3:បំពេញភារកិច្ច

170 22 0
                                    

កម្លោះតូចធ្វើមុខស្អុយប៉ែតគេមិនបានគិតថានឹងត្រូវមានអារម្មណ៏ចាញ់ប្រៀតនាយកម្លោះគ្រប់ពេលបែបនេះទេជាពិសេសអាទឹកមុខដែលតែងតែមានស្នាមញញឹមគ្រប់ពេលមួយនោះ
រីងៗ!!!!

នៅសុខៗស្រាប់តែទូរស័ព្ទកាយតូចក៏រោទ៍ឡើងបណ្តាលឲគេត្រូវដកហូតវាមកលើកទទួល
«អាឡូ»ថេយ៍
«ថេយ៍មកជួបខ្ញុំបន្តិច»??
«ឥឡូវនេះខ្ញុំកំពុងតែសាកសួរចម្លើយជនសង្ស័យសូមលោករងចាំបន្តិចទៅ»
«មិនបាត់សួរទេ»
«ហេតុអី?»
«ព្រោះគេនឹងក្លាយទៅជាអ្នកនាំផ្លូវលោកហើយ»

បាំង!!!
ទ្វាបើកលឺសូរឡើងក្តាំងដោយស្នាដៃកម្លោះតូចផ្ទាល់ខណះពេលលឺថាលោកមេបញ្ជាការព្យាយាមចង់ឲជុងហ្គុករួមដៃជាមួយខ្លួនក្នុងការស៉ើបរឿងក្តីមួយនេះ
«សម្តីលោកមុននេះចង់បានន័យថាមិច?»ថេយ៍ជ្រួញចិញ្ចើញទាំងការមិនពេញចិត្ត
«ស្ងប់អារម្មណ៍ហើយស្តាប់ខ្ញុំនិយាយហេតុផលសិនទៅ»មនុស្សចាស់វ័យ47ឆ្នាំដែលជាមេបញ្ជាការកំពុងរៀបចំឯកសារទាំងស្នាមញញឹមស្រស់នៅពេលឃើញទឹកមុខក្រម៉ៅគ្មានជាតិរបស់ថេយ៉ុងលេចផុសឡើងលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេ

«ហេតុផលអីបានជាធ្វើអោយលោកមានគំនិតបែបនេះ លោកក៏ដឹងថាខ្ញ៉ំមិនចូលចិត្តនាំអ្នកណាមកដើរតាមទើសដៃទើសជើងបែបនេះទេ»
«ខ្ញ៉ំដឹងថាឯងច្បាស់ជានិយាយបែបនេះ ប៉ុន្តែថេយ៉ុងការងារខ្លះមិនមែនយើងអាចធ្វើវាតែម្នាក់ឯងបានរហូតឡើយ ហើយនេះជាអ្វីដែលខ្ញ៉ំចង់អោយឯងយល់»គាត់ស្រដីណែនាំព្រមទាំងរុញឯកសាមួយចំនួនទៅកម្លោះតូចផងដែរ។ រាងតូចសម្លឹងមើលមុខមេបញ្ជាការបន្តិចមុននឹងដើរទៅយកឯកសាមួយនោះមកមើល
«នៅប្រទេសរុស្ស៉ី?!»មើលបានបន្តិចស្រាប់តែថេយ៍លាន់មាត់ឡើងទាំងភាពភ្ញាក់ផ្អើល

«មិនខុសទេ ខ្ញ៉ំទើបតែទទួលដំណឹងថាទីកន្លែងរបស់គេគឺនៅក្នុងប្រទេសរុស្ស៉ីទោះជាយ៉ាងណាការជួញដូរអាវុធមួយនេះក៏មានខ្សែរជើងដឹកជញ្ជូនពីរុស្ស៉ីមកច្រើនញឹកញ៉ាប់ដែរ ហេតុដូច្នេះវាប្រាកដណាស់ថាគេគឺនៅរុស្ស៉ី»ដៃមានស្នាមជ្រីជ្រួញបានធ្ពក់ចូលគ្នារួចដាក់ទល់ត្រឹមបបូរមាត់ដោយការពិចារណាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងមួយនេះ។
«មានឯកសាថ្មីៗខ្លះទៀតដែលបានស៉ើបមកមុននឹងត្រូវបានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកស៉ើបការណ៍ពីមុនគឺគេមិនត្រឹមតែជួញដូរអាវុធខុសច្បាប់នោះទេ ថែមទាំងអាចផលិតអាវុធបានទៀតផង»សម្តីរបស់លោកមេបញ្ជាការកាន់តែធ្វើអោយថេយ៍មានអារម្មណ៍ថាវាមិនមែនជាតួនាទីធម្មតាទេព្រោះថាលើកនេះវាមានទាំងឆ្លងប្រទេសទៀតផង។

Who is he?Where stories live. Discover now