ភាគ8:តម្រុយខ្លះ

83 8 2
                                    

  កន្លងទៅជាង1ម៉ោងកន្លះនាយកម្លោះក៏បាននាំថេយ៉ុងមកដល់ផ្ទះរបស់ខ្លួន វាប្រៀបដូចជាផ្ទះធំមួយដែលមិនសមនឹងមើលទៅដូចអ្នកមានឋានះធម្មតាឡើយ។ចឹងបានន័យថាអ្នកបើកឡានមិញនេះក៏ជាតៃកុងឡានគេដែរមែនទេ?មើលទៅគេបែបជាយល់ច្រឡំហើយព្រោះស្មានតែជាតាក់ស៉ីធម្មតាៗអី
«តាំងពីមកដល់ទីនេះលោកហាក់ដូចជាមិនខ្លាចនឹងគេតាមសម្លាប់ទាល់តែសោះ?»កាយតូចដើរតាមពីក្រោយខ្នងនាយកម្លោះដែលជូនគេចូលទៅក្នុងទាំងមិនមាត់ក ខណះពេលឃើញគេធ្វើរឹកពារធម្មតាប្រៀបដូចមិនខ្លាចនឹងក្រុមOsirisតាមចាប់ថេយ៍ក៏ឈ្លាតសួរនាំដែលវាជាចំងល់តាំងពីមកដល់ទីនេះប៉ុន្តែវាចេះតែភ្លេច។

«ពួកគេមិនហ៊ានសម្លាប់យើងទេ?»នាយលើកដៃរុញទ្វាចូលទៅក្នុងថ្វីត្បិតផ្ទះធំប៉ុន្តែក្នុងនោះគ្មានអ្នកបម្រើសូម្បីតែម្នាក់គឺមានតែតៃកុងឡានហើយត្រូវបានអោយមកបើកឡានផងនឹងយាមផ្ទះផងប៉ុណ្ណោះ។មូលហេតុដែលពួកគេត្រូវនៅសណ្ឋាគារសិនព្រោះផ្ទះរាងក្រាស់គឺនៅឆ្ងាយហើយនៅមានភាពចលាចលអំពីប៉ូលីសទៀតដូច្នេះគេក៏សម្រេចចិត្តរកកន្លែងណាលាក់ខ្លួនបណ្តោះអាសន្នសិន។ចូលមកដល់ខាងក្នុងថេយ៍ដើរសម្លឹងមើលគ្រប់បរិវេនផ្ទះនៅខាងក្នុងបានលំអងដោយសម្ភារះប្រណិតជាច្រើន
«ហេតុអីបានជាពួកគេមិនហ៊ានសម្រាប់លោក?»សំណួរមួយនេះហាក់បីជាទប់ដំណើររាងក្រាស់អោយនៅមួយកន្លែងបានមួយភ្លេតទើបនាយបន្តដើរទៅមុខទៀត

  «ព្រោះយើងជាមនុស្សដែលមានប្រយោជន៍សម្រាប់ពួកគេ....តាមមក»ទោះបីស្តាប់ទៅកាន់តែធ្វើអោយគេឆ្ងល់ប៉ុន្តែគេនៅតែបន្តចាំមើលថាជុងហ្គុកជាមនុស្សយ៉ាងមិច?សម្តីរបស់នាយបានធ្វើអោយរាងតូចរហ័សទៅតាមអោយទាន់ជំហ៊ានរបស់នាយរហូតមកដល់ជញ្ជាំងមួយដែលបិទជាប់ស្អាត់គ្មានដានអ្វីទាំងអស់នាំអោយថេយ៉ុងងើយឆ្ងល់តើគេនាំខ្លួនមកឈរទល់មុខជញ្ជាំងធ្វើអី។ប៉ុន្តែចម្ងល់ក៏ត្រូវបានស្រាយបន្ទាប់ពីជុងហ្គុកលើកដៃរុញរូបថតដើមឈើមួយអោយផ្អៀងទៅម្ខាងបណ្តាលអោយជញ្ជាំងដែលគ្មានដានមិញនេះត្រូវរបើកសឹងតែមិនគួរអោយជឿ។
  «......?!»ថេយ៍ឈរភាំងដែលរកបរិយាមិនត្រូវនាំអោយនាយកម្លោះដែលដៀងភ្នែកមើលមកលួចអស់សំណើតមុននឹងបោះខ្លួនចូលទៅខាងក្នុងដែលពេញដោយភាពងងឹត។

Who is he?Where stories live. Discover now