តឹបៗ សម្លេងសម្រិតជើងបានបន្លឺប្រដេញគ្នាឥតឈប់ឈរ បើតាមស្តាប់មើលមិនមែនតែម្នាក់ឬពីរអ្នកឡើយដែលបានព្យាយាមរត់
«បាញ់វាទៅ...បាំងៗ»បុរសម្នាក់បញ្ជាកូនចៅអោយលើកកាំភ្លើងតម្រង់ទៅកាន់មនុស្សម្នាក់ទៀតដែលព្យាយាមរត់គេច គេបានរត់រហូតមកលាក់ខ្លួនទៅកន្លែងកៀនឡានគេចពីគ្រាប់កាំភ្លើងរក្សាដើម្បីសុវត្ថិភាព ហើយក៏បានរៀបដកគ្រាប់បាល់តូចមួយចេញពីក្នុងអាវក្រៅផងដែរមុននឹងដៃទាញគន្លឹះវាចេញរួចក៏បោះទៅកន្លែងមនុស្សប៉ុន្មានអ្នកនោះតែម្តង។សៀវ!!!សៀវ!!កូនបាល់បានរមៀលមកកាន់កន្លែងពួកគេថែមទាំងបញ្ចេញផ្សែងមកជាច្រើនយ៉ាងលឿនមិនគួរអោយជឿទៀតផង ទោះជាយ៉ាងណាបើពួកគេមានបំណងចង់យកវាចេញក៏វាយឺតពេលបាត់ទៅហើយ កាយតូចទាញកាំភ្លើងឡើងតម្រង់ទៅមុខ ទោះសម្លឹងមើលមិនសូវច្បាស់តែត្រចៀកគេវ័យរហ័សនឹងស្តាប់លឺសម្លេងទាន់ខ្លាំងណាស់គ្រាន់តែផ្ទៀងស្តាប់នៃសកម្មភាពរបស់សត្រូវបន្តិចក៏
បាំងៗ បាំងៗ គ្រាប់កំណរបានស្ទុះចេញមកហោះសំដៅចំគោលដៅមិនអោយខុស។ទីត!!
«ថេយ៉ុងមានគ្រាប់បែក ឆាប់រត់ចេញពីកន្លែងនោះអោយលឿនទៅ»សម្លេងផ្តល់ដំណឹងចេញពីកាសបានបន្លឺឡើងដោយក្រុមការងារស្របពេលដឹងថានៅឃ្លាំងមានគ្រាប់បែកបង្កប់លាក់ទុក ពួកគេក៏រហ័សប្រាប់ទៅកាន់រាងតូចអោយប្រញ៉ាប់ចេញមកវិញអោយលឿន។
«បាន....»ទទួលបានដំណឹងរួចថេយ៍ក៏រៀបចំខ្លួនដើម្បីចាកចេញពីកន្លែងនោះប៉ុន្តែដើរមិនដល់2ជំហ៊ានស្រួលបួលផងស្រាប់តែ បាំង!!គ្រាប់កាំភ្លើងលឺខ្ទរពេញត្រចៀកទាំងសងខាងរបស់កាយតូចដែលនាំអោយគេនៅមិនសុខបើមិនងាកមុខទៅមើលហេតុការណ៍មិញនេះ។ បុរសម្នាក់ដួលដេកស្លាប់នៅក្នុងថ្លុកឈាមស្របពេលមានម្នាក់ទៀតឈរស្ងាមទាំងមានកាំភ្លើងជាប់ដៃ បណ្តាលអោយថេយ៍ឯនេះងើយឆ្ងល់ជាខ្លាំងថាជាអ្នកណា?ហេតុអីក៏ជួយគេ?
«នៅឈរធ្វើអីទៀតឆាប់រត់ទៅ»ស្មារតីនៅនឹងនរទើបរាងតូចព្យាយាមអូសខ្លួនចាកចេញពីកន្លែងនេះតែក៏មិនភ្លេចនឹងអូូសដៃបុរសមិនស្គាល់មុខអោយទៅជាមួយខ្លួនដែរ។
YOU ARE READING
Who is he?
Acciónជាប៉ូលីសស៉ើបអង្កេតម្នាក់ច្បាស់ណាស់ថាគេត្រូវគិតនឹងស្វែងរកពីភស្តុតាងដើម្បីចាប់ឧក្រិតជនហើយកាន់តែមានរឿងធំគឺសត្រូវរបស់គេជាពួកម៉ាហ្វៀOsirisដែលមានន័យថាជាព្រះនៃមរណៈ អ្នកណាក៏ដឹងថាក្រុមម៉ាហ្វៀមួយនេះគឺសាហាវប៉ុណ្ណាដែរ?ហើយបញ្ហានឹងចាប់ផ្តើមកើតឡើងជារឿយៗចំពោះគេហើយគ...