ភាគ4:លូកស្ទៀប

79 10 0
                                    

ថេយ៍ដើរអោបដៃទាំងទឹកមុខធុញថប់បំផុតគេកំពុងគិតពីគ្រួសារនឹង
«តេនៗ....»នៅសុខៗស្រាប់តែមានចានស្រាកមួយបានដាក់នៅចំពោះមុខរបស់គេបណ្តាលឲថេយ៍ភ្ញាក់ផ្អើលជាខ្លាំង

«យ៉ុនអា?»កាយតូចឧទានឡើងស្របពេលគេបានឃើញនាងក្រមុំមកឈរនៅទីនេះ។
«ស៊ុបប្រាយទេ?»ស្រីស្រស់ញញឹមបញ្ជេញធ្មេញទម្រង់ស្មើរដោយរឹកពារគួរស្រឡាញ់ដាក់មិត្តប្រុសរបស់ខ្លួន។ជី​​ន​ យ៉ុនអា នាងជាស្រីទន់ភ្លន់នឹងចិត្តល្អបំផុត សូម្បីតែរូបសម្រស់ក៏ស្រស់ដូចផ្ការីកដែរទើបជាហេតុបានជាថេយ៍ស្រឡាញ់សង្សារខ្លួនដល់ថ្នាក់នេះ

«អូនមកទីនេះធ្វើអី?»
«អូនមកយកម្ហូបអោយបងព្រោះថ្ងៃនេះអូនបានធ្វើម្ហូបដែលបងចូលចិត្ត»នាងបានលើកចានស្រាក់ម្ហូបឡើងពូពេញដោយស្នាមញញឹម នាំអោយថេយ៍ញញឹមក្រវីក្បាលតិចៗទាំងក្រឺតខ្នាញ់នឹងចរឹកភាពគួរអោយស្រឡាញ់របស់នាង។

«រំខានអូនហើយ»ពួកគេបានដើរទៅកន្លែងអង្គុយដោយមាននាងក្រមុំនៅជួយរៀបចំអាហារអោយ នាំឲថេយ៍ក្រែងចិត្តសង្សារជាខ្លាំង
«ឆ្កួត!!អូនជាសង្សារបងណា ដូច្នេះគ្រាន់តែធ្វើម្ហូបអោយបងមានអីទៅចម្លែក?មិនយូមិនឆាប់អូនច្បាស់ជាធ្វើម្ហូបឲបងរាល់ថ្ងៃមិនខាន»នាងស្រដីទាំងញញឹមបណ្តើរនឹងជួយរៀបចំដួសបាយឲកម្លោះតូចបណ្តើរបានធ្វើម្ហូបអោយថេយ៍បែបនេះនាងសប្បាយណាស់ទៅហើយព្រោះនាងលឺមកថាថេយ៍ធ្វើការជាប់ម៉ោងរហូតមិនដែលបានញាំ​បាយអោយត្រង់មាត់បន្តិចទេ

«សង្សារអ្នកណាគេគួរឲស្រឡាញ់ម្លេះ?»រាងតូចរំលេចស្នាមញញឹមមានក្តីសុខឡើងមកគេពិតជារងចាំថាថ្ងៃមួយខ្លួននឹងបានកាន់ដៃយ៉ុនអាចូលរោងការខ្លាំងណាស់
«សង្សារបងនឹងហើយប្រុសឆ្កួត ឈប់ញ៉ោះអូនហើយប្រញ៉ាប់ញាំឲលឿនទៅប្រយ័ត្នដល់ម៉ោងធ្វើការមិនបានញាំទៀតទៅ»ផ្ទៃមុខប្រែទៅជាក្រហមព្រឿងៗព្រោះតែអៀននឹងសម្តីអ្នកនៅចំពោះមុខដែលមានស្នាមញញឹមយ៉ាងស្រស់មកកាន់នាងមិនឈប់។

  ភាពស្និតស្នាលរបស់ពួកគេត្រូវបានក្រសែរភ្នែកមួយគូរសម្លឹងមើលមិនដាក់រហូតនាំអោយនាងច្រម៉ក់ហាក់មានអារម្មណ៍ប្លែកទើបងាក់មុខទៅម្ខាងដោយចម្លែកចិត្តនាំអោយនាងបានឃើញបុរសម្នាក់កំពុងឈរអោបដៃផ្អែកខ្នងទៅនឹងជញ្ជាំងទាំងស្នាមញញឹមចុងមាត់។កម្លោះតូចញាំសុខៗក៏ក្រលែកឃើញយ៉ុនអាសម្លឹងមើលទៅម្ខាងមិនឈប់បណ្តាលឲវាក្លាយជារឿងមួយអូសទាញចិត្តគេអោយបែរផ្ទៃមុខមើលទៅតាមទើបឃើញថានាងតូចកំពុងមើលទៅកាន់នាយកម្លោះជុងហ្គុកដែលមានស្នាមញញឹមលើផ្ទៃមុខមិនងាយរលុប។

Who is he?Where stories live. Discover now