EPISODE 5

1.7K 82 0
                                    

||•បាយផ្ទះ•||

បន្ទាប់ពីថេយ៍ត្រូវបានកូនចៅរបស់ជុងហ្គុកឈរយាមអស់រយៈពេល2-3 ម៉ោងអាហារថ្ងៃត្រង់ក៏បានឈានមកដល់។ អ្នកបម្រើបានរៀបចំអាហារនៅលើតុជាច្រើនជាពិសេសអាហារទាំងអស់នេះសុទ្ធតែជាអាហារដែរថេយ៍ចូលចិត្តទៀតផង។ ចំណែកជុងហ្គុកវិញពេលនេះនាយកំពុងមមាញឹកនឹងការងារ ជេក៍ដោយឃើញចៅហ្វាយរបស់ខ្លួនមិនបានញ៉ាំអីតាំងពីព្រឹកក៏និយាយ...

"ចៅហ្វាយទាន!"ជេក៍

"ឯងមានការអី?" ជុងហ្គុតបទាំងភ្នែកមើលទៅឯកសារដដែល..

"គឺថាព្រឹកមិញនេះចៅហ្វាយមិនទាន់ញ៉ាំអាហារនោះទេ ហើយពេលនេះក៏ថ្ងៃរសៀលដែរហើយចៅហ្វាយក៏មិនទាន់ញ៉ាំអាហារថ្ងៃត្រង់ទៀត ខ្ញុំបារម្ភខ្លាចចៅហ្វាយឈឺ"ជេក៍

"ម៉ោងប៉ុន្មានហើយ?"ជុងហ្គុក

"ម៉ោង2 ហើយទាន! ចៅហ្វាយចង់ពិសាអីទេចាំខ្ញុំទៅរកជូន?" ជេក៍

"មិនបាច់ទេ យើងចង់ទៅផ្ទះវិញ" ជុងហ្គុកក្រោកឈរហើយក៏ដើរចេញពីតុការងារដើម្បីដើរចេញពី office ដោយមានជេក៍ជាអ្នកបើកទ្វារហើយអ្នកទាំងពីរក៏ចូលជណ្តើរយន្តចុះមកជាន់ក្រោម។

មកដល់ចំណតរថយន្តជេក៍ក៏បើកទ្វារឲ្យនាយសង្ហាដើរចូលហើយក៏បិទទ្វារវិញ។ នៅតាមផ្លូវធ្វើដំណើរជេក៍ក៏បានសួរទៅនាយសង្ហាមួយសំណួរ.

"ចៅហ្វាយហេតុអីក៏ចង់ទៅបាយនៅភូមិគ្រឹះវិញ? ក្រែងរាល់ដងចៅហ្វាយទៅបាយថ្ងៃត្រង់ជាមួយអ្នកនាងយូរីមិនចឹង?"

"យើងជួលអ្នកបម្រើមកធ្វើអី?"ជុងហ្គុកដោយមិនឆ្លើយនិងជេក៍តែបែរជាចោទសួរទៅជេក៍វិញ ចំណែកនាយជេក៍ក៏មិនបានស្ទាក់ស្ទើរនិងសំណួររបស់ជុងហ្គុកទេនាយក៏តបថា..

"គឺចៅហ្វាយជួលអ្នកបម្រើមកធ្វើការងារនៅក្នុងភូមិគ្រឹះ មានដូចជាបោសសំអាត បោកអ៊ុតសំលៀកបំពាក់ ថែសួនកុលាបពណ៌ស្វាយ និងធ្វើម្ហូបអាហារឲ្យចៅហ្វាយ ជាពិសេសគឺមើលថាអា bam ឆ្កែសំណប់របស់ចៅហ្វាយនិងហើយបាទ" ជេក៍រៀបរាប់ហើយ ចំណែកជុងហ្គុក វិញនាយមិនបានខ្វល់និងសម្ដីរបស់ជេក៍ឡើយអារម្មណ៍នាយហោះហើរលើវេហារបាត់ទៅហើយមិនដឹងគិតដល់ណាទេ។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now