EPISODE 3

1.8K 148 2
                                    

//ឯងពិតជា ស្រស់ស្អាតណាស់//

អរគុណសម្រាប់ការអានរបស់អ្នកទាំងអស់គ្នា😽💜ចូលសាច់រឿង✨

ថេយ៍យ៉ុងបានដើរចុះមកខាងក្រោយ ហើយក៏ឃើញជុងហ្គុកអង្គុយនៅលើសាឡុងចំណែកប៉ាម៉ាក់របស់ខ្លួនបែរជាអង្គុយអោនក្បាលចុះនៅចំពោះមុខរបស់ជុងហ្គុក។ ថេយ៍យ៉ុង ក៏ដើរទៅរកម៉ាក់និងប៉ារបស់ខ្លួនហើយក៏ប្រាប់ឲ្យពួកគាត់ទាំងពីរក្រោកឡើងកុំអង្គុយបែរនេះទៀត ព្រោះគាត់ជាម្ចាស់ផ្ទះម្ដេចនិងឲ្យភ្ញៀវអង្គុយលើសាឡុងហើយម្ចាស់ផ្ទះមកអង្គុយនិងការ៉ូចឹងវាមិនសម។ ច្បាស់ជាមិនសមហើយតែធ្វើម្ដេចយើងជំពាក់បំណុលគេគឺចឹងហើយ(。ŏ﹏ŏ)

"ប៉ា!!ម៉ាក់!! ឆាប់ក្រោកមកកុំអង្គុយលើការ៉ូអី" ថេយ៍

" ប៉ាម៉ាក់ឆាប់ក្រោកឡើងមក! អ្នកទាំងពីរមកអង្គុយអីមែននេះ" ថេយ៍ បានទាយពួកគាត់ឲ្យឡើងតែពួកគាត់បែរជាដោះដៃថេយ៍វិញ

"អាល្អិត ជាកូនរបស់ពួកវាមែនទេ"ជេក៍

"លោកកុំនិយាយសម្ដីគ្មានសិលធម៌ពេក ពួកគាត់មានអាយុច្រើនជាងលោកគួរតែនិយាយស្តីចេញមកយកខួរគិតខ្លះផង" ដោយទ្រាំនិងពាក្យសម្ដីគ្មានសិលធម៌របស់ជេក៍ពេកនាយក៏តបទៅគ្មានគិតមុខក្រោយ....

"សម្ដីខ្លាំងគ្រាន់បើ" ជេក៍បានដើរទៅរកថេយ៍យ៉ុងហើយក៏លើកដៃរកវាយទៅកាន់ថេយ៍តែត្រូវបានជុងហ្គុកឃាត់..

" ឯងដូចជាបានដៃពេកហើយជេក៍ ឯងគួរដឹងពីតួនាទីរបស់ឯងហើយ" ជុងហ្គុកបានស្ដីឲ្យជេក៍ទាំងនៅចំពោះមុខកូនចៅជាច្រើនទៀតធ្វើឲ្យពួកគេ មិនហ៊ានសូម្បីតែកម្រើកខ្លួន នេះជុងហ្គុកហ៊ានស្ដីឲ្យនាយទាំងចំពោះមុខកូនចៅជា ច្រើនផង? កុំប្រាប់ថាក្មេងនេះធ្វើឲ្យជុងហ្គុកប្រួលប្រែណា? ចុះបើមែនតែជេក៍គួរធ្វើដូចម្តេចទៅ?ព្រោះនាយធ្លាប់បានធ្វើបាបថេយ៍ហើយនិងជីមីនម្ដង ចុះបើថេយ៍ប្រាប់ជុងហ្គុក?នាយច្បាស់ជាស្លាប់មិនខាន...

"សុំទោសចៅហ្វាយ ខ្ញុំនិងមិនមានលើកក្រោយទៀតទេ" ជេក៍រហ៊ាស់ដាក់ដៃចុះមកហើយក៏អោនក្បាលសុំទោសទៅកាន់ជុងហ្គុកហើយក៏ថយក្រោយបន្តិច...

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now