EPISODE 15

1.3K 45 0
                                    

នៅក្នុងបន្ទប់របស់ជុងហ្គុកមានសភាពស្ងាត់ជ្រងំភ្លើងបន្ទប់ក៏មិនបើកខ្យល់ត្រជាក់នាពេលរាត្រីបោកបក់ចូលមកក្នុងផ្ទៃបន្ទប់តាមមាត់បង្អួចដែលបើកចោល។ ខ្យល់បក់រវិចៗ ប៉ះវាំងននប៉ើងឡើងតិចតាមកម្លាំងរបស់ខ្យល់។ ពន្លឺព្រះចន្ទចាំងចូលតាមបង្អួចប៉ះចំកាយមាំដែលកំពុងតែកាន់ដបស្រាងើយយកៗ ស្រាវឹងជោគខ្លួនលែងដឹងអីសខ្មៅហើយ ពេលនេះនាយផឹកស្រាដូចជាងូតទឹក តាមដែលមើលទៅដូចជាមនុស្សបាត់បង់ស្នេហាយ៉ាងអញ្ចឹង ប៉ុន្តែវាខុសស្រឡះព្រោះនាយកំពុងតែតូចចិត្ដនិងខ្លួនឯងដែលគ្មានប៉ាម៉ាក់នៅមើលថែ នាងផ្ដល់ភាពកក់ក្ដៅមកឲ្យខ្លួន ទៅវិញទេ។

« ចៅហ្វាយ ល្មមឈប់ពិសារស្រាហើយ មើលចុះសភាពចៅហ្វាយដូចជាជនប្រមឹកតាមចិញ្ជើមផ្លូវយ៉ាងអញ្ជឹង » ជេក៍ នាយដឹងច្បាស់ថាមិនអាចហាមឃាត់ជុងហ្គុកបានឡើយប៉ុន្តែនាយក៏មិនអាចបណ្តោយឲ្យជុងហ្គុកក្លាយទៅជាមនុស្សប្រមឹកនិងស្រាដូចគ្នា។

« អាជេក៍ ឯងកុំមកចេះរឿងយើង យើងទៅជាយ៉ាងម៉េចក៏ជារឿងរបស់យើង ឯងត្រឹមជាកូនចៅកុំមកចេះហាមឃាត់យើង ចេញឲ្យឆ្ងាយទៅ បើមិនចង់ឲ្យយើងបាញ់ក្បាលឯង » ជុងហ្គុក នេះគេប្រាប់ក្នុងបំណងល្អទេតែមិនចេះស្ដាប់់សោះមនុស្សស្រវឹងពិបាកនិយាយគ្នាដល់ហើយ។

« ខ្ញុំដឹងថាចៅហ្វាយកំពុងតែខូចចិត្ត ចាំខ្ញុំកំដរចៅហ្វាយផឹកទៅចុះ » ជេក៍ នាយដឹងច្បាស់ពីអារម្មណ៍របស់ជុងហ្គុកនៅពេលនេះច្បាស់ណាស់នៅជាមួយយូរមកហើយនាយដឹងពីចរិតចៅហ្វាយនាយច្បាស់ដូចថ្ងៃ....

« យើងច្រណែនឯង ច្រណែនថេ យើងច្រណែនគ្រប់គ្នាដែលមានម៉ាក់ប៉ានៅក្បែរនៅផ្ដល់កម្លាំងចិត្តនៅផ្ដល់ភាពកក់ក្តៅ ចុះហេតុអីយើងមិនមានអ្នកនៅផ្ដល់របស់ទាំងនោះមកឲ្យយើងសោះ អាជេក៍យើងវាអាក្រក់ណាស់មែនទេដែលយើងច្រណែនគ្រប់គ្នាបែបនេះ ? » ជុងហ្គុក

« មិនអាក្រក់នោះទេ បើវាអាក្រក់មែនគឺដោយសារតែចៅហ្វាយខ្លួនឯងទៅវិញទេដែលមិនព្រមបង្កើតវាដោយខ្លួនឯង » ជេក៍ មនុស្សយើងមិនមែនចាំតែទទួលបានភាពកក់ក្តៅពីគ្រួសារនោះទេមនុស្សជុំវិញខ្លួនក៏អាចផ្ដល់ភាពកក់ក្ដៅឲ្យយើងបានដូចតែគ្នានិងចាំបាច់អីតែគ្រួសារនោះ។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now