ទង្វើដែលនាយសង្ហាកំពុងបង្ហាញនេះធ្វើឲ្យលោកគីមនិងភរិយាមានភាពងើយឆ្ងល់ជាខ្លាំង មនុស្សដែលមិនចេះចុះសម្រុងជាមួយអ្នកគ្រប់គ្នា ប្រែក្លាយជាមនុស្សដែលមានភាពទន់ភ្លន់និងអាកប្បកិរិយាមាយាទល្អជាងកាលពីម្សិលមិញឆ្ងាយណាស់។
« លោកបងគិតថាគេប្លែកទេ ? » លោកស្រីគីម
« ប្លែកខ្លាំងណាស់ តាំងពីការនិយាយស្តី ឥរិយាបថ និងឬកពៀរក៏មិនដូចមុនដែរ ដូចជាមនុស្សពីរផ្សេងគ្នាយ៉ាងអញ្ចឹង » លោកគីម និងភរិយាអង្គុយសម្លឹងមើលទៅនាយសង្ហាដែលជួយរៀបចំលើកចានអាហារយកទៅទុកដោយងើយឆ្ងល់ចំពោះទង្វើនេះជាខ្លាំង...។
« ពូជុងធ្វើអីនិង ? ឆាប់លែងថេទៅ ប្រយ័ត្នប៉ាម៉ាក់ថេឃើញណា » រាងតូចដែលកំពុងតែលាងសម្អាតចានអាហារមុននេះដោយត្រូវបានដៃក្រាស់អោបប្រសោបកាយពីខាងក្រោយនិងដាក់មុខសង្ហាលើកស្មានាយតូចទៀតផង....
« ឃើញក៏ឃើញទៅ យើងមិនដែលខ្វល់នោះទេ » នាយសង្ហាឆ្លើយហីៗ ដោយមិនយល់ថាអារម្មណ៍របស់ថេយ៉ុងកំពុងភ័យប៉ុណ្ណានោះទេ...។
« ពូជុងលែងថេសិនទៅថេប្រញាប់សម្អាតវាឲ្យហើយនិងត្រូវទៅផ្សារទៀត » នាយតូចនិយាយឡើងទាំងបែរមុខមករកនាយសង្ហាដោយពេលនេះផ្ទៃមុខរបស់នាយតូចក៏ប៉ះនិងច្រមុះស្រួចរបស់នាយក្រាស់ផងដែរ....
« ok លែងក៏បាន សឺត» នាយក្រាស់ព្រមលែងដៃពីចង្កេះនាយតូចប៉ុន្តែនាយក៏អោនមុខទៅថើបថ្ពាល់រលោងរបស់ថេយ៉ុងមួយខ្សឺតយ៉ាងយូរទើបដកមុខចេញ។ ក្រោយពីត្រូវបានជុងហ្គុកថើបបែបនេះមុខរបស់នាយតូច ក៏ប្រែជាក្រហមមួយរំពេចហើយក៏ងាកមុខចេញពីការសម្លឹងរបស់នាយសង្ហាដែលញញឹមសមចិត្តនោះ...។
___________________« ខ្ញុំពូហើយមិនចឹងថាមិនបាច់មកតាមទេ ឥឡូវកុំមករអ៊ូដាក់ត្រចៀកខ្ញុំ » ថេយ៉ុងនិយាយឡើងទាំងយួរឥវ៉ាន់ជាច្រើនចំណែកជុងហ្គុក ក៏ដូចគ្នាប៉ុន្តែនាយពេលនេះដូចជាធុញថប់និងបរិយាកាសនៅក្នុងផ្សារមួយនេះហើយ...។
« អ្នកណាទៅដឹងថាដើរទិញឥវ៉ាន់វាវេទនាដល់ម្លឹងនោះ » ជុងហ្គុករអ៊ូដូចឃ្មុំចឹង នាយពិតជាមិនដឹងនោះទេថាដើរទិញឥវ៉ាន់វាវេទនាដល់ម្លឹងនោះ ធ្លាប់តែដើរផ្សារទំនើបទិញនេះទិញនោះមានអ្នកយកដល់ភូមិគ្រឹះស្រាប់មិនចាំបាច់កាន់រញ៉េរញ៉ៃបែបនេះទេ...។
YOU ARE READING
🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞
Actionដោយសារតែគំនិតគ្រួសារ ក្មេងប្រុសអាយុ15 ឆ្នាំម្នាក់បានក្លាយខ្លួនទៅជាម៉ាហ្វៀយ៉ាងឃោរឃៅនិងព្រៃផ្សៃបំផុត //តើទៅថ្ងៃខាងមុខនាយនិងជួបរឿងអ្វីខ្លះ ? នៅពេលដែរមានវត្តមានក្មេងម្នាក់នេះចូលមកក្នុងជីវិតរបស់នាយ ? Write:JKKM