EPISODE 2

2K 86 0
                                    


       ពេលវេលាចេះតែកន្លងផុតទៅ អ្នកស្រីគីន ក៏បង្កើតបានកូនប្រុសដ៏គួរ ឲ្យស្រលាញ់ម្នាក់ដែលមានឈ្មោះថាគីម ថេយ៉ុង ។ គិតមកដល់ពេលនេះថេយ៉ុងមានអាយុ17 ឆ្នាំទៅហើយ នាយមានកែវភ្នែកខ្មៅនិងមានពន្លឺចាំងដូចជាផ្កាយ មានថ្ពាល់ប៉ោងៗ គួរឲ្យចង់ចាប់លេងនិងពណ៌ផ្កាឈូកស្រស់ បបូរមាត់ពណ៌សុីជម្ពូរ ទម្រង់មុខបែបស្ដង់ដារបុរសកូរ៉េពិតៗ ចំណែករាងរៅវិញគឺស្រស់ស្អាតខ្លាំងណាស់ ស្អាតជាងមនុស្សស្រីទៅទៀត ដៃជើងតូចៗ ស្រឡូនស្អាត ពេលនាយដើរគឺជះរាងស្រស់ស្អាតតែម្ដង។

       ទោះបីជាជាពេលវេលាដើរលឿនយ៉ាងណាក៏ដោយអ្នកស្រីគីមគាត់ក៏មិនដែលភ្លេចនៅពាក្យសន្យានិងជុងហ្គុកដូចគ្នា។ អ្នកស្រីគីមតែងតែបារម្ភពីថេយ៉ុងជានិច្ចគាត់តែងតែនៅក្បែរនាយគ្រប់ពេលវេលា មិនថាទៅសាលាក៏អ្នកស្រីគីមជាអ្នកជូនទៅដោយផ្ទាល់ដែរ។
ចំណែកជុងហ្គុកវិញតាំងពីថ្ងៃដែលទៅទារបំណុលរបស់ត្រកូលគីមមិនបានមកនាយក៏មិនដែលទៅជាន់ផ្ទះនោះទៀតឡើយ ណាមួយក៏មិនដឹងថាទៅយកអីផងបើគេសន្យាថាឲ្យកូនមកនាយទៅហើយ ឲ្យគេចិញ្ចឹមកូនគេជំនួសនាយសិនក៏ល្អដែរ...។
________________

         នៅក្នុងវិទ្យាល័យសេអ៊ូល ពេលរសៀលសិស្សានុសិស្សក៏រៀបចំអីវ៉ាន់សិក្សារបស់ខ្លួនត្រឡប់ទៅផ្ទះរាងៗ ខ្លួននៅខាងក្រៅរបងសាលាមានសិស្សប្រុសពីរនាក់កំពុងតែឈរចាំអ្នកមកទទួលត្រឡប់ទៅផ្ទះវិញ។ ដោយម្នាក់ដែរមានរាងខ្ពស់ស្រឡះនិងកំប៉េះគូទមូលក្លំនោះគឺជានាយតូចថេយ៉ុង ចំណែកម្នាក់ដែរមានរាងទានហើយរាងមួយក្ដាប់នោះវិញមានឈ្មោះថាជីមីនជាមិត្តសម្លាញ់របស់ថេយ៉ុង។

         « ហេតុអីថ្ងៃនេះគាត់់យូរម្ល៉េះ? » ក្មេងប្រុសជំទង់សម្លេងស្រួយស្រឹប បំន្លឺឡើងម្នាក់នោះគឺគីម ថេយ៍យ៉ុង ក្មេងតូចគួរឲ្យស្រលាញ់របស់អ្នកអាននិងហើយ>.<

        « ប្រហែលជាគាត់មានការរវល់ហើយមើលទៅនោះ ឯងចាំបន្តិចទៀតទៅយើងនៅកំដរ » ជីមីនស្រដីឡើងទាំងស្នាមញញឹមលឹបបាត់ភ្នែកតូចៗ ចូលក្នុងអស់ ពិតជាគួរឲ្យខ្នាញ់ណាស់>/<

          « អរ៎លោកពូវីនមកទទួលហើយ ឯងគួរតែត្រឡប់ទៅផ្ទះជាមួយខ្ញុំល្អជាង ថេយ៍ណាមួយមេឃក៏ចាប់ផ្ដើមងងឹតហើយ នៅឈរតែម្នកា់ឯងមិនមាន សុវត្ថិភាពទេណា » ជីមីនគឺជាកូនប្រុសពៅរបស់ត្រកូលផាក បើនិយាយពីអាយុនិងរូបរាងរបស់នាយគឺប្រហាក់ប្រហែលនិងថេយ៉ុងដែល
នាយទាំងពីរសុទ្ធតែជាសិស្សពូកែ ជីមីននាយចូលចិត្តខាងពិសោធន៍ណាស់ គឺផ្នែកគីមីវិទ្យា ចំណែកថេយ៍យ៉ុង គឺចូលចិត្តខាងផ្នែកវិទ្យាបុរាណវិទ្យាគឺខាងស្រាវជ្រាវពីបុរាណ។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now