« គិតទៅខ្លួនប្រាណរបស់ឯងដូចជាតូចដល់ហើយ ដាក់តែមួយម៉ាត់ប្រហែលជាអស់ ឆ្អឹងតូចៗ ចឹងអាចនិងមុដពោះវៀនឬអត់ណ៎ ?? បើសិនជាលេបទៅក្នុងពោះនោះ ?? » ហើយមើលនិយាយធ្វើដូចខ្លួនឯងនិងជាបិសាចសុីក្មេងយ៉ាងចឹង ឯថេយ៉ុងឮបែបនេះក៏ភ័យឡើងតែមិនហានធ្វើអីនោះទេនៅដេកបុកពោះដដែល។
« អា៎~ ឃ្លានហើយ » នាយតូចគ្រាន់តែឮនាយសង្ហានិយាយថាឃ្លានបែបនេះក៏ព្យាយាមបិទភ្នែកសំងំស្ងៀមលាក់ខ្លួននៅក្នុងភួយដោយខ្លួនញ័រដូចកូនសត្វធ្លាក់ទឹក...
« អៅ!! ដេកហើយមែនទេ ? ដេកបែបនេះក៏ល្អដែរងាយស្រួល ដាក់ទាំងមូលគឺល្អបំផុតហើយ » ជុងហ្គុកនៅតែបន្តនិយាយដដែលទាំងទឹកមុខញញឹមញញែមនិងរិកពារអនាគតភរិយារបស់ខ្លួនជាខ្លាំង។ ពេលមិនចងចាំអីបែបនេះក៏ល្អម្យ៉ាងដែរងាយស្រួលញ៉ោះលេងកំដរអារម្មណ៍>/<
« អាយ៎!!!! » សំឡេងស្រែកមួយទំហឹងរបស់នាយតូចថេយ៉ុងក្រោយពេលដែលជុងហ្គុកទាញភួយចេញមួយទំហឹងនោះធ្វើឲ្យនាយភ្ញាក់ផ្អើលនិងស្រែយើងតែម្ដង។
« ហិកៗ!! ពូកុំញ៉ាំអូនអីណា សាច់អូនអត់ឆ្ញាញ់ទេ កុំញ៉ាំអូនអី ហិកៗ » ថេយ៉ុងយំផងប៉េបមាត់ផងនិយាយពីថាឡើងកំសត់យកតែម្ដងហើយ។ ចំណែកជុងហ្គុកនាយក៏ដើរទៅក្បែរថេយ៉ុងកាន់តែជិតទើបនិយាយដោយសម្ដីស្រទន់÷
« បងមិនដាច់ចិត្តញ៉ាំថេយ៍នោះទេ ថេយ៍គឺជាដង្ហើមរបស់បងទៅហើយ » នាយតូចឮបែបនេះក៏ទាញភួយដែរបាំងខ្លួនបង្ហាញមុខលួចសម្លឹងមើលមកជុងហ្គុករឹកពារខ្លាចៗដដែល....
« ពេលនេះថេយ៍អាចនិងមិនចងចាំបងនោះទេ ប៉ុន្តែបងចាំថេយ៍បានបងអាចចាំអូនរហូតដល់ថេយ៍ចងចាំគ្រប់យ៉ាងមកវិញបាន » ដៃក្រាស់លូកទៅចាប់ដៃតូចថេយ៉ុងមកកាន់ដោយស្របនិងសម្ដីដ៏ប្រាកដប្រជាស្ដាប់ទៅពិតជាគួរឲ្យទុកចិត្តណាស់ ប៉ុន្តែថេយ៉ុងនាយនៅតែមានអារម្មណ៍ថាខ្លាចនៅផ្ទៃមុខកាចៗរបស់ជុងហ្គុកដដែល...។
« ថេ-ថេយ៍ឃ្លានណាស់ » ដោយដឹងថាជុងហ្គុកនេះមិនបានកាចដូចមុខនោះទេនាយតូចក៏និយាយទៅកាន់នាយដោយទឹកមុខជូរៗ ដូចជាឃ្លានខ្លាំងហើយ...។ ម្ដងខ្លាចម្ដងអត់និងចង់កូរអ្នកអានមែន ??
YOU ARE READING
🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞
Actionដោយសារតែគំនិតគ្រួសារ ក្មេងប្រុសអាយុ15 ឆ្នាំម្នាក់បានក្លាយខ្លួនទៅជាម៉ាហ្វៀយ៉ាងឃោរឃៅនិងព្រៃផ្សៃបំផុត //តើទៅថ្ងៃខាងមុខនាយនិងជួបរឿងអ្វីខ្លះ ? នៅពេលដែរមានវត្តមានក្មេងម្នាក់នេះចូលមកក្នុងជីវិតរបស់នាយ ? Write:JKKM