+ភូមិគ្រិះFong
បន្ទាប់ពីនាំLiyingញុាំអីហើយគេក៏ត្រឡប់មកភូមិគ្រិះវិញ
«មកវិញហើយ បានជួនកូនLiដើរលេងខ្លះទេ»មិនទាន់ចូលផ្ទះបានស្រួលបួលក៏ត្រូវម៉ាក់គេសួរកាត់ដំណើរ
«Liyingក៏ដូចប្អូនស្រីខ្ងុំដែលខ្ងុំចេះមើលថែគេហើយម៉ាក់កុំបារម្ភអី»Jongweiថាតបទៅអ្នកស្រីFongវិញគ្មានខ្លាច
«Jongweiពេលណាកូនបញ្ឈប់គំនិតដែលចាប់ទុកLiyingជាប្អូនហាស៎»អ្នកស្រីFongដោយខឹងខ្លាំងគាត់ក៏ស្រែកដាក់Jongwei
«ម៉ាក់ឲ្យខ្ងុំធ្វើអីខ្ងុំក៏ធ្វើតាមគ្រប់យ៉ាងហេតុអីខ្ងុំគ្រាន់តែចង់រើសផ្លូវមួយនេះខ្លួនឯងមិនបាន»ដោយសារតែគេទ្រាំលាក់ពាក្យនេះយូរហើយពេលនេះគេហ៊ាននិយាយវាចេញមកហើយ
ផាច់..អ្នកស្រីFongឃើញJongweiហ៊ានតមាត់គាត់ក៏ទះកំផ្លៀងJongwei
ឯJongweiពេលដែលត្រូវអ្នកជាម៉ាក់ទះបែបនេះទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះ
«មានរឿងអីនិង»លោកFongគាត់ទើបចេញពីធ្វើការមកដល់ផ្ទះលឺសម្លេងខ្លាំងគាត់ប្រញាប់ចូលមកមើល
«ហេតុអីទះកូនបែបនេះ»លោកFongមើលទៅមុខJongweiក៏ឃើញស្នាមក្រហម
«មកពីគេហ៊ានតមាត់ជាមួយអូនធ្វើអី»អ្នកស្រីFongឆ្លើយ
«Jongwei កូនយ៉ាងមិចហើយ»លោកFongងាកមកសួរកូនគាត់
Jongweiគេមិនបាននិយាយអ្វីទេ គេរត់ចេញឡើងឡានបើកចេញយ៉ាងលឿន
«Jongweiមកវិញឲ្យឆាប់»អ្នកស្រីFongស្រែកហៅJongweiមកវិញតែគេបើកមិនដឹងដល់ណាហើយទេ
«អូនបានហើយកុំដាក់សម្ពាធលើគេខ្លាំងពេកអី គួរតែឲ្យគេធ្វើអ្វីដែលគេសប្បាយចិត្ត»លោកFongព្យាយាមពន្យល់ទៅប្រពន្ធតែអ្នកជាប្រពន្ធមិនព្រមស្តាប់ដើរឡើងទៅលើបាត់
«ហឺុយ..»លោកFongដកដង្ហើមធំហើយឡើងទៅសម្អាតខ្លួន
ងាកមកមើលJongweiនេះវិញគេបើកឡានស្ទើតែហោះទៅហើយ
ងឺុត..Jongweiជាន់ហ្វាន់មួយកប់ឡានក៏ឈប់នៅកន្លែងស្ពានមួយដែលស្ងាត់
«អាយ.......អ្ហឹក..អ្ហឹក »Jongweiស្រែកមួយទំហឹងហើយក៏យំចេញមកខ្លាំងៗ