«ឯងឈ្មោះអី»Ahanseyលឺសំណួរហើតែគេមិនឆ្លើយក៏សួរឈ្មោះរបស់Jongweiវិញ
«លោកកុំបង្វែររឿងបានទេ»Jongweiគេនិយាយធ្វើដូចតឹងទ្រូងណាស់ចឹង
«ប្រាប់យើងសិនមកយើងប្រាប់វិញ»Ahanseyនៅតែចង់ដឹងឈ្មោះរាងតូច
«Jongwei»រាងតូចឆ្លើយទាំងចិត្តមិនចង់
«ឈ្មោះពិរោះដែលតាស៎ ដំបូងយើងស្មានតែទន្សាយធ្លាក់ទឹក»Ahanseyចម្អក់ទៅរាងតូច៕ ឲ្យតែនៅជិតក្មេងម្នាក់នេះគេមានអារម្មណ៍កក់ក្តៅ
«អា..»Jongweiបម្រុងជេហើយតែAhanseyអោនមុខមកជិតពេកទើបស្ងាត់មាត់
«សាកមើលទៅ»Ahanseyឌឺទៅរាងតូច ឯJongweiពេលគេឌឺចឹងមានធ្វើអីបានមានតែខាំមាត់ខ្លួនឯងសឹងតែថាច់
«លោកឆ្លើយបាននៅ»Jongweiប្រញាប់ប្តូររឿងមិនចឹងទេអាបិុននេះចម្អក់ទៀតឥឡូវហើយ
«ការពិតយើងនិងMiជាមិត្តនិងគ្នាតាំងពីរនៅតូចពួកយើងទាំងពីរដូចបងប្អូនចឹង តែក្រោយមកយើងមានចិត្តលើគេ ទាំងដែលដឹងថាMiមានមនុស្សដែលគេស្រឡាញ់ហើយ»Ahanseyរៀបរាប់ប្រាប់ទៅJongwei
«គឺLiyingមែនទេ»Jongweiគេនិយាយតាមដែលគេដឹង
«ពឹតមែនហើយ យើងក៏កាត់ចិត្តពីរគេបានហើយក៏ធ្វើមិត្តនិងគ្នាធម្មតា តែឥឡូវយើងមានមនុស្សដែលយើងស្រឡាញ់ហើយ»Ahanseyនិយាយដល់ចុងក្រោយគេក៏ងាកមើលមុខJongweiឯរាងតូចរវល់តែញាត់នំចូលមាត់មិនបានដឹងខ្លួនទេ
«អ្នកណា»JongweiសួរដោយមិនបានមើលទៅAhanseyវិញទេ
«ចុះបើយើងប្រាប់ថាម្នាក់នោះគឺឯងជឿទេ»គ្រាន់តែលឺសម្តីរបស់AhanseyហើយJongweiងាកមុខមើលគេយ៉ាងលឿនទាំងញាត់នំនៅពាក់កណ្តាលមាត់គេគាំងនិយាយអីលែងចេញ
AhanseyអោនទៅជិតមុខJongweiហើយក៏ខាំនំដែលនៅមាត់រាងតូចរហូតមាត់អ្នកទាំងពីរប៉ះគ្នា
កុំរំខានគេស្វិត យើងទៅមើលនៅកោះដែលYiboយកZhanទៅឃុំវិញ
ក្រាក..ទ្វារបើកឡើងកូនចៅYiboក៏ដើរមកដោះច្រវ៉ាក់ឲ្យZhanធ្វើឲ្យគេឆ្ងល់ក៏សួរ
«ហេតុអីបងដោះច្រវ៉ាក់ឲ្យខ្ងុំចឹង»ZhanសួរទៅកូនចៅYibo
«គឺចៅហ្វាយប្រើឲ្យបងយកឯងទៅទីក្រុងវិញ»កូនចៅYiboដោះច្រវ៉ាក់ហើយជួយលើកZhanឡើង