ពេលនេះYiboបានមកដល់ដៃពេទ្យហើយតែZhanមិន
ព្រមទៅទៅលាងរបួសទេគេនៅអង្គុយមើលទៅទ្វារបន្ទប់
មិនឈប់ទោះMiលួងលោមយ៉ាងណាក៏Zhanនៅតែមិនព្រមចេញពីបន្ទប់នោះសោះ«ZhanទៅលាងរបួសសិនទៅបើYiboដឹងខ្លួនមកឃើញឯងបែបនេះគេមិនសប្បាយចិត្តទេ»LiyingលួងលោមZhanជំនួសMi
«តែគេពេលនេះមិនដឹងយ៉ាងមិចហើយទេ»Zhanមើលទៅបន្ទប់សង្គ្រោះបន្ទាប់នោះជាប់
«Yiboគេមិនអីទេគេរឹងមាំណាស់»Liyingនៅតែលួងលោមឲ្យZhanទៅលាងរបួស។។Zhanក៏ព្រមទៅលាងរបួសតាមសម្តីLiying. MiបាននាំZhanទៅ
ក្រាក..ទ្វារបន្ទប់សង្គ្រោះបន្ទាប់បានបើកឡើងក្រោកZhanចេញផុតមួយសន្ទុះ
«គ្រូពេទ្យYiboគេយ៉ាងមិចហើយ»Liyingចូលទៅសួរគ្រូពេទ្យ
«គឺអស់អីហើយ ខ្ងុំប្តូរបន្ទប់ហើយអាចចូលមើលគេបាន ខ្ងុំទៅវិញសិនហើយ»គ្រូពេទ្យ
«ចាស៎..អរគុណច្រើនគ្រូពេទ្យ»Liyingអោនគោរពបន្តិចហើយអរគុណទៅគ្រូពេទ្យ
Zhanលាងរបួសហើយគេមកអង្គុយមើលYiboរហូតមិនចេញទៅណាទេ។MiនិងLiyingនៅឈរមើលនៅក្រៅមាត់ទ្វារ
«Miអូនសុំបងរឿងមួយបានទេ»Liyingដកភ្នែកចេញពីZhanងាកមកមើលMi
«និយាយមក»Miនៅតែនិយាយខ្លីៗដដែល
«បងអាចអត់អោនឲ្យYiboបានទេអូនដឹងថាគេធ្វើអ្វីលើZhanយ៉ាងមិចខ្លះតែក្រោយមកគេបានប្រាប់អូនថាZhanសំខាន់ចំពោះគេណាស់ ឲ្យតែបងព្រមអត់អោនឲ្យYiboបាននៅជាមួយZhanអូនសុទ្ធចិត្តចេញ»Liyingញញឹមស្ងួតនិយាយទៅMiព្រោះមើលទៅMiមិនមែនចិត្តទន់ទេ តែការគិតរបស់Liyingគឺខុស
«ខ្ងុំមិនបានបិទសិទ្ធZhanគេស្រឡាញ់អ្នកណាខ្ងុំក៏ស្រឡាញ់អ្នកនិងខ្ងុំក៏មិនមែនមនុស្សចិត្តដាច់តាមបំបែកប្អូនខ្លួនឯងដែលZhanធ្វើអីខ្ងុំមិនឃាតឲ្យតែគេមានស្នាមញញឹមមិនមែនទឹកភ្នែក»Miថាហើយដើរចេញទៅ។Liyingលឺបែបនេះគេសប្បាយចិត្តឲ្យតែប្អូនគេបាននៅជាមួយមនុស្សដែលគេស្រឡាញ់គេនាងអ្នកដើរចេញក៏បាន។។
Miគេទៅចាត់ការរឿងYaRinក្រឡេកមើលZhanដែលអង្គុយមើលYiboមិនព្រមចេញទៅណាបាយក៏មិនទាន់ញុាំដែលពេលMiយកបាយឲ្យញុាំក៏ថាមិនឃ្លាន