_ផ្ដើមសាច់រឿង_
តើអ្នកណាទៅដឹងថា បុរសម្នាក់ដែលធ្លាប់តែមាន អំណាច មានយសស័ក្ដិ កិត្តិយសនិងមុខមាត់ធំដុំ ឈ្នះលើគ្រប់រឿងសឹងតែទាំងអស់នេះ បែរជាវាសនាហាក់មិនប្រណីកំណត់ឲរូបនាយបានជួបជាមួយក្មេងប្រុសដែលមានអត្តចរិតឆ្មើងឆ្មៃនិងឆ្នាស់ឆ្នើមដែលរូបគេមានឋានៈត្រឹមជាកូនបំណុល ។
_ភូមិគ្រឹះ ជុងគុក_
ភូមិគ្រឹះដ៏ធំស្ដឹមស្ដៃរំលេចរូបរាងយ៉ាងត្រចះត្រចង់ដែលវាកម្មសិទ្ធរបស់កម្លោះសង្ហារនាយ ចន ជុងគុក ។ យើងក៏អាចដឹងបានផងដែរថានាយម្នាក់នេះ គឺជាម៉ាហ្វៀរដ៏ឃោរឃៅដែលមានឆន្ទះក្នុងចិត្តតែមួយគត់ គឺអ្នកណាដែលធ្វើខុសធ្ងន់ធ្ងរលើរូបនាយនិងត្រូវស្លាប់ដោយមិនមានការលើកលែង ។
ប៉ុន្តែឆន្ទះគំនិតរបស់នាយទាំងនេះ ត្រូវបានរលាយបាត់រសាត់អស់ហើយវាក៏ហាក់ដូចជាកែប្រែជីវិតនាយទាំងស្រុង ក្រោយវត្តមានរបស់កម្លោះតូចម្នាក់ចូលមកឆារឆៅបង្កឲជីវិតរបស់នាយបប្រែជារញ៉េរញ៉ៃ ដែលមិនអាចនិងដោះស្រាយបាន ។
ឡានទំនើបពណ៍ខ្មៅរលោងភ្លឺថ្លា ចតរាងយ៉ាងអស្ចារ្យនៅពីមុខផ្ទះតូមមួយនៅក្នុងតំបន់ជនបទ នាយសង្ហារកាយមាំទាំបើកទ្វារឡាន សឹមនិងងើបចុះចេញពីរថយន្តដោយភាពមានអំណាច ។ កែវភ្នែកមុតស្រួចចោតសម្លឹងឥតដាក់ហាក់រាវរកម្ចាស់ផ្ទះមួយនេះ ។
« ពួកឯងហៅម្ចាស់ផ្ទះមក! » សម្ដីមានអំណាចបន្លឺឡើងដោយក្រអឺតក្រទមបញ្ជាមកកាន់កូនចៅខ្លួន ខណៈដែលរូបនាយកំពុងឈរសម្លឹងសង្កេតចាំមើលម្ចាស់ផ្ទះចេញមកខាងក្រៅ ។
« ម្ចាស់ផ្ទះនៅដែរឬទេ ? » កម្លោះរូបឆោមស្រស់សង្ហារមិន ចាញ់ចាហ្វាយដែលជាកូនចៅរបស់នាយជុងគុក បន្ហើបសម្ដីខ្លាំងៗហៅមកកាន់ម្ចាស់ផ្ទះខណៈដែលភ្លាមៗនោះ រាងកាយតូចស្ដើងនៃម្ចាស់ផ្ទះក៏បានចេញមកតាមសម្លេងនៃការហៅ ។
« ស្អាត ! » នាយសង្ហារជុងគុកឈរជ្រែងជើងអង្អែលចង្ការ ថើរៗដោយកែវភ្នែកទាំងគូររបស់នាយសម្លឹងមើលមកជីមីនឥតដាក់ ។ រាងតូចច្រឡឹងស្បែក ស ជើងស្រឡួនសឹងតែមួយតួខ្លួនគឺវាស្អាតទាំងអស់ ធ្វើឲរូបនាយចាប់អារម្មណ៍ថ្ពក់ចិត្តចងលើភ្លាមៗ មិនអាចហាមឃាត់បានថាមិនស្អាតនោះទេ ។
« លោកហៅខ្ញុំមកមានការអី ? » ក្រោយដើរចុះមកដល់ខាងហើយ ជីមីនតូចដែលជាម្ចាស់ផ្ទះយកដៃថ្ពក់ច្រត់ចង្កេះបន្លឺសម្ដីមកកាន់នាយជុងគុកដោយរឹកពាឆ្មើងឆ្មៃតាមធម្មជាតិរបស់ខ្លួន ។
« ដល់ថ្ងៃដែលឯងត្រូវបងប្រាក់ ពួកយើងមកនេះចង់ទារប្រាក់ពីឯង ! » នាយសង្ហារស្ម័គ្រចិត្តនិយាយដោយខ្លួនជាមួយនាយតូចម្នាក់នេះដោយមិនមានភាពញញើត ក្នុងចិត្តនាយហាក់ចង់យ៉ាងខ្លាំងព្រោះវានលឺល្អៀងៗមកថា កម្លោះតូចម្នាក់នេះគឺឆ្នាស់មិន ធម្មតា ដូច្នេះទើបនាយចង់ដឹងថាឆ្នាស់ដូចដែរនាយបានលឺដែរឬអត់ ?
« លោកគិតថាខ្ញុំជាធនារគារឬយ៉ាងមិចបានមកទារប្រាក់ពីខ្ញុំរាល់តែលើកបែបនេះ ? » នាយតូចបញ្ចេញចរឹកឆ្មើងឆ្មៃស្ដីឲនាយជុងគុកផាំងៗ ឯកែវ ភ្នែកតូចសម្លក់សម្លឹងឥតដាក់ ហាក់សែនធុញនិងមុខនាយម្នាក់នេះដែលមកទារប្រាក់រូបគេរាល់ថ្ងៃ ។
« កុំមកសម្ដីធំជាមួយយើង ប្រយ័ត្នប្រហែសយើងបឺតមាត់ស្លេក អូយ ! » គ្រាន់តែប្រយោគត្រូវបានបញ្ចប់ភ្លាមបបូរមាត់របស់នាយត្រូវបានប៉ះទង្គិចស្ទើតែមួយទម្ហឹងដោយដៃកាយតូច ។
« វាយ៉ាងមិចឯងនិងហ៎ាស ! » នាយសង្ហារជុងគុកងាកឆ្វាច់សម្លក់មុខជីមីនថ្លែរដោយការខឹងសម្បារ ខណះដែលមិនអាចទទួលយកវាបាន ព្រោះតាំងតែពីដើមមកគ្មានអ្នកណាហ៊ានធ្វើដូច្នេះលើរូបនាយឡើយ
« សម្លក់ស្អី ! ខ្វេះគ្រាប់ភ្នែកបោះចោលឥឡូវនិង ! » នាយតូចហាក់មិនញញើតដេញជើងនាយកម្លោះឲទល់ច្រក រួចតបសម្ដីវិញស្របជាមួយអាកប្បកិរិយាមិនខ្លាចលើរូបនាយជុងគុក ។
« អាយ ! ឆាប់ដាក់ខ្ញុំចុះភ្លាមទៅមនុស្សចម្គួត ! » ជីមីនស្រែកចាចស្ទើភ្លាត់សម្លេង ខណៈដែលនាយជុងគុកចាប់បីរាងកាយរបស់គេដោយមិនបានប្រាប់ជា មុន វិនាទីបន្ទាប់រាងកាយដ៏ស្រាលរបស់ជីម៏នត្រូវបាននាយសង្ហារជុងគុកចាប់ទៅភូមិគ្រឹះបាត់ទៅ ។
_________________
By : Su MinEg : 95
History : 35
I : 38
Physic : 30
Earth :
Khmer :
Chemical : 11
Geography : 37
YOU ARE READING
ម្ចាស់ស្នេហ៍ ម្ចាស់បំណុល
Randomភាពផ្អែមល្ហែម ភាពសប្បាយរីករាយលាយកំប្លែងបង្កើតបានជាចំណងស្នេហាមួយក៏កក់ក្ដៅ ត្បិតឋានៈពួកគេទាំងពីរជាម្ចាស់និងកូនបំណុល ប៉ុន្តែចិត្តស្រឡាញ់មានឲគ្នាមិនអាចកាត់ថ្លៃបានឡើយ ។ ចង់ដឹងថាតើសាច់រឿងតទៅបែបណា សូមតាមដានទាំង អស់គ្នា Auctor by : Su Min