នាមជាកម្លោះសង្ហារកូនអ្នកមានស្ដុកស្ដម្ភ ប៉ុន្តែអត្ត ចរិតមុនសមប្រកបទៅនិងសព្វនាមឡើយ ។ នាយជាមនុស្សរឹងរួស មិនចេះស្ដាប់សម្ដីទូន្មានរបស់មេបាឡើយ។ ក្នុងការធ្វើអ្វីមួយតែងតែគិតម្នាក់ឯង សម្រេចដោយឯកឯង ហេតុនេះហើយទើបគ្មានអ្នកណាប្រដៅនាយបាន ។
« យ៉ាងមិចហើយ ! បានដំណឹងអ្វីខ្លះ ? » នាយកម្លោះសង្ហារអង្គុយសម្ញែងជើងលើកៅអី ចោទសួរមកកូនចៅខ្លួនដោយការចង់ដឹង ។
« បាទ ! ចាហ្វាយ គឺខ្ញុំបានដំណឹងមកថាពួកគេទាំង ពីរកំពុងបណ្ដើរគ្នានៅក្នុងផ្សារមួយកន្លែង ដែលនាយតូចម្នាក់នោះចូលចិត្តទៅ ! » នាយកម្លោះជាកូនចៅក៏និយាយរៀបរាប់ប្រាប់តាមដំណើររឿងដែលខ្លួនបានតាមសង្កេតនាពេលមុននេះមកកាន់ចាហ្វាយ ។
« កុំឲឱកាសកន្លងផុតទៅចាប់នាយតូចនោះជាមួយយើង ! » នាយក្រោកឈរឡើងដោយក្រោធខឹង រួចទាញយកកាំភ្លើងមួយដើមមកសៀតនិងចង្កេះរួចចាកចេញពីផ្ទះតម្រង់ទៅរកគោលដៅ ។
នាពេលនេះ កម្លោះសង្ហារជុងគុកនិងនាយតូចជីមីនកំពុងតែដើរទិញរបស់របរនៅក្នុងផ្សារដោយរីក រាយលាយំនិងភាពក្រែងចិត្តដោយហេតុថាហេតុផលគឺដូច្នេះឯង ។
« ជុងគុកខ្ញុំមិនហ៊ានទិញទេវាថ្លៃខ្លាំងណាស់ លោកកុំបង្ខំខ្ញុំអី » ជីមីនត្អួញត្អែរប្រាប់ទៅនាយជុងគុកដោយ មុខជូរ ត្បិតថារបស់នោះគេស្រឡាញ់ខ្លាំងប៉ុណ្ណាក៏មិនអាចយកលុយអ្នកដទៃមកទិញបានឡើយ ។
« ទិញវាទៅយើងជាអ្នកចេញឲកុំរឹងទទួសពេក
ក្មេងតឿ ! » នាយជុងគុកធ្វើមុខមាំខាំមាត់យាំងច្រឡឺមដាក់ជីមីនដោយគ្រឺតខ្នាញ់ ។ នាយកាន់តែស្រឡាញ់ ក្រោយដឹងថាជីមីនជាមនុស្សចេះក្រែងចិត្តចំពោះអ្នកដទៃ ។
« ប៉ុន្តែខ្ញុំគ្មានលុយទេលោកក៏ដឹង ! » ជីមីនប្រែទឹក មុខសម្លក់ដោយខ្នក់ខ្នាញ់ជាមួយនាយក្រាស់ជាខ្លាំង ដែលចូលចិត្តតែបង្ខំរូបគេ ។
« ឯងជឿទេ ! បើឯងមិនទិញទេយើងនិងថើបមាត់ឯងនៅកណ្ដាលផ្សារនេះមិនខាន គ្រាន់តែខ្សែរកមួយវាមិនថ្លៃទេ ឲលឿនឡើង ! » នាយជុងគុកសូកដៃសងខាងចូលហោប៉ៅ អោនមុខចុះខិតជិតនិងផ្ទៃមុខរាងតូចរួចគម្រាមដោយស្នាមញញឹមចុងមាត់ ។
« លោកហ៊ានថើបខ្ញុំ ? » ជីមីនធ្វើមុខឌឺដោយមិនញញើត ព្រោះតែគិតថានាយជុងគុកបានតែនិយាយគម្រាមរូបគេប៉ុណ្ណោះ ។
« បាន...អឹម..ជុប ! » នាយជុងគុកមិនឲឱកាសកន្លងផុតទៅ ក៏ដកដៃចេញពីហោប៉ៅមកក្រសោបផ្ទៃមុខនាយតូចសឹមនិងអោនមកបឺតជញ្ជក់លើបបូរ មាត់ក្រពុំក្រហមព្រៀងៗដោយពេញចិត្ត ខណៈដែរ
ជីមីននៅស្ងៀមគាំងរកពាក្យវាចាមិនឃើញ ។
កាយវិការស្និតស្នាលផ្អែមល្ហែមមួយនេះគេចមិនផុតពីក្រសែរភ្នែកមនុស្សផ្សេងៗឡើយ ។ ម្នាក់ៗសម្លឹងមើលគ្រប់គ្នាបូករួមជាស្នាមញញឹម យ៉ាងជាក់ចំពោះពួកគេទាំងពីរ ។
ប៉ុន្តែវាក៏មិនអាចរំលងក្រសែរភ្នែកមួយគូរបានឡើយ នាយកម្លោះឈរសម្លឹងមើលពីចម្ងាយដោយឆេះឆួលក្នុងទ្រូងជាងពន់ពេក ។ នាយហាមចិត្តមិនបានទើបទាញយកនៅកាំភ្លើងដែលសៀតនិងចង្កេះបាញ់ប្រហារមួយគ្រាប់តម្រង់ទៅគោលដៅ ។
ផាំង !
គ្រាប់កាំភ្លើងហោះបោះពួយលឿនៗតម្រង់មករកគោលដៅយ៉ាងរហ័ស ។ គ្រាប់កាំភ្លើងបានហោះមកប្រឆាកចំដៃខាងស្ដាំរបស់ជុងគុក ។ នាយកម្លោះចាប់រាងកាយជីមីនមកក្រដោបក្នុងរង្វង់ដៃ រួចស្រែកឡើងដោយភ្នែកក្រហម ។
« អ្ហា..អ្នកណា..អ្នកណាប្រហើនបាញ់យើង ! »នាយស្រែកមួយវាសដោយសេចក្ដីខឹង ខណៈដែរជនបង្ក ហេតុបានរត់ប្រាសអាយុអស់ ក្រោយដឹងដល់ចំហាយម៉ាហ្វៀរ ។
មនុស្សម្នានៅក្នុងហាងចាប់ឆ្លេឆ្លារត់ចែកជើងគ្នាត្រឡប់ទៅផ្ទះវិញ ខណៈដែរហេតុការណ៍អាក្រក់ទើបនិងកើតឡើងមុននេះ ។
ជុងគុកដើរកាន់ដៃមនុស្សជាទីស្រឡាញ់ត្រឡប់ ទៅផ្ទះវិញដោយមិនស្ដីអ្វីសូម្បីមួយម៉ាត់ ហើយក៏ប្រងើយកន្ដើយនិងឈាមដែលកំពុងហូរចុះមកតិចៗ តាមមុខរបួសមុន ។
« ជុងគុកលោកមិនទៅមន្ទីរពេទ្យសិនទេឬ ឈាមហូរមកច្រើនហើយ ! » ជីមីនដើរបណ្ដើរសួរនាំបណ្ដើរដោយក្ដីបារម្ភ ខណៈដែរជុងគុកលឺហើយសើចបន្តិចសឹមនិងតប ។
« កុំនិយាយច្រើនពេកយើងមិនអីទេ ក្មេងតឿ ! » នាយងាកមកស្រដីបន្តិច ហើយជីមីនក៏ស្ងាត់មាត់ ។
លុះវេលានោះពួកគេទាំងពីរក៏បណ្ដើរគ្នាត្រឡប់មកផ្ទះវិញ ។
កាលបើបណ្ដើរគ្នាត្រឡប់មកផ្ទះវិញហើយ ជីមីនក៏រួសរាន់ចាប់ផ្ដើមយកប្រដាប់លាងរបួសមួយប្រអប់ ចាបផ្ដើមសម្អាតឲនាយកម្លោះជុងគុកដែលកំពុងអង្គុយម៉ក់នៅលើពូកសម្លឹងមើលមករូបគេ ។
« លោកឈឺខ្លាំងដែរឬទេ ? » ជីមីនសួរនាំឡើងដោយក្ដីបារម្ភដៃក៏លាងរបួសថ្នមៗខ្លាចថាជុងគុកនិងឈឺដោយសារខ្លួន ។
« យើងឈឺ ហើយក៏ឈឺមួយរយដងបើសិនជាអ្នកត្រូវរបួសមិញនេះជាឯង បើសិនជាវាធ្វើឲឯងឈឺតែបន្តិចយើងនិងសម្លាប់វាជាចាក់ជាមិនខាន » ដៃដែលទំនេរសល់ម្ខាង ជុងគុកបានលើកមកក្រសោបចង្ការជីមីននិងស្រដីឡើងដោយក្ដីស្រឡាញ់លាយឡំនិងការបារម្ភ ។
« ខ្ញុំមិនអីទេលោកកុំបារម្ភអី ប៉ុន្តែពេលនេះខ្ញុំត្រូវលាង របួសឲលោកសិន » ជីមីនដឹងច្បាស់ថាជុងគុកបារម្ភនិងស្រឡាញ់ពីខ្លួនប៉ុន្តែស្ថានការពេលនេះតម្រូវឲរូប គេធ្វើប្រងើយសិន ក្រោយលាងរបួសរួចរាល់ក៏វាមិនអីដែរ ។
« រួចរាល់ហើយ ! ខ្ញុំយករបស់របរទៅទុកសិនចាំមក វិញខ្ញុំធ្វើអីឲលោកញាំុ » ជីមីនញញឹមយ៉ាងស្រស់ដាក់ជុងគុកដោយអឹមអៀន កាលបើឃើញនាយជុងគុកសម្លឹងមើលមករូបគេដោយកែវភ្នែកជាមួយនិងទឹក មុខចម្លែក ។
« បាទ ! » នាយសង្ហារឆ្លើយតបយ៉ាងពិរោះលាយឡំជាមួយស្នាមញញឹម មើលជីមីនដើរចេញទៅទាល់តែបាត់ស្រមោលទើបនាយដកភ្នែកចេញ ។
លុះបានមួយសន្ទុះក្រោយមកជីមីនក៏បានដើរត្រឡប់មកវិញ ដោយនៅក្នុងដៃមានកាន់នូវថាសដាក់អាហារគូបផ្សំជាមួយនិងទឹកមួយកែវផងដែរ ។
« នេះខ្ញុំធ្វើរួចរាល់ហើយលោក ញាំុចុះខ្ញុំត្រូវទៅខាង ក្រោមមួយភ្លេតសិន ! » ជីមីនដាក់ថាសអាហារចុះ ទៅលើតុ ហើយស្រដីដោយស្នាមញញឹមរួចរៀបនិងដើរចេញទៅ តែក៏ត្រូវនាយជុងគុកចាប់ដៃជាប់ ។
« នៅទីនេះហើយកុំទៅអី កំដរយើងញាំុអីសិនទៅ ណា ! » ជុងគុកធ្វើមុខកម្សត់អង្វរកមកកាន់ជីមីនដោយទឹកមុខស្រពោន ។ ជីមីននៅស្ងៀមសម្លឹងមើលមកកាន់ជុងគុកដោយចង់សើច តែក៏សុខចិត្តយល់ ព្រមក៏ព្រោះយល់ចិត្ត ។
« លោកមិនញាំុទេឬ ? » ជីមីនស្រដីឡើងដោយងឿងឆ្ងល់ ខណៈអង្គុយបានមួយស្របក់ហើយមិន ឃើញនាយញាំុអ្វីសោះឡើយ គិតតែពីអង្គុយសម្លឹង មុខគេឥតល្ហែរ ។
« ឯងបញ្ចុកយើងបន្តិចមក យើងឈឺដៃញាំុខ្លួនឯងមិនកើតទេ ! » នាយជុងគុកប្រែមុខស្រពោន ធ្វើពុតជាឈឺដៃញាំុខ្លួនឯងមិនកើត ទាំងដែលការពិតនាយគ្រាន់តែចង់បានការយកចិត្តទុកដាក់ពីជីមីន ។
« ដៃរបស់លោកឈឺតែម្ខាងទេ ម្ខាងទៀតនៅធម្មតាតើលោកញាំុខ្លួនឯងក៏បាន ! » ជីមីនសម្លក់មុខនាយថ្លែរ
សែនក្នាញ់ក្នុងចិត្ត ពេលដែលនាយម្នាក់នេះពូកែធ្វើពុកយកចិត្តពីខ្លួន ។
« ប៉ុន្តែអាមួយនេះវាក៏ឈឺពេលដែរឯងប្រងើយកន្ដើយនិងវា ! » នាយកម្លោះយកដៃម្ខាងចាប់ដៃជីមីនមក កាន់ សឹមនិងយកមកដាក់លើដើមទ្រូងខាងឆ្វេងរបស់នាយ បញ្ជាក់ប្រាប់ឲដឹងពីទំហំចិត្ត ។
« ព្រាន...បានហើយលែងទៅខ្ញុំបញ្ចុកលោកក៏បានដែរ ! » ជីមីនចុះចាញ់ព្រមតាមសំណើរនាយជុងគុកថោយឥតលក្ខខណ្ឌ យ៉ាងណានាយក៏បានជួយរូបគេដែរ បើប្រងើយដាក់រូបនាយវាហាក់មិនសម ។
« ប៉ុន្តែឈប់សិន ! » រូបគេរៀបនិងកាន់ចានបបរដួសបញ្ចុកនាយទៅហើយ ប៉ុន្តែក៏ត្រូវឈប់ពេលលឺជុងគុកស្រដីកាត់ ។
« លោកមានអ្វីមែនទេ ? » ជីមីនស្រដីសួរឡើងដោយងឿងឆ្ងល់ ។
« គឺថារាល់ពេលដែលបញ្ចុកមួយដង គឺឯងត្រូវថើបយើងមួយដងបានទេ ? » នាយសង្ហារបញ្ចេញទឹក មុខច្រឡឺម យកប្រៀបលើកម្លោះតូចក៏ដឹងថាជីមីននិងមិនបដិសេធ ។
« បាទ ! បាទខ្ញុំដឹងហើយ » ហេតុថាមិនចង់មានរឿងច្រើន ជីមីនក៏យល់ព្រមតាមសម្រួលរួចក៏ចាប់ផ្ដើមបញ្ចុកបបររហូតដល់រួចរាល់ ។
« បបរនេះផ្អែម ផ្អែមពិតមែនពេលបានឯងមកបញ្ចុកឲបែបនេះ ! » ជុងគុកញញឹមចេញធ្មេញដូចកូនទន្សាយយ៉ាងគួរឲស្រឡាញ់ដាក់ជីមីនលាយឡំជាមួយទឹកមុខច្រឡឺមផងដែរ ។
« ច្រឡឺម ! » នាយតូចងាកខ្វប់សម្លក់ថ្លែរដោយគ្រឺតខ្នាញ់ មិននឹកស្មាននាយម្នាក់ច្រឡឺមយ៉ាងនេះសោះ ។ ស្គាល់គេមិនទាន់ប៉ុន្មានថ្ងៃផង ប៉ុន្តែរូបគេអស់ស្នាមថើបបាត់ទៅហើយ មិនហ៊ានគិតទេបើសិនបាននាយធ្វើប្ដីរូបគេនិងយ៉ាងណានោះ ។
« កុំមកសម្លក់ប្រយ័ត្នយើងទ្រាំមិនបាន ! » នាយជុងគុកគម្រាមដោយខាំមាត់ខាងក្រោម ក៏បានដឹងច្បាស់ថាជីមីនខា្លចវាប៉ុណ្ណោះ ។
« ហិ...ខ្ញុំយកចានទៅលាងសិនហើយ នៅនៅត្រង់នេះចុះកុំមកតាមខ្ញុំអី ! » ជីមីនសើចបន្តិច រួចក៏បង្វែរខ្លួនដើរចេញទៅជាន់ខាងក្រោយបាត់ ទុកឲជុងគុកនៅតែម្នាក់ឯង ។ នាយកម្លោះហាក់នៅមិនសុខក្រោយជីមីនដើចេញទៅបានបន្តិចនាយក៏ស្ទុះងើបវឹងដើម្បីដើរមកតាម ។
កាលបើដើរមកដល់ហើយ អ្វីដែលនាយឃើញគឺ
ជីមីនកំពុងតែបែរខ្នងឈរលាងចានយ៉ាងស្ងៀមស្ងាត់ ។នាយឃើញដូច្នេះក៏ដើរយឺតៗមកក្រសោបឱបចង្កេះជីមីននិងដាក់ចង្ការលើស្មាតូចដោយស្នាមញញឹម ។
« ជុងគុក ខ្ញុំប្រាប់លោកថាឲនៅលើគ្រែ ! ហេតុអីនៅមកតាមខ្ញុំទៀត ? » ជីមីនស្រដីឡើងដោយមិនបានបែរមកទល់មុខនិងជុងគុក ព្រោះគេរវល់លាងចានសម្រាប់រៀបចំទុកដាក់វិញ ។
« យើងនឹកឯងពេក ! » នាយសង្ហារឆ្លើយតបដោយបិទភ្នែក ច្រមុះក៏ស្រូបយកក្លិនក្រអូបលើកញ្ជឹងរបស់ជីមីនយ៉ាងពេញចិត្ត ។
« ខ្ញុំមិនបានទៅណាឆ្ងាយទេ លោកឯងកុំបុិនពេក ! »
ជីមីនស្រដីឡើងដោយធ្វើមុខជូរ ។ ក្រោយរៀបចានលាងសម្អាតដៃរួចរាល់ រូបគេក៏បែរខ្នងមកទល់មុខជាមួយនិងជុងគុក ។
« ស្រឡាញ់ខ្ញុំទេ ? » សុខៗជីមីនក៏ចោទសួរសំណួរនេះឡើង មិនមែនជាសំណួរចម្លែកអ្វីឡើយ គេគ្រាន់ តែចង់ដឹងថាទង្វើរដែលនាយធ្វើជាមួយគេរាល់ថ្ងៃនេះវាចង់បង្ហាញពីអ្វីឲប្រាកដ ។
« ជុប ! ស្រឡាញ់ណាស់ ស្រឡាញ់ខ្លាំងមែនទែន បើអាចចង់រំលោភយកកូនប្រើពេលនេះតែម្ដង ! » នាយសង្ហារទម្លាក់មាត់មកផ្ដិតស្នាមថើបលើថ្ពាល់ជីមីនមួយខ្សឺត រួចស្រដីឡើងក្រោយដកមាត់ចេញ ។
« ឆ្គួត ! កុំមកនិយាយរឿងកូនជាមួយខ្ញុំ មនុស្សមិន ទាន់រៀបការនិងគ្នាផងលោកគិតថាខ្ញុំបណ្ដោយខ្លួនដល់ថ្នាក់និងឬ ? » នាយតូចធ្លោយមាត់ជេរជុងគុកដោយមិនដឹងខ្លួន ព្រោះទប់អារម្មណ៍មិនបានពេលនាយនិយាយដល់រឿងកូន ។
« ឈ្លើយ ! អឹប..អឹម ! » ជុងគុកធ្វើមុខមាំដោយពុតជាខឹង នាយក្រសោបផ្ទៃមុខជីមីនជាប់ទម្លាក់បបូរ មាត់ផ្ដិតមាត់ក្រពុំជីមីននិងបឺតជញ្ជក់យ៉ាងផ្អែមល្ហែម។
ជីមីននៅស្ងៀមមិនកម្រើកតបតការថើបវិញយ៉ាងទោរទន់ ។ ដៃស្រឡូនទាំងគូរក៏លើកមកក្រសោបឱបកនាយសង្ហារជាប់ ខណៈដែរដៃនាយជុងគុកបានលើកមកអោបរឹតទាញចង្កេះនាយតូចឲពិតនិងភាព រឹងមាំរបស់នាយដែលកំពុងខឹងបាស់ឡើង ។
« អឹម..បានហើយលោកខ្ញុំថប់ដង្ហើមណាស់ ! » ដោយហេតុថាពិបាកក្នុងការដកដង្ហើមខ្លាំងពេកជីមីនក៏ដកមាត់ចេញពីការថើប និងស្រដីហាមប្រាមកាល បើឃើញនាយជុងគុកចង់បន្តការថើបម្ដងទៀត ។
« ប៉ុន្តែវាបានខឹងហើយ ! » ជុងគុកស្រដីឡើងដោយទឹកមុខច្រឡឺម ខណៈដែរជីមីននៅមុីងមាំុងមិនយល់សេចក្ដី។
« អ្នកណាខឹងអី ? »
« គឺនេះវាបានខឹងឯង ដូច្នេះឯងត្រូវតែលួងវា » មិន មែនស្រដីតែមាត់ ប៉ុន្តែនាយជុងគុកបានចាប់ដៃជីមីនមកឲប៉ះលើភាពរឹងមាំរបស់ខ្លួន បញ្ជាក់ឪដឹងថាវាកំពុងតែខឹងនិងរូបគេ ។
« រោគចិត្ត ! » គ្រាន់តែស្រដីចប់ភ្លាម ជីមីនក៏បង្វែរខ្លួនដើរចេញទៅបាត់ គេចចេញពីនាយជុងគុកដែលកំពុងសម្លឹងមើលមករូបគេដើរចេញទៅជាមួយស្នាម ញញឹម ។
ជុងគុកសើចបន្តិចកាលបើនឹកដល់រឿងមុននេះ ។នាយផ្ទាល់មិនដឹងឡើយថានិងអាចទប់អារម្មណ៍បានដល់ពេលណាឡើយ ខ្លាចថាថ្ងៃណាមួយជ្រុលខ្លួនធ្វើរឿងនោះលើជីមីន ព្រោះតែជីមីនមានរូបរាងគួរឲចង់លេបត្របាក់ ។
« ទៅណាបាត់ហើយចេស៎ ? » នាយកម្លោះក៏ស្រដីឡើង ខណៈមិនបានឃើញជីមីននៅក្នុងផ្ទះ ។ នាយដើរចុះមកខាងក្រោមផ្ទះយឺតៗ មកដល់ផ្ទាល់ដីឃើញ ថាជីមីនកំពុងតែស្រោចដំណាំយ៉ាងរីករាយ ។
« មកសង្ងំទីនេះទេឬ ក្មេងតឿ ! » ជីមីនងាកខ្វាប់សម្លក់មុខជុងគុកថ្លែរ ក្រោយលឺអ្នកកម្លោះហៅឈ្មោះដែលខ្លួនមិនចូលចិត្ត។
« ទៀតហើយលើកណាក៏ក្មេងតឿដែរ ! » ជីមីនធ្វើមុខស្អុយដាក់ជុងគុកដោយងក់ងរ ។
« ចុះបើឯងតឿមែន តើចង់ឲយើងហៅថាយ៉ាង ?
ក្មេងតឿ ! » នាយកម្លោះនៅតែផ្កើនដើម្បីឲជីមីនខឹងខ្លួន ។
« លោកឯងនេះផ្កើនណាស់ ខ្ញុំនិងវាយលោក នេះៗៗ យកទៅ » ស្រដីចប់ប្រយោគភ្លាមជីមីនក៏យកធុងសម្រាប់ស្រោចដំណាំមកចាក់លើខ្លួនជុងគុកយ៉ាង ដំណំ ។
« គិតថារួចខ្លួនពីយើងឬក្មេងតូច ? » នាយញញឹមចុងមាត់ដោយលាយឡំនិងសំណើច វេលាបន្ទាប់នាយស្ទុះវឹងមកទាយយកធុងទឹកពីដៃជីមីនរួចក៏រត់ដេញបាញ់ទឹកដាក់គ្នាយ៉ាងសប្បាយរីករាយ ។
កាត់ដំណើរមកដល់នាយកម្លោះដែលបានទៅបង្ករឿងនៅផ្សារមិញនេះវិញ កាលបើបានធ្វើតាមផែន ការខ្លួនហើយក៏នាំបក្សពួកត្រឡប់មកគេហដ្ឋានវិញ ។
« លើកនេះយើងគម្រាមវាសិន លើកក្រោយយើងមិនឲសល់សាច់វាទេ វាពិតជាប្រហើនណាស់ ប្រហើនដែលហ៊ានចូលខ្លួនមកដណ្ដើមរបស់ដែលយើងចង់បាន » នាយកម្លោះស្រដីឡើងដោយក្ដៅចិត្ត ត្បិតមិនបានបាញ់ខ្លាំង ប៉ុន្តែការបាញើនេះជាការគម្រាមដើម្បីឲពួកគេខ្លាចប៉ុណ្ណោះ ។
នាយម្នាក់នេះមានឈ្មោះថា ឆុង ឆេវ៉ា ។ តាមដែលដឹងមកថានាយម្នាក់នេះជាមនុស្សចិត្តក្ដៅណាស់ ម្យ៉ាងវិញទៀតមិនស្ដាប់បង្គាប់មេបាប្រដៅឡើយ ។
នាយកម្លោះម្នាក់នេះហើយដែលតែងតែតាមព្យាបាទប៉ុនប៉ងចង់រំលោភនិងធ្វើបាបជីមីន ។ កើតក្នុងគ្រួសារជាកូនអភិបាលខេត្តដ៏មានស្ដុកស្ដម្ភប៉ុន្តែអត្តចរិកប្រៀបបាននិងសត្វតិរច្ឆាន ហើយក៏គ្មានអ្នកចង់រាប់រកជាមួយនាយដែរ ក្រៅពីគ្រួសារនិងកូនចៅផ្ទាល់ខ្លួនប៉ុន្មាននាក់ ។
_ពេលយប់_
« របួសលោកបានធូរស្រាលខ្លះទេ ! » ជីមីនស្រដីសួរឡើងដោយបារម្ភ ខណៈដែរពេលនេះពួកគេទាំងពីរកំពុងតែនៅលើគ្រែពូកគេងជាមួយគ្នា ។
« បានធូរខ្លះហើយ ព្រោះបានឯងមកមើលថែ ! » នាយញញឹមបិទភ្នែកយ៉ាងមានសេចក្ដីសុខ កាលបើជីមីនកំពុងនៅក្នុងរង្វង់ដៃនាយ ។
« ខ្ញុំគួរតែអរគុណលោក អរគុណដែលបានជួយការពារខ្ញុំ ! » ជីមីនងើយមុខឡើងស្រដីដោយទឹកមុខស្រពោននិងបន្ទោសខ្លួនឥតឈប់ បើសិនជាជុងគុកមិនមករកគេទេនាយក៏មិនត្រូវឈឺខ្លួនបែបនេះដែរ ។
« មិនអីទេ មនុស្សដែលយើងស្រឡាញ់គឺយើងត្រូវការពារចឹងហើយ » នាយស្រដីតបដោយបិទភ្នែក ដៃទាំងគូរក៏ក្រសោបឱបរាងកាយជីមីនដើម្បីផ្ដល់ភាព
កក់ក្ដីឲនាយតូច ។
« បើសិនជាអ្នកណាបានលោកធ្វើជាប្ដីមិនដឹងថាសំណាងប៉ុណ្ណានោះទេ គ្រាន់តែគិតខ្ញុំក៏ច្រណែនដែរ » ជីមីនស្រដីរួចក៏ធ្វើជាអោនចុះដោយកើតចិត្ត ច្រណែន ក៏ដឹងច្បាស់ថានាយកម្លោះសង្ហារម្នាក់ស្រឡាញ់អ្នកណា ។
« កុំធ្វើខ្លួនគួរឲស្រឡាញ់ពេកបានទេ ? យើងពិបាកទ្រាំណាស់ ! » ជុងគុកកើតចិត្តលួចសើចដោយគ្រឺតក្នាញ់ចំពោះជីមីន នាយស្រឡាញ់ប៉ុណ្ណឹងហើយនៅគិតថាគេមានប្រពន្ធទៀតឬ ?
« ខ្ញុំនិយាយលេងទេ ហិ..ហិ ! »
« បើចឹងគេងទៅ ប្រយ័ត្នកូនប្រុសយើងខឹងពិបាកលួងទាំងយប់ » នាយនិយាយលេងសើចបែបគម្រាមប៉ុន្តែក៏ដឹងច្បាស់ថាជីមីនខ្លាចនូវការគម្រាមមួយនេះ។
« បាទ ! » លុះស្រដីចប់ហើយពួកគេទាំងពីរក៏បិទភ្នែកគេងយកកម្លាំងសម្រាប់ថ្ងៃស្អែក រង់ចាំថ្ងៃល្អដែលកំពុងតែនិងរៀបកើតឡើងមក ។
____________________
កំពុងសម្រេចចិត្តថាតើគួរដាក់វគ្ដ make love🔞
ដែរឬអត់ ?
និពន្ធដោយ : ស៊ូ-មីន
![](https://img.wattpad.com/cover/340250151-288-k323550.jpg)
YOU ARE READING
ម្ចាស់ស្នេហ៍ ម្ចាស់បំណុល
Rastgeleភាពផ្អែមល្ហែម ភាពសប្បាយរីករាយលាយកំប្លែងបង្កើតបានជាចំណងស្នេហាមួយក៏កក់ក្ដៅ ត្បិតឋានៈពួកគេទាំងពីរជាម្ចាស់និងកូនបំណុល ប៉ុន្តែចិត្តស្រឡាញ់មានឲគ្នាមិនអាចកាត់ថ្លៃបានឡើយ ។ ចង់ដឹងថាតើសាច់រឿងតទៅបែបណា សូមតាមដានទាំង អស់គ្នា Auctor by : Su Min