ព្រះអាទិត្យរះបញ្ចេញពន្លឺនាពេលព្រឹកប្រលឹមបញ្ជាក់ ឲដឹងថាថ្ងៃថ្មីបានចូលមកដល់ ។ ជីមីនបើកភ្នឹករឹមៗ
ទទួលដឹងដល់ពន្លឺផ្ទៃមេឃដែលភ្លឺច្រាលៗតាមរយៈចន្លោះបង្អួច ។ គេក្រោកឡើងយឺតៗចេញពីរង្វង់ដៃជុងគុកព្រោះខ្លាចថានាយនិងភ្ញាក់ ។
« លោកសង្ហារណាស់ ! » ជីមីនច្រត់ដៃនិងខ្នើយសម្លឹងមើលមុខជុងគុកដោយស្នាមញញឹម មិនអាចប្រកែកបានឡើយពីភាពស្រស់សង្ហាររបស់នាយ ។
« ក្មេងខូច ! គិតថាយើងមិនលឺមែនទេ ? » ជីមីនភ្ញាក់ព្រឺតធ្វើភ្នែកឡីងឡង់បែបមនុស្សលាក់ពុត រីឯបេះដូងលោតខុសចង្វាក់ ព្រោះម្ចាស់សមីខ្លួនគេបានស្ដាប់លឺសម្ដី ។
« ខ្ញុំ...ខ្ញុំមិនបាននិយាយអីទេ ! » ជីមីនងាកមុខទៅម្ខាង គេចចេញពីការសម្លឹងមើលនៃក្រសែរភ្នែក
ជុងគុក ។
« សឺត...មិនខ្លាចយើងដាក់ទោសទេឬដែលកុហកយើងបែបនេះ ! សឺត...» គេស្រដីឡើងដោយស្នាម ញញឹមគ្រឺតខ្នាញ់ បបូរមាត់មានពុកចង្ការតិចៗនៅខាងលើ ញីញក់ស្រាលៗលើថ្ពាល់ទន់របស់ជីមីនដើម្បីជាការដាក់ទោស ។
« ថ្ងៃក្រោយកុំកុហកទៀត បើមិនចឹងទេយើងដាក់ ទោសលើគ្រែមិនខាន ! »
« យល់ហើយ ! ចឹងខ្ញុំទៅងូតទឹកសិនហើយ ព្រោះប្រញាប់ទៅធ្វើការ ! » ជីមីននិយាយចប់ គេបម្រុងនិងងើបចេញពីលើគ្រែទៅហើយប៉ុន្តែត្រូវជុងគុកចាប់ចង្កេះជាប់ ។
« ឈប់សិន ! »
« លោកមានអ្វីមែនទេ ? » ជីមីនយកដៃទប់ទ្រូង
ជុងគុក និងសួរឡើងដោយចម្ងល់ ។
« អឹប...» គេមិនតប ផ្ទុយទៅវិញបែរជាចាប់ចង្កេះ
ជីមីនជាប់ រួចលើកបីឡើងចូលក្នុងរង្វង់ដៃនាំជីមីនទៅខាងក្រោមផ្ទះដើម្បីងូតទឹកជាមួយគ្នា ។ ដំបូង
ជីមីនបានស្រែកបដិសេធ ប៉ុន្តែដល់យល់ថាដើម្បី
ជុងគុកគេក៏ព្រមស្ងាត់មាត់លើកដៃតោងករជុងគុកជំនួស ធ្វើឲនាយកម្លោះលេចស្នាមញញឹមឡើងមកភ្លាមៗ ។
_បន្ទប់ទឹក_
« ជុងគុកលោកមិនគិតទៅផ្ឋះវិញទេឬ ? » ខណៈពេលដែលជុងគុកតែដួសទឹកចាក់លើខ្លួនជីមីនក៏សួរសំណួរនេះឡើង ធ្វើឲនាយកម្លោះឈប់និងងាកមកតប ។
« ឯងដេញយើងមែនទេ ? ឬមួយធុញយើង ? » នាយធ្វើមុខស្មើចោតសួរបកមកជីមីនវិញ ដោយ
ប្រងើយនិងសំណួរជីមីនសួរមិញនេះ ។
« មិនមែនបែបនិងឡើយ ខ្ញុំគ្រាន់តែឆ្ងល់ដែលលោកមិនទៅផ្ទះវិញ ប៉ាម៉ាក់លោកមិនបារម្ភទេឬ ? » នាយ កម្លោះញញឹម កាលបើនាយតូចបារម្ភពីខ្លួន ទើបតបទៅវិញដើម្បីឲកុំរាងតូចបារម្ភខ្លួនបន្ត ។
« យើងធំហើយ គាត់មិនសូវបារម្ភពីយើងទេ » នាយមិនដឹងថានិយាយបែបណាឲសមជាមួយសំណួរនោះឡើយ ទើបលើកយកហេតុផលនេះមកប្រាប់ទៅកាន់ជីមីនសិន ។
តាមទៅប៉ាម៉ាក់របស់គេបានកាត់កាលគេចោលតាំងតែពីការមានអាយុ 21 ឆ្នាំមកម្ល៉េះ ដោយហេតុថាពួកគាត់ស្អប់ នឹងមិនចង់ឲកូនប្រុសខ្លួនចូលក្នុងសង្គមម៉ាហ្វៀរ ប៉ុន្តែពួកគាត់មិនបានដឹងឡើយថាកូន ប្រុសរបស់គាត់បានចេញពូសង្គមម៉ាហ្វៀរតាំងតែពីចូលបាន ១ ឆ្នាំមកម្ល៉េះ ព្រោះចំណូលរបស់គេមិនចូលចិត្តការធ្វើបាបអ្នកដទៃឡើយ ផ្ទុយទៅវិញការជួយអ្នកដទៃជាអ្វីដែលនាយស្រឡាញ់ ។
« ហិហិ...ចឹងម៉ោះខ្ញុំដុសមុខឲលោក » ជីមីននិយាយចប់សម្ដី ក៏លើកយកនូវកញ្ចប់សាប៊ូពណ៍ស្វាយមួយលើកមកកាន់ក្នុងដៃ ជុងគុកឃើញដូច្នេះគេក៏សួរឡើង ។
« សាប៊ូអ្វីនឹង ? »
« លោកមិនដែលប្រើធ្វើទេឬ » ជីមីននិយាយតបដោយទឹកមុខអស់សំណើច គេចាប់យកសាប៊ូមកហែកកញ្ចប់រួចយកមកញីក្នុងដៃតិចៗឲវាចេញពពុះសឹមនឹងយកមកដុសលើផ្ទៃជុងគុក ខណៈនាយ
កម្លោះឈរស្ងៀមឲគេដុសតាមចិត្ត ។
« ក្រអូបទេ ? » ដៃដុសអង្អែលបណ្ដើរ មាត់ក៏ឆ្លៀតសួរបណ្ដើរ ។
« ខ្លួនឯងក្រអូបជាង » ជុងគុកញញឹមស្រស់ដាក់ជីមីនទាំងមុខមានពពុះរុំជិត ខណៈជីមីនក៏ឈរសើចដាក់នាយយ៉ាងស្រស់ ។
« អ្នកនៅទីនេះ ភាគច្រើនគេប្រើដើម្បីជួយឲមុខពួក គេរលោងនឹងមានសំណើម ចឹងហើយទើបខ្ញុំយកមកឲលោកសាកប្រើដែរ »
_________
លុះងូតទឹករៀបចំខ្លួនរួចរាល់ហើយ ពួកគេទាំងពីរក៏ បានបណ្ដើរគ្នាមកកាន់ហាងកាហ្វេដូចសព្វមួយដង
ខណៈពេលដែរកំពុងដើរតាមផ្លូវ ជីមីននឹងជុងគុកក៏បានជួបជាមួយអ៊ុនវូដែលកំពុងតែដើរទៅកសិដ្ឋាន
របស់នាយ ។
« អ៊ុនវូ នេះឯងទៅកសិដ្ឋានមែនទេ ? »
« ត្រូវហើយ ចុះឯងទៅហាងកាហ្វេមែនទេ ?
ហើយចុះនេះអ្នកណា » អ៊ុនវូសួរជីមីនរួច ភ្នែកក៏ប្រទាក់ជាមួយនឹងកម្លោះមាឌខ្ពស់ម្នាក់ដែលរួមដំណើរជាមួយជីមីន ។
« នេះគឺ...»
« ឯង...គឺអាជុង...»
« ឯង...គឺអាវូ មែនទេ ? »
ជីមីនរៀបនឹងហើបមាត់ប្រាប់ទៅកាន់អ៊ុនវូទៅហើយស្រាប់តែអ្នកទាំងពីរនិយាយសម្ដីស្រុះគ្នាហាក់ភ្ញាក់ផ្អើលពេលបានជួបគ្នាម្ដងទៀត ព្រោះពួកគេទាំង ពីរជាមិត្តនឹងគ្នាតាំងតែពីវិទ្យាល័យមកម្ល៉េះ ទម្រាំតែចប់ឆ្នាំម្នាក់ៗបែកគ្នាយូរមកហើយ ។
« នេះអ្នកទាំងពីរស្គាល់គ្នាមែនទេ ? » ជីមីនធ្វើមុខឆ្ងល់ព្រមទាំងហើបសម្ដីសួរទៅកាន់អ្នកទាំងពីរ ប៉ុន្តែមើលទៅពួកគេហាក់គ្មានប្រតិកម្មម្នាក់ៗនៅតែគៀក-កគ្នាយ៉ាងរីករាយ ។
ដោយឃើញពួកគេទាំងពីរហាក់មិនខ្វល់ នឹងមិនចង់រំខានពេលវេលាអ្នកទាំងពីរផងដែរនោះ ទើបជីមីនសម្រេចចិត្តដើរចេញទៅមុន ខណៈកម្លោះទាំងពីរមិនបានដឹងឡើយថាជីមីនបានដើរចេញទៅបាត់ ។
« និយាយចឹងជីមីនបាត់ទៅណាហើយ ? » កំពុងតែសន្ទនាសប្បាយសុខៗ អ៊ុនវូក៏ស្រដីឡើងក្រោយមានអារម្មណ៍ថាស្ងាត់មិនលឺសម្លេងជីមីន ។ ម្នាក់ៗងាក ឆ្វេងស្ដាំប៉ុន្តែមិនឃើញសូម្បីស្រមោល ។
« ឆាប់ទៅតាមគេទៅ យើងត្រូវទៅកសិដ្ឋានសិនហើយ » និយាយចប់ពួកគេទាំងពីរក៏បំបែកគ្នារៀងៗខ្លួនទៅ ។
_____
_ហាងកាហ្វេ_
ជីមីនឈរឆុងកាហ្វេក្នុងហាងឲភ្ញៀវជាមួយស្នាម ញញឹមថ្ងៃនេះមានភ្លៀវខុសច្រើនពីធម្មតា ទើបបុគ្គ លិកម្នាក់ៗប្រញាប់ប្រញាប់ដៃធ្វើការឲរហ័សរហួន ។
ជីមីនឆុងកាហ្វេពីរកែវដើម្បីយកឲភ្លៀវដែលកំពុងរង់ចាំ គេលើកដាក់ថាសស្របជាមួយស្នាមញញឹម ក្រោយរួចរាល់រាងតូចក៏លើកយកមកជួនភ្ញៀវតាមទម្លាប់ ប៉ុន្តែ....
ប្រាវ !!
ថាសកាហ្វេផ្លាតចេញពីដៃជីមីនជ្រុះទៅលើមួយឥដ្ឋថ្លាស្ទើតែមួយទម្លឹង កែវកាហ្វេត្រូវបានបែកទាំងអស់ចំណែកកាហ្វេក៏ត្រូវបានខ្ទេច ខណៈជនបង្កហេតុមានចេតនាចង់ធ្វើជីមីនមានកំហុសតែម្ដង ។
« នេះនាងធ្វើស្អី មានដឹងទេថាកាហ្វេកំពប់អស់ហើយ ? » ជីមីនក្ដៅមុខដូចគេដុត បើខ្លួនគេដួលទទេរគេមិនខឹងឡើយ តែនេះកាហ្វេក្នុងដៃគេទាំងមូលតើមិនឲគេខឹងបានយ៉ាងមិច ? នេះវាហួស ហេតុជ្រុស ។
« យ៉ាងមិចឯងចង់ធ្វើស្អីយើង ? » នាងឌឺដងមិន ព្រមទទួលស្គាល់កំហុសនឹងសុំទោស ។
« យើងមិនចេះឈ្លោះជាមួយមនុស្សសន្ដានសត្វ ខួរឆ្កែដូចជានាងទេ ព្រោះយើងជាមនុស្សមិនមែនសត្វដូចជានាង យើងមកនេះដើម្បីធ្វើការ មិនមែនខួររាក់កម្ភែលដូចជាងនាងមកធ្វើការដើម្បីបង្ករឿង !...អូរ ! ភ្លេចមួយទៀត សន្ដានមនុស្សដូចជានាងត្រដរខ្យល់ត្រុកៗរាល់ថ្ងៃរកលុយដើម្បីចិញ្ចឹមតែប្រុស មិនគិតខ្វល់ដល់ឪពុកម្ដាយដែលចិញ្ចឹមនាងតាំងពីតូច មិនហ៊ានស្រម៉ៃទេថាស្លាប់ទៅនរកវាសុីក្បាលនាងប៉ុន្មានជាន់ទេ ហឹសៗ »
« នេះ...នេះឯងថាឲយើងមែនទេ ! » នាងក្រពុលខឹងជាមួយសម្ដីជីមីនជាខ្លាំងព្រោះរាល់ពាក្យនីមួយវាត្រូវខ្លាំងណាស់ នាងមិនដឹងថាត្រូវរកពាក្យអីមកតបវិញនោះទេ ។
« សត្វនៅតែសត្វ ! » ជីមីនក្រវីក្បាលញញឹមចុងមាត់ហួសចិត្តជាពន់ពេក មិននឹកស្មានថានាងម្នាក់នេះល្ងង់ដល់ថ្នាក់នេះ ។ គេមិននៅបន្តបែរខ្នងយករបស់ របរខ្លួនហើយដើរចេញពីហាង ព្រោះដល់ម៉ោងដែលត្រូវសម្រាក ។
« ហឹស ! យើងហ្នឹងទះឯងឲស្វាងម្ដងកុំឲប្រហើនហ៊ានថាយើងទៀត ! » នាងស្រដីចប់ មិនចាំយូរស្ទុះដើរចេញពីហាងយ៉ាងលឿនដើរតម្រង់មករកជីមីនដែលកំពុងដលរបែរខ្នងមិនចាប់អារម្មណ៍ជាមួយវត្តមាននាង ។
« ឯង ផាច់ » ថ្ពាល់របស់ជីមីនត្រូវក្រហមដោយស្នាមម្រាមដៃប្រាំភ្លាម ដែលវីសនឹងធ្វើឲរូបគេដួលទៅលើដីកុំតែបានទប់ជំហរទាន់ ។ ជីមីនងើបមុខខ្វាប់យៀរដៃរៀបនឹងវាយបកហើយស្រាប់តែសម្លេងជុងគុកក៏បន្លឺកាត់ ។
« ជីមីនឯងចង់ធ្វើអីនឹង ? » នាយសង្ហារដើរមកដល់អ្នកទាំងពីរក៏ហើបមាត់សួរទៅកាន់ជីមីនភ្លាម ក្រោយឃើញថាជីមីនរៀបនឹងលើកដៃវាយអ្នកដទៃ ។
« វាវាយមុខខ្ញុំ ខ្ញុំមិនទុកវាទេ ! » ជីមីនទម្លាក់ដៃចុះតបសម្ដីជុងគុក ។
« តែនេះគេជាស្រីណា ឯងមិនគួរធ្វើបែបនេះទេ ! » សម្ដីមួយប្រយោគបានធ្វើឲជីមីនចាប់ផ្ដើមអួលដើមក ខណៈពេលដែលជុងគុកកំពុងការពារអ្នកដទៃ ។
« នេះលោកការពារវាឬ ? »
« យើងមិនបានការពារ ប៉ុន្តែយើងមិចចង់ឲឯងមាន រឿងច្រើនពាក់ព័ន្ធជាមួយគេ » ជុងគុកបញ្ជាក់ហេតុ ផល ថែមទាំងដើរយឺតៗមករកជីមីន ។ នាយមិនបានចាប់អារម្មណ៍ឡើយថានៅគែមមាត់ជីមីនបែកចេញឈាម ។
« ហឹស ! ខ្ញុំយល់ហើយ ! » បញ្ចប់សម្ដី ស្របទាំងបញ្ចប់កាយវិការ ជីមីនមិននិយាយបន្តគេបែរខ្នងដើរយ៉ាងញាប់ជើងតម្រង់ទៅផ្ទះខណៈជុងគុកឃើញបែបនេះក៏មានអារម្មណ៍តាមរត់មកតាមដើម្បីលួង លោម ។
ឯនាងស្រីជើងល្អវិញ បែរជាឈរសើចនឹងញញឹមចុងមាត់ ព្រោះសមចិត្តដែលខ្លួនបានវាយជីមីន ។ បញ្ចប់ការគិតនាងក៏ដើរបកមកហាងវិញទៅ ។
_ផ្ទះជីមីន_
ជីមីនដើរមកដល់ផ្ទះ គេមិនមាត់ច្រើនបោះសម្ភារទៅលើសាឡុង រួចដើរចូលទៅក្នុងបន្ទប់បាត់ ខណៈទឹកភ្នែកក៏ចាប់ផ្ដើមហូរចុះមកដោយក្ដីអន់ចិត្ត ។
ងាកមកមើលនាយកម្លោះជុងគុកវិញ គេម្នីម្នាររត់មកតាមជីមីនយ៉ាងលឿនសឹមលើកទៅលើផ្ទះដើម្បីរក
ជីមីន ។ នាយបើកទ្វារយឺតៗឃើញជីមីនកំពុងគេងលង់លក់ក្នុងបន្ទប់ដាមដោយទឹកភ្នែកជោគថ្ពាល់ ។នាយឆួលទ្រូងខាងឆ្វេងឆាវដូចគេខ្វះ កែវភ្នែកទាំងគូរ សម្លឹងមើលមុខតូចដែលវាក្រហម ព្រមទាំងនៅគែមមាត់មានបែកឈាមតិចៗផងដែរ ។ ជុងគុកដើរយឺតចូលខ្លួនមកគេងអោបពីក្រោយជីមីន អារម្មណ៍ដឹងខុសក៏កើតមានឡើង មិនគួរណានាយធ្វើដោយមិនបានគិតគួបែបនេះសោះ ។
« យើងសុំទោស »
« យើងសុំទោសដែលមិនបានការពារ សុំទោសដែលយើងធ្វើឲឯងអន់ចិត្តប៉ុន្តែយើងគ្មានបំណងទេ ឯងចង់ជេរស្ដីបែបណាក៏តាមចិត្តចុះ ឲប្រុសម្នាក់នេះដឹងថាគេបានធ្វើខុសអ្វីខ្លះ ! » ជុងគុកពោលម្នាក់ឯងដោយទឹកមុខដឹងកំហុស គេអោនមកថើបថ្ពាល់ជីមីនមួយខ្សឺតដើម្បីជាការលួងលោម រួចក៏បិទភ្នែកគេងឱប
ជីមីនយ៉ាងណែនដៃ ហើយក៏សង្ឃឹមថាពេលជីមីនភ្ញាក់មកគេនឹងមិនខឹងនាយទៀតទៅចុះ ។
___________________
30 Vote បានផុសភាគបន្តឲ ។
By : Izumi
![](https://img.wattpad.com/cover/340250151-288-k323550.jpg)
YOU ARE READING
ម្ចាស់ស្នេហ៍ ម្ចាស់បំណុល
Randomភាពផ្អែមល្ហែម ភាពសប្បាយរីករាយលាយកំប្លែងបង្កើតបានជាចំណងស្នេហាមួយក៏កក់ក្ដៅ ត្បិតឋានៈពួកគេទាំងពីរជាម្ចាស់និងកូនបំណុល ប៉ុន្តែចិត្តស្រឡាញ់មានឲគ្នាមិនអាចកាត់ថ្លៃបានឡើយ ។ ចង់ដឹងថាតើសាច់រឿងតទៅបែបណា សូមតាមដានទាំង អស់គ្នា Auctor by : Su Min