ភាគទី ០៣ :

242 32 2
                                    

ភាគទី ០៣ : របស់មានម្ចាស់ !
_________
     នាយល្អិតជីមីន ឈរឆុងកាហ្វេតែម្នាក់ឯងដោយ មុខក្រហមអៀនប្រៀន កាលបើនឹកដល់នាយកម្លោះដែលថើបថ្ពាល់គេនាមិញនេះ ។ នាយកម្លោះម្នាក់នេះ ទាំងសង្ហារ ទាំងខ្ពស់ប៉ុន្តែរូបគេមិនដែលបានស្គាល់ពីមុនមកឡើយ ចុះហេតុអ្វីបានជានាយម្នាក់នោះស្គាល់គេម្ល៉េះ ? ឬមួយនាយមានជនបង្កប់ដើម្បីតាម ដានរូបគេ ?
      « មានរឿងអ្វីសប្បាយចិត្តមែនទេជីមីនហេតុអ្វីញញឹមតែម្នាក់ឯង ហឹម ? » ម្ចាស់ហាងកាហ្វេស្រីដែលទើបតែដើរមកពីចម្ការក្រោយហាង ពោលសួរឡើង កាលបើឃើញជីមីនឈរញញឹមតែម្នាក់ឯង ។
      « មិនមានរឿងអ្វីទេបង ហិ..ហិ ! » នាយល្អិតអឹមអៀនលាក់បាំងមិនប្រាប់ ព្រោះដំណើររឿងហាក់មិនសម ។
      « បើចឹងបងមិនសួរដេញដោលច្រើនទេ ឯងធ្វើ ការបន្តចុះ ! » ម្ចាស់ហាងស្រីញញឹមស្រស់មិនសួរបន្តទៀត រួចក៏បើកទ្វារហាងចាកចេញទៅខាងក្រៅដើម្បីធ្វើការរបស់គាត់ ។
      លុះម្ចាស់ហាងស្រីបានចេញទៅបាត់ ទ្វារហាងក៏បានបើកម្ដងទៀត ជំនួសឲបុរសម្នាក់ដើរចូលមកដោយពាក់ម៉ាសបិទជិត ។ នាយដើរចូលមកដោយស្ងៀមមិនស្រដីអ្វីឡើយ ។ ជីមីនកាលបើឃើញភ្ញៀវចូលមកដូច្នេះហើយ ក៏ដើរមករកសួរនាំអំពីតម្រូវការ។
     « សួស្ដីតើលោកត្រូវការអ្វីដែរ ? » នាយល្អិតញញឹមស្រស់ សួរមកកាន់ភ្ញើៀវដែលកំពុងភ្លឹកសម្លឹងរូបគេ ។
     « គឺ..គឺយកកាហ្វេធម្មតាឲខ្ញុំមួយកែវមក » នាយ កម្លោះបញ្ចេញរឹកពាចម្លែកៗ រៀបចរិកមិនចង់ត្រូវ ខណៈដែលជីមីនសម្លឹងមើលមកកាន់ខ្លួន ។
     « បាទ ! សូមលោកចាំបន្តិចខ្ញុំទៅរៀបចំជួន » ជីមីនញញឹមបន្តិច សឹមនិងប្រញាប់ប្រញាលដើរមកកន្លែងឆុងកាហ្វេវិញ ដើម្បីធ្វើការរៀបចំជួនភ្ញៀវកំពុងរង់ចាំ ។
     លុះមួយបានបន្តិចក្រោយមក កាហ្វេក៏ត្រូវបានឆុងរួចរាល់ ។ ជីមីនលើកដាក់ក្នុងថាសតូចមួយសឹមនិងដើរយកមកឲភ្ញៀវដែលរង់ចាំ ។
     « នេះលោក មកដល់ហើយសូមរីករាយក្នុងការទទួលទាន ! » ជីមីនញញឹមបន្តិច កាលបើបានដាក់ថាសមានពែងកាហ្វេទៅលើតុរួចរាល់ ឲទៅនាយ
កម្លោះម្នាក់នោះ ។
     « អរគុណ ! » នាយកម្លោះងើយមើលមុខជីមីនបន្តិចរួចបោះសម្ដីយ៉ាងស្រទន់ ដើម្បីជាការរាក់ទាក់ ។
     « មិនទេ ! បើលោកមិនត្រូវការអ្វីបន្ថែមទេ ខ្ញុំសុំទៅបន្តការងារវិញហើយ ! » នាយល្អិតតប រួចក៏អោនបនន្តិចបង្វែរខ្នងរៀបនិងដើរចេញទៅហើយ ប៉ុន្តែក៏ត្រូវឈប់វិញ ខណៈដែលកម្លោះម្នាក់នោះហៅខ្លួន ។
     « ឈប់សិន ! » នាយកម្លោះក្រោកឈរពេញកម្ពស់ ហៅជីមីនឲឈប់សឹមនិងចាប់ទាញដៃជីមីនមកកាន់ ។
     « លោកធ្វើអីនិង ឆាប់លែងដៃខ្ញុំទៅ ! » ជីមីនមុខក្រម៉ូវបោះសម្ដីឡើងដោយមិនពេញចិត្ត ខណៈដែរនាយកម្លោះប្រហើនមកចាប់ដៃរូបគេ ។
     « ទៅជាមួយយើងមក យើងនិងនាំឯងទៅឋាន
សួគ៍ជាមួយគ្នា ! » នាយកម្លោះបោះសម្ដីឡើងដោយក្រសែរភ្នែកស្រេកតណ្ហាពេញខ្លួន ជីមីនដឹងដូច្នេះក៏ក្រលាស់ដៃចេញភ្លាមៗ ។
     « ទេ ! ចេញទៅមនុស្សត្រេកកាម ចេញឲឆ្ងាយទៅ ! » ជីមីនស្ទុះស្ទៀររត់តម្រង់មករកទ្វារ ខណៈដែលបុរសម្នាក់នឡចង់ចូលមកចាប់គេម្ដងទៀត ។
      ដឹប !
     « អ៊ុនវូ ! ជួយយើងផង ! » ផ្ទៃមុខរបស់ជីមីនបោកផ្ទប់ប៉ះទង្គិចនិងសច់ទ្រូងកម្លោះជាមិត្តយ៉ាងក្រាស់ក្រែល មាត់ក៏ស្រែកសុំឲនាយជួយគេចផុតពីក្រញាំដៃបុរសត្រេកកាមម្នាក់នេះ ។
     « វាធ្វើអីឯងមែនទេ ជីមីន ? » អ៊ុនវូពាក់មុខយក្សក្រម៉ូវដោយក្ដីក្រោធខឹង លុះបានដឹងថាបុរសម្នាក់នេះជាអ្នកណា រួចក៏សួរនាំជីមីនដោយបារម្ភ ។
     « ឯងទៀតហើយមែនទេ ? » នាយកម្លោះអ៊ុនវូសង្គ្រឺតជើងធ្មេញទទេចសម្ដីដោយមួរម៉ៅ ក្រោយចាំបានថានាយម្នាក់នេះជាអ្នកណា ។
     « មែនហើយគឺយើង ! » នាយម្នាក់នេះធ្វើមុខឌឺបញ្ចេញក្រសែរភ្នែកដោយមិនខ្លាចរអា ត្បិតបានដឹងថាអ៊ុនវូជាអ្នកណាក៏ដោយ ។
     « ឯងនេះមិនចេះប្រមាណខ្លួនពិតមែន ! ចេញឲឆ្ងាយទៅ កុំឲយើងប្រើធម៍ក្ដៅទាន់ ! » អ៊ុនវូស្រែកសម្លុតខ្លាំងៗដោយមុខក្រម៉ូវក្រហមឆួលឆេះ ធ្វើនាយម្នាក់នោះបាក់ស្បាតរត់ចេញមកខាងក្រៅភ្លាមៗ ព្រោះខ្លាចមានរឿងបែកមាត់ម្ដងទៀត ។
     « ឯងមិនកើតអីទេហេស ! » អ៊ុនវូអោនមុខចុះសម្លឹងមើលមកជីមីននិងសួរនាំដោយបារម្ភ ព្រោះសង្កេតតាមទឹកមុខជីមីនដូចជាភ័យខ្លាំងណាស់ ។
     « យើងមិនបានកើតអីទេ អរគុណឯងហើយដែលតែងតែជួយយើង ! » ជីមីនដកខ្លួនចេញពីអ៊ុនវូហើយអោនអរគុណដោយដឹងគុណ ចំពោះកម្លោះជាមិត្តដែលតែងតែជួយរូបគេកន្លងមក ។
     « មិនអីទេ ! »
    កាលបើទទួលសម្ដីដូច្នេះហើយជីមីនញញឹមស្រស់ យ៉ាងស្អាត វេលានោះពួកគេទាំងពីរក៏បានអង្គុយជជែកគ្នានិងជួយបម្រើភ្ញៀវយ៉ាងស្វិតស្វាយ លុះវេលាថ្ងៃត្រង់ជីមីនក៏បានសុំម្ចាស់ហាងត្រឡប់មកផ្ទះវិញដោយយកហេតុផលទាំងនោះមកប្រាប់ហើយគាត់ក៏យោគយល់ ព្រោះយល់ដឹងច្បាស់អំពីរឿងទាំងនោះ ។
    _ផ្ទះជីមីន_
    « នេះទឹកញាំុសិនទៅ » ជីមីនញញឹមស្រស់ចាក់ ទឹកចូលក្នុងពែងមួយឲមិត្តខ្លួន ក្រោយពួកគេទាំងពីរដើរមកដល់ផ្ទះនាយតូច ។
     « អរគុណឯងហើយ » អ៊ុនវូញញឹមញញឹមស្រស់លើកពែងទឹកមកក្រេបបន្តិច រួចដាក់ចុះវិញក្រោយទទួលបានសម្ដីពីជីមីនថា...
     « អ៊ុនវូយើងឆ្ងល់ណាស់ តើឯងមិនគិតស្រឡាញ់អ្នកណាទេឬ ? » សម្ដីចម្លែកចោទសួរឡើងដោយការចង់ដឹង ព្រោះរាប់អានគ្នាយូរហើយមិនដែលលឺឡើយថាអ៊ុនវូស្រឡាញ់អ្នកណា ។
     « យើងធ្លាប់ស្រឡាញ់មនុស្សម្នាក់ ប៉ុន្តែគេក៏បានចាកចោលយើង ដោយនិយាយថាគេឆ្អែតនិងទង្វើយើងខ្លាំងពេក ! » អ៊ុនវូធ្វើមុខស្មើខំប្រឹងទប់ទឹកភ្នែក
កុំឲហូរស្រក់មក កាលបើនឹកដល់រូបគេម្ដងៗ ។
     « ចុះពេលនេះគេនៅឯណា ? » ជីមីនពោលដោយអាណិតបន្តិចបន្តួចចំពោះមិត្តខ្លួន តែក៏សម្រេច ចិត្តសួរសំណួរផ្សេងទៀត ។
     « គេទៅបន្តការសិក្សារនៅសហរដ្ឋអាមេរិកបាត់ទៅហើយមិនដឹងថាពេលណាមកវិញនោះទេ ! »
     « ហឹម..មិនអីទេ ពួកឯងនិងជួបគ្នាវិញមិនខាន
កុំពិបាកចិត្តច្រើនពេកអី ! » ជីមីនលួងលោមលើក ទឹកចិត្តមិត្តខ្លួនឲរឹងមាំ ព្រោះមើលក៏ដឹងថាអ៊ុនវូពិបាក ចិត្តប៉ុណ្ណាដែរ ។
     « សង្ឃឹមថាដូចអ្វីដែលឯងនិយាយទៅចុះ បើចឹង យើងទៅផ្ទះវិញ ព្រោះមានការងារត្រូវធ្វើ ! » អ៊ុនវូក្រោកឈរឡើងញញឹមយ៉ាងស្រស់សង្ហារដាក់មិត្តខ្លួន
រួចក៏បង្វែរខ្នងដើរចេញទៅផ្ទះខ្លួនវិញ ដោយជីមីនបានជួនដំណើរមកដល់របងផ្ទះ ។
     លុះអ៊ុនវូបានត្រឡប់ទៅផ្ទះវិញហើយ ជីមីនក៏បង្វែខ្លួនដើរចូលមកផ្ទះវិញ ។ ដៃរហួន ភ្នែករហ័សឃើញដីតូចមួយដែលទំនេរចោល ជីមីនក៏ចាប់ផ្ដើមដាំដើមស្រ្តប៊ឺរីទុកញាំុដើម្បីបន្ធូរអារម្មណ៍ខ្លះ ។
     ជីមីនស្វាត់ស្វាញដាំដោយយកចិត្តទុកដាក់ លុះដាំហើយវាក៏ឆៀងចូលដល់ពេលល្ងាចល្មម ។ ជីមីនដោះស្រោមដៃចេញសឹមនិងយកចបទុកឲបានស្រួលបួលដើម្បីងូតទឹកសម្អាតខ្លួន ។
     វេលាដែលជីមីនកំពុងតែងូតទឹកសម្អាតខ្លួនក្នុងបន្ទប់ទឹកនោះ ជនត្រេកកាមកាលពីថ្ងៃនោះក៏បានមកម្ដងទៀត ។
     « ហឹស ! ម្ដងនេះឯងមុនរួចខ្លួនទេក្មេងតូច ! »
កម្លោះសង្ហារញញឹមចុងមាត់ដោយមានកលល្បិចក្នុងខ្លួន ។ នាយម្នីម្នារដើរលបៗមករកជីមីន ខណៈដែលនាយល្អិតទើបតែងូតទឹករួច ។
     « អឹប..ហឹុម ! » រាងកាយសខ្ចីគ្មានអាវបិទបាំង ប្រែជាសន្លប់ស្ដូកស្ដឹងក្នុងរង្វង់ដៃប្រុសត្រេកកាម
ភ្លាមៗខណៈដែរត្រូវថ្នាំសន្លប់មិញនេះ ។
      « មិនដឹងថាផ្អែមប៉ុណ្ណាទេ ជុៗៗ ! » នាយកម្លោះជញ្ជក់មាត់ដោយស្រែកឃ្លាន កាលបើគម្រោងការខ្លួន បានសម្រេចដូចបំណង ។ នាយរហ័សរហួនលើករាង កាយជីមីនទៅផ្ទះដើម្បីបំពេញតណ្ហាកំពុងកើតមាន។
      ដឹប..
     « អាក ! អឹក » គម្រោងការរៀបនិងសម្រេចដូចបំណងទៅហើយ ប៉ុន្តែនាយក៏ត្រូវសន្លប់ឈឹងភ្លាមៗ
កាលបើត្រូវមួយដំបងចំកញ្ជឹងកមិនស្រាលដៃ ។
     « អឹប..សំណាងឯងហើយដែលយើងមកជួយទាន់ ! » កម្លោះសង្ហារមាឌខ្ពស់ដែលស្គាល់ថាជាអ្នកថើបជីមីនពីម្សិលមិញនោះ បានមកទាន់ហេតុការកំពុងកើតឡើង ទើបជ្រុលដៃវាយនាយម្នាក់នេះសន្លប់យ៉ាងកំសត់ ។
     « ថ្ងៃក្រោយឲរៀង មិនចេះប្រមាណខ្លួននិងរបស់មានម្ចាស់ ! » នាយកម្លោះទទេចសម្ដីដោយមុខស្មើរួចក៏ចាប់លើបីរាងកាយជីមីនចូលក្នុងរង្វង់ដៃនាំឡើងមកខាងលើផ្ទះ ។
     _បន្ទប់គេង_
    លុះបីនាយតូចជីមីនមកដល់បន្ទប់ហើយ ជុងគុកក៏ដាក់រាងកាយជីមីនទៅពូកថ្នមៗ សឹមនិងចូរខ្លួនមកគេងអោបពីក្រោយដោយស្នាមញញឹម ។
    « សឺត ! សុបន្តិល្អក្មេងឆ្នាស់ » បបូរមាត់ស្ដើងបានទម្លាក់មកផ្ដិតស្នាមថើបដ៏ស្រាលស្រទន់លើថ្ពាល់នាយតូចដែលកំពុងលង់លក់ដោយសារថ្នាំមុននេះ ។
____________
ហេតុអ្វីបានជាជុងគុកថាជីមីនជារបស់មានម្ចាស់ ?
និពន្ធដោយ : ស៊ូ-មីន

ម្ចាស់ស្នេហ៍ ម្ចាស់បំណុលWhere stories live. Discover now