ភាគទី ០១ :

347 40 6
                                    

      « ជួយផង..ហឹក..ជួយផង ! » សម្រែកស្រែកឲជួយលាយឡំជាមួយសម្លេងយំបន្លឺឡើងយ៉ាងរំពងលាន់លឺដល់ត្រចៀកអ្នកភូមិស្រុក ឲម្នីម្នាររត់ចេញមកយ៉ាងរហ័សរហួនដើម្បីមកមើលហេតុការណ៍ដែលកំពុងកើតឡើង ។
      « ហឹក..ជួយផង ជួយគ្រួសារខ្ញុំលោកពូអ្នកមីង
អ្ហឹក ! សូមមេត្តាជួយផង ! » នាយល្អិតដែលស្គាល់ថាជាម្ចាស់ផ្ទះ ស្រែកខ្លាំងរកជំនួយពីមនុស្សជុំវិញខ្លួនឲមកជួយខណៈដែររឿងអាក្រក់កំពុងតែកើតឡើង ។
      ភ្លើងក្រហមឆេះយ៉ាងរងំលាយបន្សំនិងផ្សែងខ្មៅដ៏អួរអាប់ ដែលរុំព័ទ្ធលើផ្ទះតូចយ៉ាងសាហាវឃោរឃៅ
។ នាយល្អិតអង្គុយផ្ទាល់នៅលើដីសម្លឹងមើលទៅផ្ទះរបស់ខ្លួនដែលកំពុងឆេះទាំងទឹកភ្នែក ខណៈដែរក្នុង រង្វង់កំពុងអោបរឹតរាងកាយប៉ាម៉ាក់របស់ខ្លួនទាំងសោកសៅ ព្រោះតែពួកគាត់ទាំងពីរត្រូវបានគ្រោះ ថ្នាក់ដោយសារភ្លើងឆេះទាំងនេះ ។
      « ប៉ាម៉ាក់កុំកើតអីឲសោះណា កូននៅទីនេះហើយ ហឹក..ប៉ាម៉ាក់ ! » ដៃសម្បូរដោយផេះពណ៍ខ្មៅលើកមកក្រសោបរាងកាយអ្នកមានគុណទាំងពីរទាំងស្រក់ទឹកភ្នែកម៉ាត់ៗលើផែនថ្ពាល់ ។ នាយល្អិតងើយមុខឡើងសម្លឹងផ្ទះរបស់ខ្លួន ដែលមានអ្នកស្រុកជា ច្រើនកំពុងជួយពន្លត់ភ្លើង ។
      ១ ម៉ោងក្រោយមកភ្លើងឆេះក៏ត្រូវបានរលត់ក្រោយអ្នកស្រុកជាច្រើនបានចូលរួមជួយគ្រប់គ្នា ។ អ្នកភូមិជាច្រើនមានទឹកមុខមិនស្រស់បោះគ្រប់គ្នាៗ ក្រោយសយជាន់សយ បន្ទុកលើកជាបន្ទុក ។ ផ្ទះក៏ត្រូវបានឆេះខ្ទេច ឯប៉ាម៉ាក់របស់នាយល្អិតក៏ត្រូវបានរងគ្រោះធ្ងន់ ។
     « ហឹក..ប៉ាម៉ាក់កុំកើតអីឲសោះណា..ហឹក ! កូនខ្លាចណាស់ អ្ហឹក ! ប៉ាម៉ាក់កុំទៅចោលកូនអី » នាយតូចកម្លោះរូបស្រស់ ហូរទឹកនេត្រារាប់រយលាន់ដំណត់
ស្រក់ចុះមកឥតដាច់ ព្រោះគ្រោះធំកំពុងរត់មករកគ្រួសាររបស់គេ ។
      « អ្ហឹក..ឲប៉ាម៉ាក់សុំ...សុំទោសផង..ហឹុម..ប៉ាមិនអាចតស៊ូទៀតបានទេ អ្ហឹក...ប៉ាលាកូនហើយ..មុននិងប៉ាម៉ាក់លាកូន ប៉ាចង់ប្រាប់...អ្ហឹក !កូនត្រូវធ្វើជាមនុស្សល្អនិងរឹង..រឹងមាំណា..ប៉ាម៉ាក់ស្រឡាញ់កូន »លុះស្រដីបានបញ្ចប់ត្របកភ្នែកទាំងគូររបស់ពួក គាត់ទាំងពីរត្រូវបានបិទឆឹងលាចាកផែនដីមួយនេះយ៉ាងអនោចអធ័ម បន្សល់ទុកឲកូនរបស់ខ្លួនមើលពួកគាត់ចាកចេញទៅទឹកភ្នែក ។
      « ទេ..ទេ...ហឹក..ទេ...មិនអាចទេ ហឹក..ប៉ាម៉ាក់មិនអាចធ្វើបែបនិងបានទេ..កុំទៅចូលកូន..ហឹក ! កូនមិនអាចរស់នៅដោយគ្មានប៉ាម៉ាក់បានទេ អ្ហឹក..
ទេ........ ! » កម្លោះតូចស្រែកខ្លាំងៗទាំងក្ដីឈឺចាប់ស្អិតជាប់ពេញទ្រូង ប៉ាម៉ាក់គេស្រឡាញ់ស្មើជីវិតបើអត់ពីពួកគាត់ទៅតើរូបនិងរស់នៅបែបណា ។ ហេតុអ្វីព្រហ្មលិខិតមិនប្រណី ហេតុអីដាក់ទោសជីវិតរបស់រូបគេម្ល៉ះ ។
     អ្នកភូមិអ្នកស្រុក ឈរសម្លឹងមើលទាំងទឹកមុខសោកសៅ អ្នកខ្លះក៏ស្រក់ទឹកភ្នែកព្រោះតែអាណិតខ្លាំងពេក ។ គ្មានអ្នកណាទទួលយកបាននោះទេ ព្រោះអ្នកមានគុណចាកចេញទៅម្ដងទាំងពីរបែបនេះ វាពិតជាឈឺចាប់ណាស់ ឈឺចាប់ដែលពុំអាចនិយាយ ប្រាប់បាន ។
     ផាក ជីមីនជាប្រុសម្នាក់ដែលមានអាយុ ១៨ ឆ្នាំគេជាកូនអ្នកក្រក្រីម្នាក់ដែលរស់នៅក្នុងជីវភាពដ៏លំបាក លំបិន រកថ្ងៃខ្វះល្ងាចដ៏សែនវេទនា ត្បិតថាជីវភាពមិនអំណោយផង ប៉ុន្តែនាយល្អិតម្នាក់នេះក៏មិនដែលត្អួញត្អែរអ្វីឡើយ ព្រោះរូបគេជាក្មេងឧស្សាហ៍មានទឹក ចិត្តល្អ និងចេះស្រឡាញ់អ្នកដទៃហេតុដូចនេះទើបអ្នកភូមិស្រុកស្រឡាញ់ចូលចិត្តរាប់អាន ដោយមិនមានការរើសអើង ។
    _១អាទិត្យកន្លងផុតទៅ_
    លុះមួយសប្តាហ៍បានកន្លងផុតទៅពិធីបុណ្យសពរបស់ប៉ាម៉ាក់ជីមីនក៏ត្រូវបានបញ្ចប់ទៅដោយរលូន ។ រៀងរាល់រាត្រីជីមីនតែងតែយំនឹកដល់ម្ដាយឪពុកជានិច្ច ប៉ុន្តែរូបគេចាំបាននូវប្រយោគរបស់ឪពុកខ្លួនទើបខាំមាត់សង្កត់ចិត្តតស៊ូក្នុងជីវិតមួយនេះ ។
      វាលស្រែដ៏ស្រស់បំព្រង វាយោរបក់ភើយភាត់រសាត់តាមដងស្ទឹង រំលេចឲឃើញនាយតូចជីមីនកំពុងតែអង្គុយផ្អែកស្មានិងដើមផ្កាអង្គាសីលតែម្នាក់ ឯងយ៉ាងកណ្ដោចកណ្ដែង លុះគ្រានោះក៏ឃើញបុរសម្នាក់ដើរចូលមករក ។
    « ជីមីនឯងញាំុរបស់នេះទេ យើងបានទិញមកឲឯងណា ? » នាយកម្លោះសង្ហារមាឌធំកម្ពស់ខ្ពស់ជាមិត្តជីមីនចោទមិត្តខ្លួនដោយក្នុងដៃមានកាន់នូវការ៉េមមួយបំពង់ ។
     « អឹម..អរគុណឯងហើយ ! » កម្លោះតូចលាដៃទទួលយកដោយស្នាមញញឹមស្ងូត ប្រាប់ឲដឹងថាក្នុងចិត្តកំពុងមានទុក ។
     « ហឹម..ញាំុសិនទៅ កុំកើតទុក្ខច្រើនពេកអីយើងយល់អារម្មណ៍ឯងច្បាស់ថាយ៉ាងណា ! »នាយកម្លោះ សង្ហារយល់ចិត្ត កាលបើបានដឹងថាជីមីនកំពុងអ្វីទើបព្យាយាមលួងលោមចិត្តនាយតូច ។
      « ហឹុម..យើងមិនអីទេ ឯងកុំបារម្ភច្រើនពេកអី! »
ជីមីនញញឹមស្ងូតលើកយកការ៉េមមកផ្ដិតប៉ះមាត់បន្តិច ដើម្បីកុំឲមិត្តខ្លួនអាក់អន់ចិត្តនិងរូបគេ ។
      « និយាយចឹង ! តើរាល់ឯងថ្ងៃឯងធ្វើការនៅ កន្លែងណា ? » នាយកម្លោះអ៊ុនវូ ចោទសួរដោយទឹកមុខឆ្ងល់ព្រោះរាល់ពេលជីមីនតែងតែនិយាយថាជាប់ធ្វើការ តែមិនដឹងថាធ្វើការនៅកន្លែងណាឡើយ
     « យើងក៏មិនដឹងថាត្រូវប្រាប់ឯងយ៉ាងមិចដែរ »
     « មិនប្រាប់ក៏មិនអីដែរ បើចឹងតោះទៅផ្ទះវិញកុំនៅយូរពេកយើងក្ដៅណាស់ ! » នាយកម្លោះសង្ហារអ៊ុនវូលើកដៃបក់មុខតិចៗ បញ្ជាក់ថាក្ដៅពិតមែន ។
     « អឹម..តោះទៅផ្ទះវិញ ! » នាយល្អិតធ្វើមុខសើច ដាក់មិត្តខ្លួនបន្តិច រួចពួកគេទាំងពីរក៏បានបណ្ដើរគ្នាដើរត្រឡប់មកផ្ទះវិញ ។
      ផ្ទះរបស់ជីមីនដែលរស់នៅសព្វថ្ងៃ វាមានលក្ខណៈតូចល្មមដែលសមស្របសម្រាប់មនុស្សពីរនាក់រស់ ជុំវិញផ្ទះទាំងមូលវាហាក់ស្រស់ស្អាតដោយ មានទាំងផ្កានិងដើមឈើតូចធំដុះជុំវិញរួចក៏មានបន្ទប់ទឹកមួយសម្រាប់ប្រើប្រាស់ផងដែរ ។
      កម្លោះរូបស្រស់សង្ហារទាំងពីររូប កាលបើបានដើរមកដល់ផ្ទះជីមីនហើយ ពួកគេក៏ជជែកគ្នាលេងនិយាយសព្វគ្រប់រឿងរ៉ាវប្រាប់ឲគ្នាដឹងទៅវិញទៅមកយ៉ាងសប្បាយរីករាយ លុះឆៀងចូលដល់ពេលល្ងាចអ៊ុនវូក៏បានលាត្រឡប់ទៅផ្ទះវិញ ។
     « យើងទៅផ្ទះសិនហើយ កាតឿ ! » អ៊ុនវូបញ្ចេញសម្ដីស្រដីលេងសើចបែបកំប្លែងដាក់មិត្តដោយស្នាម ញញឹម ត្បិតដឹងថាជីមីនមិនចូលចិត្តពាក្យនេះក៏ ដោយ ។
      « ន៎ែ ! ឈប់ភ្លាម អ្នកណាប្រើឲឯងនិយាយបែប នេះ តិចយើងវាយបែកមាត់ ! » រឹងពាឆ្មើងឆ្មៃឆ្នាស់គ្មានពីររបស់ជីមីនបញ្ចេញច្បាស់ឲអ៊ុនវូបានឃើញ ។ នាយកម្លោះសើចឡើងក្នុងបំពងកសឹមនិងងាកមកលាតអណ្ដាតឌឺដាក់ជីមីនរួចរត់ចេញទៅផ្ទះ ព្រោះខ្លាចជីមីននិងស្ដីឲខ្លួន ។
      « ស្អែកជួបគ្នា ឯងត្រូវមិនខាន ហឹស ! » នាយល្អិតជញ្ជក់មាត់ឃ្មើសចិត្តជាបន្ទុក រួចក៏បែរខ្នងដើរ ចូលក្នុងផ្ទះរបស់ខ្លួនវិញទៅ ។
      _ព្រឹកថ្ងៃថ្មី_
     ពន្លឺព្រះអាទិត្យរះយ៉ាងស្រស់ត្រកាល លើផ្ទៃមេឃនាម៉ោង ៦ ព្រឹកបញ្ជាក់ឲដឹងយ៉ាងច្បាស់តាមបង្អួចផ្ទះនាយតូច ។ ជីមីនក្រោកឡើងរៀបចំកន្លែងគេងឲបានត្រឹមត្រូវ សឹមនិងដើរចុះតាមកាំដណ្ដើរឈើចាស់មកខាងក្រោមផ្ទះដើម្បីងូតទឹកសម្អាតខ្លួននាពេល ព្រឹក ។
    « សាច់សរដល់ហើយ ជុៗៗ » កម្លោះរូបឆោមសង្ហារគួរសមម្នាក់ឈរក្បែររបងផ្ទះជីមីនសម្លឹងមើលមកកាន់នាយល្អិតដោយស្នាមញញឹចុងមាត់ កាលបើបានឃើញសាច់សខ្ចីរបស់នាយតូច ។
     នាយដើរលបៗចូលទៅក្នុងបរិវេណផ្ទះជីមីន តម្រង់មករកបន្ទប់ទឹក ព្រោះដឹងយ៉ាងច្បាស់ថានាយល្អិតកំពុងតែងូតទឹក ។
     « សឺត..ក្លិនក្រអូបណាស់បើបានថ្នាក់ថ្នមមិនដឹងថាល្អយ៉ាងណាទេ ! » នាយកម្លោះលិតមាត់ខាង ក្រោមពោលតែម្នាក់ឯងយ៉ាងភ្លើនភ្លើត រួចរៀបនិងលូកដៃមកបើកទ្វារទៅហើយប៉ុន្តែ...
     ផ្ទៃមុខរបស់នាយត្រូវបានងាកទៅម្ខាងដោយសារកម្លាំងដៃឥតស្រាលនាពេលមិញនេះ នាយងាកខ្វាប់សម្លឹងមើលជនបង្កហេតុ ដែលប្រហើននិងរូបនាយ ។
    « ឯងជាអ្នកណា ? ប្រហើនម្ល៉ះហ៊ានមកវាយមុខយើង ឯងចង់ជាប់គុកហេស៎ ! » ត្បិតគែមមាត់មានប្រតាកដោយឈរពិតមែន តែភាពក្អេងក្អាតមានអំណួតរបស់នាយនៅតែមិនបាត់ ដែលធ្វើឲជីមីនទើប តែងូតទឹករួចបើកទ្វារចេញមក ។
     « អ៊ុនវូមានរឿងអីមែនទេ ? » នាយល្អិតឈរក្បែរមាត់បន្ទប់ទឹកដោយល្វែងខាងលើទទេរស្អាតបង្ហាញសាច់សខ្ចីគួរឲចង់ស្ទាបអង្អែល ឈរក្បែរនាយកម្លោះអ៊ុនវូ ។
     « គឺមិនអីច្រើនទេ ! ឯងកុំបារម្ភ » នាយកម្លោះប្រើកម្លាំងដៃទាញរាងកាយជីមីនមកឱបក្រសោបក្នុង រង្វង់ដៃ គេចពីក្រសែរភ្នែកត្រេកតណ្ហានៃជនខិលខូច
      « ចេញទៅ ហើយកុំមកជាន់ទីនេះទៀត កុំថាយើងមិនបានប្រាប់ឲសោះ ! » កម្លោះសង្ហារអ៊ុនវូពាក់ មុខយក្សក្រម៉ូវដោយក្ដីក្រោធខឹង ដៃក៏ឱបរាងកាយ
ជីមីនជាប់ លុះនាយម្នាក់នោះដើរចេញទៅបាត់នាយក៏ប្រលែងមកធម្មតាវិញ ។
      « មិញនេះមានរឿងកើតអីមែនទេ ?» នាយល្អិតជីមីនចោទសួរមកអ៊ុនវូ ក្រោយពួកគេបានអង្គុយចុះលើកៅអីនៃផ្ទះជីមីន ។
      « អឹស ! យើងចង់តែវាយមួយដៃឲណាណីទេ នេះរឿងប៉ុណ្ណឹងហើយនៅធ្វើមិនដឹងទៀត ! » នាយ
កម្លោះយកដៃច្រានក្បាលនាយល្អិតជីមីនបន្តិច ព្រោះជីមីនហាក់មិនយល់សេចក្ដី ។
      « យើងសួរមែនណា ប្រាប់បន្តិចមកយើងចង់ដឹង ! » នាយតូចធ្វើមុខជូរ សួរដេញដោលដោយការចង់ដឹង ។
      « គឺរឿងមិញនេះ វាចង់មករំលោភឯងនិងហើយ ! » នាយកម្លោះធ្វើមុខស្លើខ្នាញ់និងទឹកមុខមិនដឹងអីរបស់ជីមីនជាខ្លាំង កាលបើជីមីនធំពេញរូប ពេញរាងហើយមិនយល់អំពីរឿងទាំងនោះ ។
      « ហឹម..យើងអរគុណឯងណាស់ បើមិនបានឯងមកជួយទាន់យើងចប់មិនខាន អរគុណពិតមែន ! »
      « មិនអីទេ វាជារឿងដែលយើងត្រូវធ្វើស្រាប់ហើយ ! » នាយកម្លោះញញឹមស្រស់ដាក់មិត្តខ្លួន រួចពួកគេទាំងពីរក៏ជជែកគ្នាលេងយ៉ាងសសប្បាយរីករាយ ។
_____________
តើប្រុសដែលប៉ុនប៉ងរំលោភជីមីនម្នាក់នេះជាអ្នកណាចម្ងល់និងបកស្រាយនៅភាគបន្តបន្ទាប់ទៀត ។

អរគុណសម្រាប់ការអាន និងសូមផ្ដល់មតិយោបល់ចំពោះសាច់រឿងថ្មីនេះផង ។
និពន្ធដោយ : ស៊ូ-មីន

ម្ចាស់ស្នេហ៍ ម្ចាស់បំណុលWhere stories live. Discover now