លុះព្រឹកឡើងបានមកដល់ ម៉ោងប្រមាណជា ៦ ទាបភ្លឺនាយកម្លោះក៏បានភ្ញាក់ពីដំណេកមុននាយតូច
នាយប្រញាប់ប្រញាលរៀបចំខ្លួនបោសសម្អាតផ្ទះជីមីនឲបានស្អាត សឹមនិងដើរមកមើលនាយតូចដែលមិនទាន់ភ្ញាក់ពីដំណេកនៅឡើយ ។
« ហេតុអ្វីបានជាក្ដៅខ្លួនម្ល៉េះ ហឹម..មិនបានទេបើទុកបែបនេះច្បាស់ជាធ្ងន់ធ្ងរមិនខាន ! » ខ្នងដៃនាយ កម្លោះបានលើកមកស្ទាបអង្អែលថ្ងាសជីមីនថ្នមៗទើបដឹងដល់កម្ដៅដែលកំពុងសាយភាយចេញមក ។
នាយប្រញាប់ប្រញាលស្លៀកពាក់ឲបានត្រឹមត្រូវដើម្បីទៅទិញថ្នាំបញ្ចុះកម្ដៅឲនាយតូច ។
នាយក្រាស់ចេញទៅបានតែប៉ុន្មាននាទីប៉ុណ្ណោះជីមីនក៏បានភ្ញាក់ឡើងមក នាយល្អិតក្រោកឡើងទាំងឈឺពេញក្បាល មើលមកលើដងខ្លួនគឺគ្មានសម្លៀក បំពាក់នោះទេ លើដងខ្លួនរូបគេមានតែភួយបិទបាំងប៉ុណ្ណោះ ។
« នេះយប់មិញមានរឿងអ្វីកើតឡើង ហេតុអីបានខ្ញុំគ្មានសម្លៀកបំពាក់បែបនេះ » ជីមីនបុកពោះភឹបៗភ័យស្ទើតែបែកញើស ព្រោះមិនដឹងថាយប់មិញនេះមានរឿងអ្វីកើតឡើងចំពោះរូបគេឡើយ ។
« មានរឿងអ្វីកើតឡើងមែនទេ ? » ខណៈពេលដែលកំពុងតែវីវក់ជាមួយរឿងនេះផងដែរនោះ នាយ កម្លោះសង្ហារក៏បានដើរចូលមក ក្រោយទិញបានរបស់របរខ្លួនត្រូវការ ។
« លោកទៀតហើយឬ ? លោកទើបតែមកពីណាចុះហេតុអីលើដងខ្លួនខ្ញុំគ្មានសម្លៀកបំពាក់បែបនេះ » ជីមីនស្រែកចាចដូចស្ដ្រីចាញ់កូន មួរម៉ៅចង់ដឹងចម្លើយពីនាយកម្លោះ ។
« យើងពិបាកនិយាយប្រាប់ថាវាបែបណាស់ ប៉ុន្តែឯងគួរតែញាំុបាយរួចលេបថ្នាំសិនទៅ ចាំយើងប្រាប់តាមក្រោយ ! » នាយកម្លោះលួងលោមដើម្បីឲនាយតូចស្ងប់ចិត្ង ប៉ុន្តែជីមីនហាក់មិនស្ដាប់ទើបសម្រេច ចិត្តប្រាប់តែម្ដង ។
« អត់ទេ ! ខ្ញុំចង់ដឹងឥឡូវនេះ លោកប្រាប់ខ្ញុំមក» ជីមីនមានៈដោយការចង់ដឹង ព្រោះតែខ្លាចថាខ្លួននិងត្រូវបាត់បង់ភាពបរិសុទ្ធដោយសារនាយម្នាក់នេះ ។
នាយកម្លោះឃើញអាការៈចង់ដឹងដូច្នេះក៏សុខចិត្តប្រាប់តាមដំណើរដើមទង ។ នាយយករបស់របរទុកដាក់ឲត្រឹមត្រូវ រួចដោះអាវចេញបង្ហាញរាងកាយដ៏មាំុមួនមានសាច់ដុំកង់ៗគួរឲចង់ស្ទាបអង្អែល ។ នាយកម្លោះបោះជំហានមួយៗតម្រង់មករកជីមីនដែលអង្គុយម៉ក់ៗនៅលើគ្រែពូក សម្លឹងមើលមកនាយដោយទឹក មុខក្រហមអៀន ។
« យើងប្រាប់ក៏បានថាហេតុអ្វីបានឯងគ្មានខោអាវ ហេតុដោយសារតែឯងត្រូវបានគេចាប់ចង់យកទៅរំលោភ ពេលឯងងូតទឹករួចវាក៏ប្រុងចាប់យកទៅហើយយើងក៏បានមកជួយនិងនាំមកគេងលើផ្ទះតែ ម្ដង ។ ពេលឯងសន្លប់បាត់យើងឃើញថាកន្សែងលើខ្លួនឯងរៀងសើមទើបយើងដោះចេញឲដេកទាំងននោលគោកទៅ យើងសុំទោសបើសិនវាធ្វើឲឯងមិនសប្បាយចិត្ត ! » ជុងគុកកាន់ដៃនាយតូចហើយនិយាយរ៉ាយរ៉ាប់ប្រាប់តាមដំណើរដើមទង ។ ជីមីនលឺហើយនៅស្ងៀមទាំងគិតក្នុងចិត្តបើសិនជានាយម្នាក់នេះមិនមកជួយ ពេលនេះរូបគេប្រហែលអស់ភាពបរិសុទ្ធបាត់ទៅហើយ ។
« មិនអីទេ ខ្ញុំគួរតែត្រូវអរគុណលោកវិញ បើសិន ជាមិនបានលោកទេ ពេលនេះខ្ញុំប្រាកដជាចប់របស់គេមិនខាន » ជីមីនចូរខ្លួនមកក្នុងទ្រូងនាយកម្លោះនិយាយដោយការដឹងគុណ ។ នាយកម្លោះញញឹុមបន្តុចរួចលើកដៃទាំងសងខាងមកអោបលើកាយនាយតូច ។
« ត្រឹមតែពាក្យអរគុណទេឬ ? យើងអន់ចិត្តខ្លាំងណាស់ពេលលឺឯងនិយាយបែបនេះ ! » នាយកម្លោះងើយមុខឡើងលើធ្វើជាអាក់អន់ចិត្ត ព្រោះវាហាក់មិន បានអ្វីដូចដែលនាយប៉ង ។
« ចុះលោកចង់បានអ្វី ក៏ដឹងថាខ្ញុំគ្មានអ្វីឲទេ ! » ជីមីនងើយមុខជូរមុខទទេចសម្ដីដាក់នាយកម្លោះដោយហួសចិត្ត ព្រោះមិនដឹងថានាយចង់បានអ្វីឲប្រាកដ ។
« យើងចង់បានដូចយប់មិញ ! » នាយស្រដីឡើងដោយការអង្វរកមកកាន់ជីមីន បញ្ជាក់ថានាយមិនចង់បានត្រឹមពាក្យអរគុណ ។ ជីមីនលឺដូច្នេះញោចចិញ្ចើមឆ្ងល់ភ្លាមៗពេលលឺនាយថាចង់បានដូចយប់មិញ តើយប់មិញនាយបានអ្វី ?
« ចង់ដូចយប់មិញ ? យប់មិញលោកបានអ្វី ? »
« គឺយប់មិញយើងបានអង្អែលគូទឯង ឯងដឹងទេសាច់គូទស្ទាបមិនចេះឆ្អែតទេ ទន់ហើយក៏ក្រអូបទៀត កូនប្រុសយើងឡើងខឹងហើយពេលនឹកដល់វាម្ដងៗ » នាយកម្លោះខាំបបូរមាត់ខាងក្រោមដោយភាពខិល នឹកដល់សាច់គូទត្រលុកត្រលន់ដែលនាយ ស្ទាបអង្អែលកាលពីយប់មិញ ។
« នេះ...នេះលោកអង្អែលគូទខ្ញុំ ! » ជីមីននិយាយដោយទឹកមុខភ្ញាក់ផ្អើល មិននឹកស្មានថានាយម្នាក់នេះប្រហើនហ៊ានលូកលាន់រាងកាយគេសោះ ។
« បាទ ! » នាយឆ្លើយឌឺធ្វើមុខដូចជារឿងធម្មតា ព្រោះបើឲនិយាយកុហកវាមិនកើតឡើយ នាយមិនចេះកុហកមនុស្សដែលនាយស្រឡាញ់ទេ ។
« នាយរោគចិត្ត...ហឹស ! ចេញឲឆ្ងាយពីខ្ញុំទៅ
មនុស្សរោគចិត្ត ! » ជីមីនមួរម៉ៅក្រោកចេញពីនាយជុងគុកដោយលើខ្លួនមានភួយបិទបាំងជាប់ ។ គេរហ័សងើបឡើងទាញយកខ្នើយដែលនៅជិតខ្លួនគប់តម្រង់មករកនាយជុងគុកដែលកំពុងអង្គុយយកដៃមករង ។
« ឈប់សិនទៅ ! របស់ប៉ុណ្ណឹងយើងមិនឈឺជាមួយទេ ! » ជុងគុកក្រហឹមដើមកខំប្រឹងទប់សំណើចកុំឲសើចចេញមក ខ្លាចបណ្ដាលឲជីមីនកាន់តែខឹងខ្លួនទៀត ។
« ខ្ញុំមិនខ្វល់ ! លោកនេះប្រហើនណាស់ មិនដែលស្គាល់គ្នាទេ តែលោកហ៊ានលូកលាន់រាងកាយខ្ញុំ ! » ជីមីនសង្គ្រឺតជើងធ្មេញទទេចសម្ដីទាំងមុខក្រម៉ូវ កាលបើដឹងថានាយកម្លោះមិនឈឺនិងការវាយរបស់ខ្លួន ។
« បើចឹងឈប់វាយរួចស្ដាប់យើងនិយាយសិនទៅ ! យើងនិងប្រាប់ឯងតាមការពិត ! » បានលឺដូច្នេះ ហើយជីមីនក៏ស្ងប់ចិត្តខឹង រួចក៏អង្គុយចាំស្ដាប់អ្វីដែលបានជុងគុកនិយាយ ។
« សឺត..ជុប ! នេះរឿងដែលយើងប្រាប់ឯង ! » បានឱកាសនាយកម្លោះមិនបង្អង់យូរចាប់ទាញមុខនាយតូចរួចទម្លាក់ស្នាមថើបផ្ដិតលើថ្ពាល់និងបបូរមាត់យ៉ាងច្រឡឺមមិនខ្លាចថាជីមីនខឹងខ្លួន ។
« នេះ....នេះលោកថើបទៀតហើយឬ ! អាយ ! មនុស្សឆ្គួត មនុស្សកេងចំណេញលើអ្នកដទៃ ! » នាយល្អិតស្រែកចាចរើសបម្រាស់ខ្លាំងៗចេញពីអោបរបស់នាយកម្លោះ មិនគួរណារូបគេចាញ់កលល្បិចនាយម្នាក់នេះសោះឡើយ ។
« យើងមិនបានកេងចំណេញលើអ្នកដទៃឯណា ! យើងកេងចំណេញតែលើឯងទេ ក្មេងតឿ ! » នាយ កម្លោះធ្វើមុខឌឺញោចស្នាមញញឹមចុងមាត់យ៉ាងមាន ប្រៀប ក្នុងចិត្តក៏លួចគ្រឺតខ្នាញ់កម្លោះតូចជាពន់ ពេក។
« ចេញពីផ្ទះខ្ញុំទៅនាយរោគចិត្ត ! ខ្ញុំមិនដែលស្គាល់លោកទេ ! » ជីមីនស្រែកចាចដេញនាយកម្លោះចេញ ពីផ្ទះខ្លួនដោយមុខក្រម៉ូវ ។ នាយសង្ហារលឺហើយសើចបន្តិចសឹមនិងតប ។
« យើងឈ្មោះ ជុងគុក ! ឥឡូវស្គាល់យើងហើយមែន ទេ ? កុំខ្លាចអីយើងមិនធ្វើអីឯងទេ » នាយកម្លោះដាច់ចិត្តទម្លាយឈ្មោះខ្លួនចេញមកដោយមិនលាក់ បាំងបន្តទៀត វិធីល្អមានតែប្រាប់ការពិតជាជាងលាក់ទុកតែម្នាក់ឯង ហើយនាយក៏មិនចង់លាក់បាំងនិងមនុស្សដែលនាយស្រឡាញ់ឡើយ ។
« នាយឈ្មោះជុងគុកមែនទេ ? » ជីមីនសួរឡើងដោយកាន់ដៃកាន់ភួយជាប់ ព្រោះរូបគេមិនទាន់ស្លៀកពាក់ស្រួលឡើយ ។
« បាទ » នាយឆ្លើយតបដោយស្នាមញញឹម កាលបើឃើញជីមីនហាក់ដូចជាភ្ញាក់ផ្អើល ។
« ហឹម..ឈ្មោះនេះខ្ញុំហាក់ជាប្រហែលៗនិងឈ្មោះបុរសម្នាក់ ប៉ុន្តែលឺមកថាគេសង្ហារណាស់មិនមែនជុងគុកដូចលោកទេ មើលមិនចូលភ្នែក ! » ជីមីនខាំមាត់ខាងក្រោមនឹកគិតដល់បុរសម្នាក់នោះ ប៉ុន្តែគេមិនដឹងឡើយថាបុរសដែលគេនឹកគិត កំពុងអង្គុយទល់មុខរបស់ជាមួយស្នាមញញឹមទប់សំណើច ។
មិនថ្វីទេដែលជីមីននិយាយថានាយមិនសង្ហារនោះ ដោយហេតុថានាយជុងគុកពេលនេះមានសក់វែងពុក មាត់ដោះមកតិចៗទើបមិនសូវសង្ហារដូចពេលមុនៗ។
មិនមែននាយខ្ជិលឡើយ ការធ្វើដូចនេះគ្រាន់តែចង់បិទបាំងការពិតពីជីមីន រង់ចាំមើលថ្ងៃមួយនាយនិងបង្ហាញជីមីនឲឃើញពីអស្ចារ្យរបស់នាយ ។
YOU ARE READING
ម្ចាស់ស្នេហ៍ ម្ចាស់បំណុល
Randomភាពផ្អែមល្ហែម ភាពសប្បាយរីករាយលាយកំប្លែងបង្កើតបានជាចំណងស្នេហាមួយក៏កក់ក្ដៅ ត្បិតឋានៈពួកគេទាំងពីរជាម្ចាស់និងកូនបំណុល ប៉ុន្តែចិត្តស្រឡាញ់មានឲគ្នាមិនអាចកាត់ថ្លៃបានឡើយ ។ ចង់ដឹងថាតើសាច់រឿងតទៅបែបណា សូមតាមដានទាំង អស់គ្នា Auctor by : Su Min