ភាគទី ០២ :

276 31 8
                                    

    សម្លេងឈូរឈរសម្រែកស្រែកដោយក្ដីឈឺចាប់បន្លឺឡើងយ៉ាងលាន់ចេញមកពីផ្ទះមួយយ៉ាងរំពង ទាញចំណាប់អារម្មណ៍កម្លោះទាំងដែលកំពុងអង្គុយជជែកគ្នា ឲរួសរាន់ប្រញាប់ប្រញាលរត់មកមើលរឿងកំពុងកើតហេតុ ។
    « អួយ..សុំអង្វរកុំវាយខ្ញុំអី ! ខ្ញុំមិនទាន់មានប្រាក់គ្រប់គ្រាន់សងលោកទេ សូមមេត្តាខ្ញុំផង ! » បុរសវ័យចំណាស់ម្នាក់ អង្គុយអោបខ្លួនដោយក្ដីឈឺចាប់ ព្រោះត្រូវគេវាយធ្វើបាបចំពោះរឿងបំណុល ។
    « ឯងគិតថាយើងល្ងង់ហេស៎ ! ឯងមានលុយតែ ឯងមិនសងយើង ឬមួយឯងចង់ស្លាប់ហាស៎ ? »
កម្លោះសង្ហារមាធខ្ពស់មាំទាំ ស្រែកខ្លាំងៗគម្រាមដោយជីវិតមកកាន់លោកអ៊ុំម្នាក់នោះដោយក្ដីក្រោធខឹង ព្រោះដល់ថៃ្ងដែលត្រូវបងប្រាក់ហើយតែគាត់មិនយកមកឲរូបនាយ ។
     « ខ្ញុំមិនប្រាក់ពិតមែន ខ្ញុំមិនបានកុហកទេសូមលោកមេត្តាផង ! » គាត់លើកដៃសំពះចំពោះនាយម្ចាស់បំណុលយ៉ាងគួរឲអាណិត ដែលកាយវិការទាំង នេះត្រូវបានប្រទាក់និងភ្នែកនាយល្អិតជីមីនដែលកំពុងដើរចូលមក ។
      « មានរឿងអីមែនទេលោកអ៊ុំុំ ហេតុអ្វីបានជាដល់ថ្នាក់ប្រើកម្លាំងបែបនេះ ! » នាយល្អិតចូរខ្លួនមកសួរ នាំអ៊ុំប្រុសម្នាក់នោះដោយក្ដីបារម្ភ កាលបើពួកទាំង នោះឈប់វាយបន្តទៀត ។
      « គឺ..គឺពួកគេមកទារបំណុល ប៉ុន្តែលោកអ៊ុំមិន ទាន់មានប្រាក់សងឡើយ ! » លោកអ៊ុំចំណាស់ញីញ័រស្រដីមិនចង់ចេញ ព្រោះខ្លាចថាពួកទាំងនោះវាយរូបគាត់ម្ដងទៀត ។ នាយល្អិតលឺដូច្នេះក៏ងើយមុខឡើង ក្រោកឈរសួរតែម្ដង ។
     « អ្នកណាជាម្ចាស់បំណុល ? » កែវភ្នែកមុតស្រួច បាញ់ថ្លែរសម្លក់មុខពួកកូនចៅទាំងនោះទាំងគ្មានភាពញញើត បង្ហាញឲឃើញនៅរឹកពាឆ្មើងឆ្មៃ ។
      « គឺយើង...ឯងមានអីចង់និយាយជាមួយមែន ? » កម្លោះរូបសង្ហារអង្គុយក្នុងឡានមើលរាល់សកម្ម ភាពទាំងអស់ ក្រោយលឺថាមានអ្នកសួររកខ្លួនក៏ចេញ មក ។
      « គឺលោក...» នាយល្អិតជីមីនធ្វើមុខចងចិញ្ចើមដោយក្ដីងឿងឆ្ងល់ កាលបានដឹងថាបុរសម្នាក់នេះជាអ្នកណា ។
     « យ៉ាងមិចបើជាយើង ហឺុ...ក្មេងតឿ ! » នាយសង្ហារបោះសម្ដីឌឺដងផ្ចាញ់ផ្ទាលដោយគ្រឺតខ្នាញ់ ព្រោះក្មេងម្នាក់នេះពិតជាតឿពិតមែនបើវាស់ជាមួយនាយកម្ពស់ត្រឹមស្មាតែប៉ុណ្ណោះ គួរឲអស់សំណើច ។
     « លោកថាខ្ញុំតឿ ? » រូបគេមិនអស់ចិត្តក៏សួរបញ្ជាក់ ព្រោះមិនអាចអាកាត់តែម្នាក់ឯង ។
     « មែនហើយ ! តើឲយើងថាអ្នកណា បើក្នុង ចំណោមមនុស្សមួយនេះមានតែឯងទេដែលតឿជាងគេ ! » បានពាក្យពេចន៍ឌឺដងភ្លាម នាយសង្ហារពោលឡើងដោយមានអំណួត ព្រោះគ្រឺតក្មេងម្នាក់នេះដែលមិនស្គាល់មុខច្បាស់ឡើយ ប៉ុន្តែប្រហើននិងរូបគេ ។
     ផាច់ !
     « នេះ..សម្រាប់មនុស្សមាត់គ្មានគម្របដូចលោក » ម្រាមដៃតូចដូចកូនក្មេងរបស់ជីមីនបានលើកមកវាយលើមាត់របស់នាយកម្លោះ ព្រោះទ្រាំមិនបាននិងពាក្យដែលនាយថាខ្លួនតឿ ។ កាលបើបានវាយដូច្នេះ ហើយ នាយល្អិតជីមីនក៏អូសដៃកម្លោះសង្ហារជាមិត្តដើរចេញទៅបាត់ ។
     « លោកម្ចាស់ ឲខ្ញុំទៅតាមគេទេ ! » នាយជំនិតសួរឡើង ព្រោះមើលតាមមុខរបស់ចាហ្វាយហាក់ដូចខឹង ។
      « មិនចាប់ទេ តោះទៅភូមិគ្រឹះវិញ ! » លុះពោលឡើងដូច្នេះហើយ ពួកគេទាំងប៉ុន្មានក៏នាំគ្នាឡើងឡានបើកចេញទៅភូមិគ្រឹះវិញ ។
      _វាលស្រែ_
     ក្រឡែកមកមើលកម្លោះទាំងពីរ លុះដើរចេញពីកន្លែងកើតហេតុនោះហើយ ពួកគេក៏បានបណ្ដើរគ្នាមកកាន់វាលស្រែត្រង់កន្លែងដដែល ។
    « ឯងគិតយ៉ាងមិច បានទៅហ៊ានទះមាត់គេដូច្នេះ » កម្លោះសង្ហារចោទសួរឡើងដោយបារម្ភ ខ្លាចថានិងមានរឿងមិនល្អដល់មិត្តរបស់គេ ។
     « យើងគ្មានគិតណាមិចទេ ប៉ុន្តែយើងមិនចូលចិត្តអ្នកណាដែលហៅយើងថា ក្មេងតឿ ! » នាយល្អិតតូចធ្វើមុខក្រម៉ូវ កាលបើនឹកនិយាយដល់រឿងមិញនេះ ។
     « យើងគិតថាឯងមិនគួរខឹងគេទេ ! » អ៊ុនវូស្រដីឡើងដោយទឹកមុខស្មើ ទាញចំណាប់អារម្មណ៍នាយតូចជីមីនឲងាកមុខមកមើល ។
     « ហេតុអ្វីបានជាយើងមិនត្រូវខឹង ? »
     « ក៏ព្រោះតែឯងតឿមែន ហាសហា ! »
      កាលបើពោលចប់ភ្លាម កម្លោះសង្ហារអ៊ុនវូមិនរង់ចាំយូរ ក្រោកឡើងពេញកម្ពស់ស្ទុះរត់យ៉ាងលឿន ខណៈដែលជីមីនកំពុងដេញចាប់រូបនាយដោមុខ
ក្រម៉ូវ ។
      « ឈប់ភ្លាម ! អ៊ុនវូយើងប្រាប់ឲថាឈប់ ឯងនេះខូចណាស់ យើងនិងវាយឯង ! » សម្លេងសើចក្អាក ក្អាយលាយឡំនិងសម្លេងហត់ បន្លឺឡើងយ៉ាងរីករាយ ។ ពួកគេទាំងពីររត់ប្រដេញគ្នាលើវាលស្រែយ៉ាងសប្បាយឥតថ្លែង លុះឆៀងដល់ប្រលប់ក៏បណ្ដើរគ្នាត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ។
      « ហឹម..ហេតុអីយប់នេះរងារម្ល៉េះ ! »
      កម្លោះតូចជីមីនអង្គយនៅសម្យាបមាត់ផ្ទះអោបជើងទាំងគូរពោលឡើងតែម្នាក់ឯងដោយឯការ ។ យប់ស្ងាត់បែបនេះ វាមានតែខ្យល់ត្រជាក់សម្លេងសត្វយំគួបផ្សំនិងសម្លេងព្រះច័ន្ទប៉ុណ្ណោះ ។
      « ថ្ងៃស្អែកខ្ញុំត្រូវធ្វើការទៀតហើយកូននិងតស៊ូណាលោកពុកអ្នកម៉ែ កូននិងរឹងមាំ » នាយល្អិតអង្គុយសម្លឹងមើលមេឃនាពេលរាត្រីតែម្នាក់ ដោយនឹករលឹកដល់ឪពុកម្ដាយខ្លួនដែលបានលាចាកលោក។
      « កូនចូលគេងហើយលោកពុកអ្នកម៉ែ ! » ពោលចប់ជីមីនក៏ក្រោកឈរ រួចដើរចូលក្នុងបន្ទប់គេងវិញបាត់ ដើម្បីយកកម្លាំងធ្វើការងារនៅថ្ងៃស្អែក ។
       _ព្រឹកថ្ងៃថ្មី_
      ប្រលឹមស្រាងៗម៉ោង ៦ ព្រឹកជីមីនបានភ្ញាក់ឡើងមកពីដំណេកដ៏ស្កប់ស្កល់ លុះគេងអស់ជាច្រើនម៉ោង។ នាយល្អិតងូតទឹករៀបចំខ្លួនប្រាណឲបានស្អាតសឹមនិងទាញកាតាបមកពាក់លើខ្លួន រួចដើរ ចេញពីផ្ទះដើម្បីទៅកន្លែងធ្វើការដែលនៅមិនឆ្ងាយពី ទីនេះប៉ុន្មាន ។
     « អរុណសួស្ដីបង ! » នាយល្អិតស្រដីឡើងដោយស្នាមញញឹម កាលបើមកដល់ហាងកាហ្វេមុនម្ចាស់ហាងនេះ ។
      « អូរ ! មីននីមកដល់ពីពេលណានិងលឿនជាងបងទៀត » ស្រ្ដីវ័យកណ្ដាលដែលស្គាល់ថាជាម្ចាស់ ហាងបានស្រដីឡើងដោយស្នាមញញឹមជាមួយសព្វនាមយ៉ាងគួរឲស្រឡាញ់ ។
     « ខ្ញុំទើបតែមកដល់មុននេះបងស្រី ! » ជីមីនញញឹមស្រដីតបដោយទឹកមុខស្រស់បោះ រួចក៏ដើរ ចូលមកហាង ក្រោយម្ចាស់ហាងបានបើកទ្វាររួច ។
      ម្ចាស់ហាងកាហ្វេនេះ ពួកគាត់ពិតជាមានការអាណិតស្រឡាញ់ចំពោះជីមីនខ្លាំងណាស់ ត្បិតថាជីមីនបានបាត់បងអ្នកមានគុណទាំងពីរក៏ពិតមែន ប៉ុន្តែនៅតែខំតស៊ូនិងជីវិតរបស់មានដល់ថ្ងៃនេះ ប៉ុន្តែវាសនាក៏កំណត់ប្រណី រូបគេមានបានហើយបែរជាត្រូវមកជួបរឿងបែបនេះ ។
      « សួស្ដី ! តើលោកត្រូវការអ្វីដែរ ! » នាយល្អិតស្រដីឡើងដោយស្នាមញញឹមយ៉ាងស្រស់ថ្លាសួរមក កាន់ភ្ញៀវដែលពាក់ម៉ាសបិទជិត ។
      នាយម្នាក់នេះមាឌធំហើយខ្ពស់ សក់ពណ៍ខ្មៅរលោង គេក៏អាចដឹងដែរថានាយម្នាក់នេះពិតជាសង្ហារខ្លាំងណាស់ ត្បិតមិនទាន់ដោះម៉ាសចេញក្ដី ។
    « យើងត្រូវការឯង ក្មេងតឿ ! » លុះពោលចប់ម៉ាសក៏ត្រូវបានដោះចេញ បង្ហាញឲឃើញផ្ទៃមុខដ៏ស្រស់សង្ហារគួរឲចង់គយគន់ ។
     « គឺលោក ! » នាយល្អិតប្រែជាមុខក្រម៉ូវភ្លាមៗ កាលបើបានដឹងថាបុរសម្នាក់នេះជាអ្នកណា នាយម្នាក់នេះហើយដែលហៅរូបគេថាក្មេងតឿ ឥឡូវក៏ហៅម្ដងទៀត គិតទៅគួរឲខឹងណាស់ ។
      « ត្រូវហើយគឺយើង មិនគិតស្មានថាក្មេងកាតឿធ្វើការនៅទីនេះសោះ ! » នាយសង្ហារធ្វើមុខឌឺ ផ្លែផ្កាឲនាយល្អិតឆេះដុំខឹងគេស្ទើតែចាប់ទះ ។
      « ហឹស..មិននៅនិយាយជាមួយលោកទេ ទៅធ្វើការខ្ញុំវិញ ! » នាយល្អិតងរខ្មឺត មុខក្រម៉ូវដោយការខឹងរួចដើរចេញទៅកន្លែងដើមវិញបាត់ ឯនាយកម្លោះកាលបើឃើញដូច្នេះក៏ដើរមកតាម ។
       « រាល់ថ្ងៃអាយុប៉ុន្មាន...ហើយមានសង្សារឬ នៅ ? » នាយសង្ហារច្រត់ដៃនិងតុកន្លែងឆុងកាហ្វេ បោះសម្ដីដ៏សែនច្រឡឺមឡើងមក ព្រោះចង់ឲនាយល្អិតខឹងខ្លួន ។
       « រឿងខ្ញុំលោកកុំចេះ ចេញទៅបើមកមិនទិញដដែល ! » នាយល្អិតសម្លក់ថ្លែរដោយមុខក្រម៉ូវ កាល បើលឺថានាយកម្លោះម្នាក់នេះចង់ចេះដឹងរឿងគេជ្រុល។
     « បុគ្គលិកអីក៏សម្ដីអាក្រក់ម្ល៉េះ យើងទៅហៅម្ចាស់ហាងសិន បើចឹងមិនបានទេ »នាយសង្ហារធ្វើ ពុតជាខឹង លើកយករឿងផ្សេងមកនិយាយធ្វើឲជី មីនចាប់ផ្ដើមម្នីម្នារព្រោះខ្លាចថានាយយករឿងនេះទៅ ប្រាប់ម្ចាស់ហាង គេចប់មិនខានទេ ។
      « លោក..លោកកុំអី..ខ្ញុំសុំ ! » ជីមីនស្ទុះស្ទារប្រញាប់ងើបចេញពីកៅអីកន្លែងឆុងកាហ្វេ មកខ្ទប់មាត់នាយសង្ហារជាប់ ដោយដៃម្ខាងទៀតអោបករបស់នាយជាប់  ។
      « ហឹម...ក្រអូប ! » កម្លោះសង្ហារឈរស្ងៀមៗស្រូបយកក្លិនពិដោរន៍ក្រអូបដែលភាយពេញច្រមុះ កាលដែរជីមីននៅស្ងៀម ។
      « អាយ ! លោកយកខ្ញុំទៅណានិង លែងខ្ញុំទៅ »ជីមីនស្រែកចាចមិនសូវលឺសម្លេង ខណៈដែរត្រូវនាយសង្ហារម្នាក់នោះចាប់លើករាងកាយគេដាក់លើស្មារបស់នាយ រួចនាំចាកចេញពីហាងមកកាន់វាល ស្រែដែលនៅក្បែរហាងនេះប្រហែល ១០០ ម៉ែត្រ ។
      « ដាក់ខ្ញុំចុះទៅ ! លោកនាំខ្ញុំមកទីនេះធ្វើអីពួកយើងមិនដែលស្គាល់គ្នាទេ » លុះមកដល់វាលស្រែក្បែរហាងកាហ្វេហើយ ជីមីនក៏ស្រដីឡើងឲអ្នកកម្លោះដាក់ខ្លួនចុះ ហើយនាយក៏យល់ព្រម ។
      « ដោយសារតែមិនស្គាល់និងហើយទើបយើងនាំឯងមកទីនេះដើម្បីឲស្គាល់យើង ! » នាយបោះសម្ដីឡលងដោយធម្មតា ដៃសងខាងក៏ត្រដាងឡើងស្រូបយកខ្យល់ដ៏បរិសុទ្ធ ។
     « បើលោកនាំខ្ញុំមកបែបនេះដដែល ខ្ញុំប្រញាប់ទៅធ្វើការវិញសិនហើយ » នាយល្អិតស្រដីចប់ រៀបនិងបង្វែរខ្លួនដើរចេញទៅហើយ ប៉ុន្តែក៏ត្រូវនាយកម្លោះចាប់ដៃជាប់ ។
     « កុំទាន់ទៅវិញអី ! នៅទីនេះជាមួយយើងហើយ » នាយសង្ហារធ្វើមុខស្ងូត ក្រសោបដៃជីមីនជាប់ហាក់មិនចង់ឲនាយតូចដើរចេញពីរូបខ្លួន ។
     « ពួកយើងអង្គុយលេងនៅទីនេះសិនទៅ ! » ជីមីនក៏យល់ព្រមដោយគ្មានការជំទាស់ កាលបើបាន ឃើញទឹកមុខកំសត់របស់នាយកម្លោះនិយាយមកកាន់ខ្លួន ។
      វេលានោះមកពួកគេទាំងពីរបានអង្គុយជជែកគ្នាលេងក្រោមដើមផ្កាអង្គាសីល ក្បែរវាលស្រែដ៏ខៀវ ស្រងាត់យ៉ាងរីករាយ លុះបានមួយម៉ោងក្រោយមកនាយសង្ហារបានជួនជីមីនដើរត្រឡប់មកហាងកាហ្វេវិញដោយសុវត្ថិភាព ។
      « យើងទៅវិញហើយ ! »
      « ខ្ញុំមិនបានសួរលោកទេ ! »
      « ស្អែកជួបគ្នាម្ដងទៀតក្មេងតឿ សឺត»
      កាលបើស្រដីចប់ដូច្នេះហើយ បបូរមាត់ស្ដើង
បានទម្លាក់មកផ្តិតថើបលើថ្ពាល់នាយល្អិតជីមីនមួយរួចដើរចេញទៅបាត់ បន្សល់ទុកឲនាយតូចឈរមុខក្រហមអៀនតែម្នាក់ សឹមនិងរត់ចូលទៅក្នុងហាង
បាត់ដោយអៀនប្រៀន ។
___________________
  សាកទាយមើល តើកម្លោះសង្ហារម្នាក់នោះជាអ្នកណា ?
និពន្ធដោយ : ស៊ូ-មីន

ម្ចាស់ស្នេហ៍ ម្ចាស់បំណុលWhere stories live. Discover now