ភាគ១ សុំជួបកូន

1.3K 93 4
                                    

នៅសាលាបឋមសិក្សាមួយកន្លែងបង្ហាញឱ្យឃើញកូនសិស្សតូចៗកំពុងតែរូតរះចេញពីសាលារៀនដោយសារតែពេលនេះគឺជាជាវេលាដែលសិស្សគ្រប់រូបត្រូបបញ្ចប់ម៉ោងសិក្សាទៅហើយដោយមានអាណាព្យាបាលជាច្រើនរូបមកចាំទទួលកូនរបស់ពួកគេចេញពីសាលាដូចគ្នាដែរ

"លោកប៉ា"ក្មេងស្រីអាយុប្រហែលជា៥ឆ្នាំម្នាក់រត់សម្តៅមកឱបអ្នកដែលមាននាមជាឪពុកឈរចាំនាងដោយទឹកមុខរាបស្មើមានអង្គរក្សពីរនាក់ឈរអមសងខាង ប៉ុន្តែកុំយល់ច្រឡំឱ្យសោះថាឃើញទឹកមុខស្មើៗបែបនេះមិនស្រឡាញ់កូនឲ្យសោះណា ចង់ប្រាប់ថានាយស្រឡាញ់ហួងហែងកូនជាងស្អីទៅទៀត  អ្នកណាក៏ដោយតែហ៊ានកូនរបស់នាយត្រឹមមួយសរសៃសក់ឬធ្វើឱ្យកូននាយមិនពេញចិត្តច្បាស់ជាបានស្គាល់ថ្នាំខ្លាំងរបស់នាយមិនខានទេ

"ហ្យុងជុង"ជុងហ្គុក ឱបកូនជាប់នឹងដើមទ្រូងព្រមទាំងលើកនាងឡើងតាមទម្លាប់ដែលនាយតែងតែធ្វើដាក់នាងជាប្រចាំហើយក៏ដើរសម្តៅទៅឡានដោយមានជំនិតរបស់នាយបើកទ្វាឡានចាំរួចជាស្រេច

"យ៉ាងមិចដែររៀនថ្ងៃនេះចេះអ្វីខ្លះមក ហឹុម?"ជុងហ្គុក ចូលមកដល់ក្នុងឡានដាក់នាងតូចឱ្យអង្គុយលើភ្លៅសួរនាំនាងក្នុងនាមជាឪពុកល្អម្នាក់ដែលតែងតែចង់ដឹងសួរនាំពីបញ្ហារបស់កូន

"អូនរៀនចេះបានច្រើនណាស់ ថ្ងៃនេះអូនធ្វើលំហាត់គណិតបាន១០ទៀតផងណា"ហ្យុងជុង បានឪពុកសួរបែបនេះចាប់ផ្តើមអួតដោយកាយវិកាខ្ជួតៗរបស់នាងយកតែម្តងធ្វើឱ្យជុងហ្គុកអត់មិនបាននឹងឱនទៅថើបកូនមួយខ្សឺតទាំងពោរពេញទៅដោយក្តីស្រឡាញ់ ឃើញកូនបែបនេះពិតជាធ្វើឱ្យនាយអត់នឹងនឹកដល់អតីតកាលមិនបាន មើលចុះនាងពិតជាមុខដូចម្តាយរបស់នាងខ្លាំងណាស់ ប៉ុន្តែទោះយ៉ាងណារឿងក៏បានកនកលងហួសអស់ទៅហើយទោះជាគិតក៏គ្មានប្រយោជន៍

"លោកប៉ា កើតអ្វីមែនទេ?"នាងតូច ដោយឃើញអ្នកជាប៉ាស្ងាត់ស្ងៀមមិនតបនឹងនាងវិញបែបនេះទើបងើយក្បាលទៅមើលមុខនាយទាំងឆ្ងល់ៗ

"គ្មានអ្វីទេកូន កូនប៉ាពូកែខ្លាំងណាស់ធ្វើបានពិន្ទុះពេញតែម្តងហើយ"ជុងហ្គុក ជ្រើសរើសមិនឆ្លើយតបហើយក៏ប្តូរប្រធានបទមកសសើរនាងតូចវិញធ្វើឱ្យនាងញញឹមខ្ចិបសប្បាយចិត្តនឹងពាក្យសរសើររបស់ឪពុកជាពន់ពេកទោះនេះមិនមែនលើកទី១មួយដែលនាយតែងតែសរសើរប៉ុន្តែវាក៏អាចធ្វើឱ្យនាងសប្បាយចិត្តបានដែរ

ឆ្លងពេលពេលវេលាកែប្រែវាសនាWhere stories live. Discover now