ថ្ងៃថ្មីបានឈានចូលមកដល់ព័ត៌មានដែលជិងហ្គុកក្លាយជាទាយាទមហាសេដ្ឋីប្រចាំប្រទេសកូរ៉េនេះក៏ល្បីសុះសាយមិនថាមនុស្សនៅក្នុងប្រទេសឬនៅក្នុងសាលារបស់នាយគឺសុទ្ធតែដឹង ប៉ុន្តែលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះដែលមិនដឹង ដោយសារតែនាងក៏មិនមែនជាពពួកដែលចូលចិត្តចាប់អារម្មណ៍តាមដានរឿងរបស់ត្រកូលអភិជនអីនឹងដែរ
ថេហ្យុងអង្គុយនៅលើឡានក្រុងយ៉ាងស្ងប់ស្ងាត់តាមចរិតរបស់នាងដែលមិនចូលចិត្តនិយាយច្រើនចំណែកត្រចៀកស្តាប់កាសជាប់ឯដៃវិញកំពុងតែកាន់សៀវភៅមើលយ៉ាងយកចិត្តទុកដាក់ភ្លាមនោះស្រាបើតែមានម៉ូតូធំមួយគ្រឿងបើកមកយ៉ាងលឿនតែក៏ត្រូវបន្ថយល្បឿនវិញបើកយឺតៗទន្ទឹមនឹងឡានក្រុងត្រង់បង្អួចដែលមានថេហ្យុងនោះតែម្តង អ្នកបើកម៉ូតូបើកបណ្តើរភ្នែកសម្លឹងមើលទៅថេហ្យុងបណ្តើរហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងនាងយ៉ាងអញ្ចឹងមិនគិតមើលផ្លូវអ្វីទេ
ចំណាយពេលមិនយូរប៉ុន្មានឡានក្រុងក៏បានមកចតឈប់នៅពីមុខសកលវិទ្យាល័យដើម្បីឱ្យនិស្សិតដែលត្រូវរៀននៅទីនេះចុះហើយក៏បន្តបើកទៅតាមចំណតផ្សេងៗទៀត
ថេហ្យុងដលរស្តាប់កាសកាន់សៀវភៅអានដដែលទោះជាពេលនេះនាងកំពុងតែដើរក៏ដោយក៏មិនបានគិតខ្វល់ថាអាចនឹងមានគ្រោះថ្នាក់ដែរ
"ង៉ោង"ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកចូលមកក្នុងបរិវេណសកលវិទ្យាល័យឆាបមុខថេហ្យុងស្ទើរតែធ្វើឱ្យនាងដួលទៅហើយចេះសំណាងល្អដែលទប់ខ្លួនទាន់ តែក៏មិនភ្លេចតាមសម្លក់អ្នកបើកម៉ូតូហ្នឹងដែរដែលបើកមិនចេះមើលទាល់តែសោះ
"ហូ៎~"គ្រាន់តែម្នាក់នោះដោះមួកចេញភ្លាមម្នាក់ៗហូរសប្បាយអរធ្វើដូចជាឃើញតារាមកពីណាអញ្ចឹង ចំណែកថេហ្យុងវិញស្រងាកចិត្តមិនស្ទើរទេព្រោះអ្នកដែលជិះឆាបនាងមុននេះជាជុងហ្គុកហ្នឹងឯង
"អ្វីក៏សម្បើមម្ល៉េះ ម្សិលមិញមិនឃើញអញ្ចឹងសោះ"ជុងហ្គុក រអ៊ូរងូវៗម្នាក់ឯងតិចៗជ្រក់ជ្រេញនឹងពួកទាំងនោះកាលពីម្សិលមិញឃើញនៅធម្មតាសោះតែថ្ងៃនេះគ្រាន់តែដឹងថានាយជាទាយាទសេដ្ឋីភ្លាមគឺប្ដូរអកប្បកិរិយាទាំងស្រុងតែម្តង តែនាយក៏មិនបានខ្វល់ច្រើនដែរដោះមួកទុកម៉ូតូនៅចំណតស្រួលបួលហើយដើរទៅរកថេហ្យុងតែម្តង
YOU ARE READING
ឆ្លងពេលពេលវេលាកែប្រែវាសនា
Romanceទទួលរងគ្រប់យ៉ាងតែម្នាក់ឯងអូនប្រាកដជាលំបាកណាស់ហើយ ត្រឡប់មកអតីតកាលម្តងនេះបងមិនឱ្យអូនរ៉ាប់រងវាតែម្នាក់ឯងទៀតទេ បងនឹងនៅក្បែរអូនមើលថែអូន បងនឹងកែប្រែគ្រប់យ៉ាងដើម្បីឱ្យអូននៅក្បែរបងជារៀងរហូត គីម ថេហ្យុង