ភាគ៨ មិនឱ្យដឹងយ៉ាងមិចបើធ្លាប់ទាំងឃើញទាំងប៉ះឡើងរាប់ភ្លេចទៅហើយ

491 54 1
                                    

__ភូមិគ្រឹះចន__

ជុងហ្គុកដើរចូលមកក្នុងភូមិគ្រឹះទាំងខ្លួននៅទទឹកសើមនៅឡើយដោយមានរាងតូចស្តើងដើរចូលមកតាមពីក្រោយដោយខ្លួននៅទទឹកសើមដូចគ្នា

"អា~ ជុងហ្គុកមកវិញហើយឬចៅ? ហើយចុះនេះអ្នកណាគេ?"លោកយាយចន ដំបូងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេប៉ុន្តែបានបន្តិចស្រាប់តែឃើញក្មេងស្រីម្នាក់ចេញពីក្រោយខ្នងចៅប្រុសរបស់គាត់ទើបអត់នឹងសួរមិនបាន យប់ព្រលប់បែបនេះនាំកូនស្រីគេមកផ្ទះជាមួយមិនឱ្យគាត់គិតក៏មិនបានដែរ

"គឺនាងជាសិស្សប្អូនរបស់ខ្ញុំ ដោយសារតែថ្ងៃនេះអ្នកផ្ទះរបស់នាងចុះខេត្តអស់ហើយ ហើយណាមួយនាងក៏មិនមានសោរចូលផ្ទះទៀតមិត្តភក្តិក៏នៅមិនទាន់មាននៅឡើយ ដូច្នេះទើបខ្ញុំនាំនាងឱ្យមកសម្រាកនៅផ្ទះរបស់យើងមួយរយៈណាលោកយាយ បើបណ្តោយឱ្យប្អូនដែលជាស្រីនៅក្រៅតែម្នាក់ឯងគ្រោះថ្នាក់ខ្លាំងណាស់"ជុងហ្គុក

"អា៎~ អញ្ចឹងទេឬ? មិនអីទេអាចនៅបាន នៅយូរប៉ុណ្ណាក៏បានដែរមិនបាច់ក្រែងចិត្តទេចាត់ទុកដូចជាផ្ទះខ្លួនឯងទៅ"លោកយាយគ្រាន់តែឃើញដំបូងហាក់មានអារម្មណ៍ថាពេញចិត្តក្មេងម្នាក់នេះទៅហើយទើបមិនប្រកាន់ច្រើនទាំងដែលទាំងនេះមិនមែនជាចរិតកាលពីមុនរបស់គាត់ទាល់តែសោះ

"សូមអរគុណលោកស្រីហើយដែលអនុញ្ញាតិឱ្យខ្ញុំនៅ ខ្ញុំសន្យាថានឹងជួយធ្វើកិច្ចការផ្ទះនៅទីនេះមិនមកនៅទទេៗនោះទេ"

"ហឹសៗ មិនចាំបាច់បែបហ្នឹងក៏បានដែរ ទីនេះមានអ្នកបម្រើច្រើនហើយមិនឱ្យចៅលំបាកនោះទេ ហើយមួយទៀតមិនបាច់ហៅយាយថាលោកស្រីអ្វីទេ ហៅតែលោកយាយៗទៅបានហើយ យាយជាយាយរបស់ជុងហ្គុកក៏ដូចជាយាយរបស់ចៅដែរ?"

"ចា៎ស?"

"ហឹសៗ ក្មេងសម័យឥលូវនេះពិតជាចូលចិត្តធ្វើឱ្យខ្លួនឯងរញេរញ៉ៃមែន បើថាស្រឡាញ់គ្នាក៏ស្រឡាញ់ទៅយាយមិនថាអ្វីទេ"

"មិនមែនបែបហ្នឹងទេលោកយាយ"

"បានៗ មិនមែនក៏មិនមែនទៅអញ្ចឹង យាយសុខចិត្តធ្វើជាមិនដឹងរឿងទៅចុះ"លោកយាយ តបទៅវិញទាំងញញឹមញញែមទោះបីជានាយមិននិយាយការពិតក៏គាត់អាចយល់បានដែរក្មេងៗសម័យឥលូវគេចូលចិត្តprivate អញ្ចឹងហើយឱ្យពួកគេធ្វើតាមចិត្តចុះ

ឆ្លងពេលពេលវេលាកែប្រែវាសនាWhere stories live. Discover now