@. សាលារៀន
សិស្សនិស្សិតទាំងអស់ម្នីម្នាដើរចូលមកក្នុងសាលាដូចសព្វមួយដងមើលទៅគ្មានអ្វីចម្លែកនោះទេ តែសម្រាប់គ្រប់គ្នាបែរជាមានអារម្មណ៍ថាចម្លែកទៅវិញ ដោយសារតែថ្ងៃនេះបានឃើញជុងហ្គុកបើកឡានមកនោះអី មិនត្រឹមតែប៉ុនហ្នឹងទេ នាយមកនេះក៏មិនមែនមកតែម្នាក់ឯងដែរដោយទាំងថេងឃ្យុងមកជាមួយទៀតផងទើបក្លាយជាផ្ទាំងទស្សនីយ៍ភាពភាពសម្រាប់អ្នកគ្រប់គ្នាខ្សឹបខ្សៀវគ្នាពេញហ្នឹង
"ប្រហែលជាឃើញគេជាអ្នកមានហើយមើលទៅបានខំតាមចាប់គេបែបនេះ"
"ពិតមែនហើយ នៅក្មេងត្រឹមជាសិស្សឆ្នាំទី១សោះតែចរិតពិសពុលខ្លាំងណាស់"ការខ្សឹបខ្សៀវគ្នាចេះតែបន្តឡើងជាបន្តបន្ទាប់ហើយវាក៏មិនបានគេចផុតពីត្រចៀកថេហ្យុងដែរ
"គីម ថេហ្យុង"មិនទាន់ទាំងបានអ្វីផងស្រាប់តែសម្លេងមួយបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍ថេហ្យុងដែលកំពុងតែឈរនៅកណ្តាលហ្វូងមនុស្សដែលខ្សឹបខ្សៀវអំពីនាង ហើយច្បាស់ណាស់ម្នាក់នោះគឺគ្មានអ្នកណាក្រៅពីដាអេដែលជាបងជីដូនមួយរបស់នាងហ្បឹងឯង
"បងដាអេ ផាច់"រកតែថេហ្យុងនិយាយអ្វីមិនទាន់ស្រាប់តែត្រូវងាកមុខទៅម្ខាងដោយសារតែកម្លាំងដៃរបស់ដាអេវាត់មកលើមុខនាងភ្លាមៗដោយមិនបានព្រៀងទុក អ្នកទាំងអស់ដែលនៅទីនេះនាំគ្នាចំហមាត់គ្រប់គ្នា សូម្បីតែថេហ្យុងក៏ភ្ញាក់ផ្អើលមិនតិចដែរ
"បាត់ទៅមួយយប់តាមពិតទៅសម្ងំនៅជាមួយប្រុសសោះ ឯងគ្មានកេរ្តិ៍ខ្មាស់ទេឬបានជាទៅនៅជាមួយជុងហ្គុកបែបនេះ ក្រែងឯងក៏ដឹងមិនអញ្ចឹងថាគាត់ជាសង្សាររបស់យើង ឬក៏ដឹងថាគាត់ជាអ្នកមានទើបចង់ចាប់គាត់"
"បងនិយាយស្អីខ្ញុំមិនយល់ទេ"ថេហ្យុង ជ្រួញចិញ្ចើមបែបមិនពេញចិត្ត ទទួលស្គាល់ថានាងពិតជាបាននីជាមួយជុងហ្គុកពិតមែនប៉ុន្តែបើនិយាយថានាងចង់ចាប់នាយនោះវាមិនពិតនោះទេហើយនាងក៏គ្មានបំណងហ្នឹងដូចគ្នា
"មិនយល់ ចុះដែលបាត់ទៅពេញមួយយប់ហើយមកវិញជាមួយនឹងបងជុងហ្គុកតើបានន័យថាយ៉ាងមិច"
YOU ARE READING
ឆ្លងពេលពេលវេលាកែប្រែវាសនា
Romanceទទួលរងគ្រប់យ៉ាងតែម្នាក់ឯងអូនប្រាកដជាលំបាកណាស់ហើយ ត្រឡប់មកអតីតកាលម្តងនេះបងមិនឱ្យអូនរ៉ាប់រងវាតែម្នាក់ឯងទៀតទេ បងនឹងនៅក្បែរអូនមើលថែអូន បងនឹងកែប្រែគ្រប់យ៉ាងដើម្បីឱ្យអូននៅក្បែរបងជារៀងរហូត គីម ថេហ្យុង