ភាគ២ ថ្ងៃចុងក្រោយ

568 40 4
                                    

១០ថ្ងៃបន្ទាប់

រយៈពេល១០ថ្ងៃបន្ទាប់ពីថេហ្យុងទៅរកជុងហ្គុកម្តងមកនាងមិនដែលទៅជួបនាយទៀតទេក៏មិនបានទៅណាឆ្ងាយដែរគឺដោយសារតែពេលនេះនាងកំពុងតែគេងសម្រាកនៅមន្ទីរពេទ្យដែលជាថ្ងៃទី១០របស់នាងដូចគ្នា

"ថេហ្យុង"ជីនអេ ជាបងស្រីរបស់ថេហ្យុងហៅឈ្មោះប្អូនស្រីស្រាលៗបន្ទាប់ពីមកពីពិភាក្សាជាមួយគ្រូពេទ្យមុននេះទាំងរលីងរលោងរកកល់នឹងស្រក់ទឹកភ្នែកតែក៏ព្យាយាមទប់មិនឱ្យវាហូរចេញមកនៅចំពោះមុខប្អូន

"បងស្រី ថ្ងៃនេះជាថ្ងៃចុងក្រោយហើយមែនទេ?"ថេហ្យុងពោលឡើងទាំងញញឹមស្រាលទៅកាន់បងស្រីទាំងមានខ្សែអុកស៊ីសែនជំជួយដល់ខ្យល់ដង្ហើមនាងនៅឡើយ

"ថ្ងៃចុងក្រោយស្អីរបងស់ឯងទៅ កុំនិយាយបែបនេះ មិចនឹងអាចជាថ្ងៃចុងក្រោយបានទៅ នៅមានថ្ងៃស្អែក ថ្ងៃខានស្អែក ឆ្នាំក្រោយ ឆ្នៃដែលកូនឯងចូលរៀន អនុវិទ្យាល័យ ចូលវិទ្យាល័យ នៅមានថ្ងៃដែលនាងរៀបការទៀតក្រែងឯងចង់ឃើញថ្ងៃនោះមែនទេ ឯងត្រូវនៅឱ្យដល់ថ្ងៃនោះស្ដាប់បានទេ?"ជីនអេ ពេលនេះនាងទប់ទឹកភ្នែកលែងជាប់ទៀតហើយទោះជាព្យាយាមទប់យ៉ាងណាក៏ទប់មិនជាប់ដែរពេលដែលនឹកដល់ក្តីស្រមៃរបស់ប្អូនដែលចង់ធ្វើជាមួយគ្រួសាររបស់នាងប៉ុន្តែនៅមិនទាន់បានសម្រេចនៅឡើយទេ

"ត្រូវហើយខ្ញុំពិតជាចង់ធ្វើវាខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចទេទោះជាខ្ញុំអាចនៅបើកភ្នែកឃើញពន្លឺដល់ថ្ងៃនោះឬអត់ក៏ដោយ"ត្រូវហើយនាងដឹងច្បាស់ណាស់នាងមិចនឹងអាចមានថ្ងៃនោះទៅបើពេលនេះជុងហ្គុកស្អប់នាងដល់ម្លឹងតែចង់ជួបកូននាយមិនទាំងឱ្យជួបផងនាងមិចនឹងអាចចូលរួមថ្ងៃមង្គលការនោះបានទៅ

"ថេហ្យុងហ៎ា"ជីនអេ ឮបែបនេះកាន់តែស្រណោះប្អូនថែមទផតដែលមិនអាចសូម្បីតែជួបកូនជាលើកចុងក្រោយ

"បងយំធ្វើអ្វីខ្ញុំមិនយំផង?"ថេហ្យុង យកដៃដែលស្លេកស្លាំងខ្សោយលើកសឹងតែមិនរួចនោះទៅជូតទឹកភ្នែកឱ្យបងស្រីតិចៗ

"ឯងត្រូវរស់នៅឱ្យបានយូរណាអត់ពីប៉ាម៉ាក់ទៅបងមានតែឯងទេ ឯងកុំទៅចោលបងម្តងទៀតអីណា"ជីនអេ ចាប់ដៃប្អូនមកកាន់ដាក់ផ្អឹបនឹងថ្ពាល់បងប្អូននាងពិតជាស្រឡាញ់គ្នាខ្លាំងណាស់នាងមិចនឹងអាចធ្វើចិត្តបានទៅកាលបើដឹងថាប្អូនអាចនឹងចាកចេញពីនាងក្នុងពេលបន្តិចទៀតនេះ ទៅទាំងគ្មានថ្ងៃវិលត្រឡប់មកវិញ

ឆ្លងពេលពេលវេលាកែប្រែវាសនាWhere stories live. Discover now