__ផ្ទះត្រកូលចន__
ឡានបរចូលមកដល់ក្នុងផ្ទះទាំងថេហ្យុងនិងជុងហ្គុកបំបែកគ្នាទៅបន្ទប់សម្រាករបស់ពួកគេរៀងខ្លួន ទាំងទឹកមុខម្នាក់ៗញញឹមិនប្តូរនោះទេ ការញ៉ាំអាហារជាមួយគ្នាមួយពេលនេះហាក់ធ្វើឱ្យពួកគេរាងស្និតស្នាលជាមួយគ្នាជាងមុនបន្ថែមទៀតដែរ
"អា៎យ~ មនុស្សឆ្កួតចូលមកបានយ៉ាងមិចហ្នឹង?"ដោយសាររាងស្អុះស្អាប់ពេញមួយថ្ងៃហើយទាំងថេហ្យុងនិងជុងហ្គុកក៏នាំគ្នាចូលងួតទឹកតែម្តង តែអ្នកណាទៅដឹងថាគ្រាន់តែចូលមកដល់ក្នុងបន្ទប់ទឹកភ្លាមថេហ្យុងក៏ត្រូវស្រែកចាចតែម្តងពេលដែលឃើញវត្តមានជុងហ្គុកនៅក្នុងនឹងដូចគ្នា នៅតាំងពីពេលណាក៏មិនដឹង បើតាមនាងចាំបាននាងចូលបន្ទប់តែម្នាក់ឯងទេសោរក៏នាងចាក់ទៀត តើនាយចូលមកបានដោយរបៀបណាទៅ ចេះសំណាងហើយដែលពេលនេះលើខ្លួនរបស់នាងមានកន្សែងមួយបិទបាំងខ្លួននោះមិនអញ្ចឹងច្បាស់ជាចប់មិនខាន
"អ៎ូ គឺសូមទោសខ្ញុំភ្លេចខ្លួន"ជុងហ្គុក គ្រាន់តែឮសម្លេងស្រែករបស់ថេហ្យុងភ្លាមប្រញាប់បើកភ្នែកដែលកំពុងតែបិទបណ្តែតអារម្មណ៍មុននេះយ៉ាងលឿន មុននេះនាយពិតជាភ្លេចខ្លួនពិតមែនស្មានថានៅតែម្នាក់ឯងនោះអីព្រោះកាលពីអនាគតក៏នាយនៅតែម្នាក់ឯងតែពេលអនាគតទោះស្ថិតនៅស្ថានភាពបែបនេះក៏មិនចម្លែកសម្រាប់នាយដែរ តែបើសម្រាប់ថេហ្យុងឥលូវនេះនាងប្រាកដជាភ័យមិនខានទេ
មិនបាច់ឆ្ងល់ទេថានាយចូលមកក្នុងបន្ទប់ទឹករបស់ថេហ្យុងបានយ៉ាងមិច នាយក៏មិនបានបំបាំងកាយឬក៏ចេះមន្តវិជ្ជាផ្លូវងងឹតអ្វីដែរ តែដែលនាយចូលមកបានគឺដោយសារតែបន្ទប់របស់នាយនិងថេហ្យុងមានច្រកសម្ងាត់អាចចេញចូលបន្ទប់គ្នាបានហ្នឹងណា ហើយច្រកនោះក៏គ្មានកន្លែងណាក្រៅពីបន្ទប់ទឹកដែរ គ្រាន់តែប៉ះចំគន្លឹះទ្វារសម្ងាត់ក្នុងបន្ទប់ទឹកបន្តិចក៏អាចចូលទៅដល់បន្ទប់មួយទៀតបាត់ទៅហើយ(កន្លែងនឹងរាងចម្លែកបន្តិចហើយដែលទ្វារសម្ងាត់នៅក្នុងបន្ទប់ទឹកនោះ😂)
ជុងហ្គុកទាញកន្សែងពោះគោដែលទុកចោលនៅលើឡាបូលាងដៃនោះយកមកស្លៀកយ៉ាងលឿន មុននឹងងើបចេញពីឡាបូងូតទឹកដើម្បីកុំឱ្យថេហ្យុងកាន់តែភ័យជាងនេះ
YOU ARE READING
ឆ្លងពេលពេលវេលាកែប្រែវាសនា
Romanceទទួលរងគ្រប់យ៉ាងតែម្នាក់ឯងអូនប្រាកដជាលំបាកណាស់ហើយ ត្រឡប់មកអតីតកាលម្តងនេះបងមិនឱ្យអូនរ៉ាប់រងវាតែម្នាក់ឯងទៀតទេ បងនឹងនៅក្បែរអូនមើលថែអូន បងនឹងកែប្រែគ្រប់យ៉ាងដើម្បីឱ្យអូននៅក្បែរបងជារៀងរហូត គីម ថេហ្យុង