Ch.7 Flower

169 26 3
                                    

 
  "ចប់​ម៉ោង​នេះ​ឯង​ទៅ​ណា​? "​ កណ្ដឹង​សាលា​មិន​ទាន់​ចប់​ស្រួលបួល​ផង​ Minghao ក៏​ងាក​ទៅ​សួរ​ អ្នក​អង្គុយ​ក្បែរ​ទៅ​ហើយ​។

​ "បណ្ណាល័យ​"​ Wonwoo តប​ទាំង​ដៃ​ រៀបចំ​សៀវភៅ​ដាក់​ចូល​កាបូប​វិញ​។

​ រយៈពេល​ជាង​មួយ​អាទិត្យ​ហើយ​ដែល​ សាលា​ចាប់​ផ្ដើម​ចូល​រៀន​ធម្មតា​ ហេីយ​ក៏​ជិត​ពីរ​សប្ដាហ៍​ដែល​ Wonwoo នៅ​បន្ទប់​ជាមួយ​ Mingyu​។ ដំបូង​ Wonwoo គិត​ថា​ជីវិត​របស់​គេ​នឹង​ក្រឡាប់ចាក់​ដោយ​សារ​តែ​ មិត្ត​រួម​បន្ទប់​ ប៉ុន្ដែ​បន្ទាប់​ពី​ថ្ងៃ​ដំបូង​នោះ​មក​ ពួកគេ​ទាំងពីរ​សឹង​តែ​មិន​និយាយ​រក​គ្នា​ ធ្វើ​ជា​មេីល​មិន​ឃើញ​គ្នា​តែ​ម្តង​ ទោះ​បី​ជា​ ពួក​គេ​នៅ​បន្ទប់​តែ​មួយ​ គេង​គ្រែ​ជាមួយ​គ្នា​ ក៏​ដោយ​។

​  ចំណែក​រឿង​គ្រែ​ ពួកគេ​ទាំងពីរ​សុទ្ធ​តែ​មិន​ព្រម​លះបង់​ ទេីប​ឈាន​ដល់​ការ​ គេង​បែរ​ខ្នង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។ នៅ​យប់​ដំបូង​ Wonwoo មិន​បាន​បិទ​ភ្នែក​លក់​ស្រួល​ បន្តិច​ឡេីយ​​ ព្រោះ​តែ​ក្នុង​ចិត្ត​នៅ​​ខ្លាច​ មាន​អី​រឹត​ ក​ នៅ​ពេល​ដែល​គេ​ភ្លេច​ខ្លួន​។ ពេល​តែ​មួយ​គត់​ដែល​ពួកគេ​និយាយ​គ្នា​គឺ​ រាល់​ព្រឹក​ នៅ​ពេល​ដែល​ Mingyu ភ្ញាក់​។

​  Wonwoo ត្រូវ​ផ្ដល់​ឈាម​ អោយ​ Mingyu ជា​រាង​រាល់​ព្រឹក​ ដើម្បី​អោយ​ Mingyu អាច​ប្រើ​ជីវិត​ដូច​ជា​សិស្ស​ធម្មតា​ នេះ​ជា​អ្វី​ដែល​ Wonwoo ធ្វើ​ការ​ព្រមព្រៀង​ជា​មួយ​ Sakura។

​ ចំណែក​ជីវិត​ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៅ​ Sangre មិន​មែន​ងាយ​ស្រួល​ទេ​។ និស្សិត​នៅ​ទីនេះ​ គោរព​តាម​ច្បាប់​វិន័យ​របស់​សាលា​យ៉ាង​តឹង​រឹង​ ថែម​ទាំង​និស្សិត​នីមួយៗ​ មាន​ភាព​វ័យ​ឆ្លាត​ ដល់​ថ្នាក់​ Wonwoo មិន​យល់​ថា​ហេតុអ្វី​ខ្លួន​ឯង​ទទួល​បាន​រហស្សនាម​ថា​ជា​ 'Perfect' ទៅ​កេីត​។ Minghao បាន​ប្រាប់​ថា​ បិសាច​ជញ្ជក់​ឈាម​ មាន​ភាព​វ័យ​ឆ្លាត​ខ្លាំង​ជាង​មនុស្ស​ធម្មតា​​។ ទោះបី​ជា​នៅ​ទីនេះ​មាន​និស្សិត​ដែល​ជា​មនុស្ស​ធម្មតា​ ប៉ុន្តែ​ភាគ​រយ​ នៃ​ បិសាច​ជញ្ជក់​ឈាម​ គឺ​ច្រើន​ជាង​80%​ ។

Bad Blood//ដំណក់​ឈាម​ខ្មៅ​ [Meanie/Minwoo] {Khmer Fanfic}Where stories live. Discover now